» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11290 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982326 នាក់

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000

 

 

ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានមានប្រសាសន៍នៅទីក្រុងប៉េកាំងនៃថ្ងៃចន្ទ ទី២០ កក្កដា ថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការស្វែងរកការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទ្វេភាគី និងធ្វើឱ្យការចរចាលើព្រំដែនគោករបស់ប្រទេសទាំងពីរកាន់តែមានការលំបាក។ លោកសីហាសាក់ ដូចជា​មិនផ្តល់សារៈសំខាន់ដល់តួនាទីរបស់ទីក្រុងប៉េកាំងដោយថ្លែងលោកថា ថៃថ្លែងអំណរគុណសុ​​ឆន្ទៈរបស់ចិន ប៉ុន្តែ​នេះជាបញ្ហាដែលថៃនិងកម្ពុជាត្រូវតែ​ពិភាក្សាដោយផ្ទាល់។សម្តីក្រអឹតក្រទមរបស់រដ្ឋមន្ត្រីក្រសួងការបារទេសថៃរូបនេះមិនស៊ីសង្វាក់សកម្មភាពដែលថៃបានធ្វើគឺការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ស្តីពីតំបន់ត្រួតស៊ីគ្នាដែលជាច្រកតែមួយសម្រាបើការសម្របសម្រួលសចរចារគ្នាទ្វេភាគីនោះទេ។a un clos thai k 

 

 

សូមបញ្ជាក់ថាសម្រាប់ការចរចារដោយចាប់បង្ខំតាមអនុសញ្ញាអសបនៃនីតិសមុទ្រក្រសួងការបរទសកម្ពុជានៅថ្ងៃទី១៩កក្កដាក៏បានចេញសេចក្តីប្រកាសពត៍មានមួយឲ្យដឹងថាភាគីកម្ពុជានិងថៃបានឯកភាពគ្នាពន្យាពេលដើម្បីពិនិត្យពិភាក្សាគ្នរស្វែងរកប្រធានអ្នកសម្របសម្រួលបានសមស្របផងដែរ។បានន័យថាកម្ពុជាមិនទាន់ចាប់បង្ខំថៃសម្រាប់ការចរចារគ្នានោះទេ!។ករណីយ៍នេះលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦បានថ្លែងឲ្យដឹងអំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ( UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ និងជំហរដោះស្រាយបញ្ហាព្រំដែនគោក៖

ទី១៖ យោងតាមសំណើរបស់អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប (ក្នុងនោះ២រូបតែងតាំងដោយភាគីកម្ពុជានិង២រូបទៀតតែងតាំងដោយភាគីថៃ) ដែលបានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សា កម្ពុជានិងថៃ ក៏បានឯកភាពនឹងមតិស្នើសុំនេះ។ ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សាដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាមានលក្ខណៈសមរម្យនិងសមស្របទាំងស្រុងដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះមិនប៉ះពាល់ដល់ថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនោះឡើយ។ ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាកដែលអ្នកផ្សះផ្សាកំពុងអនុវត្ត ដែលយើងសូមថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តចំពោះដំណើរការនេះ។ កម្ពុជាត្រៀមជំរុញទៅមុខជានិច្ចនូវការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។

ក្រោយពីបានពិចារណាយ៉ាងហ្មត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាននិងដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា មានតែយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេដែលជាជម្រើសល្អបំផុតពីព្រោះយន្តការនេះអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។

ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

ទី២៖ ក៏ដូចគ្នាដែរ សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀតដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់គ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះដើម្បីសបញ្ជាក់ថា បន្លាលួស ទូរកុងតឺន័រ រួមទាំងសកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀតក្នុងតំបន់ដែលភាគីថៃបាននិងកំពុងកាន់កាប់ដោយខុសច្បាប់មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយពីព្រោះកម្ពុជានិងថៃមានខ្សែព្រំដែនអន្តរជាតិច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែបានឡើយ។

យោងតាមជំហរនៃការដោះស្រាយគ្នាតាមច្បាប់និងដោយសន្តិវីធិនេះប្រសិនបើថៃមានជំហររឹងត្អឹងដូចលោកសីហាសាក់លើកឡើងខាងលើហើយចិត្តសឿងអាចប្រកាសលុបចោលអនុស្សរណៈយោគយោល់គ្នាឆ្នាំ២០០០ចោលថែមទៀតក៏បានដើម្បីកម្ពុជាងាយស្រួលបោះមួយជំហានទៀតនាំថៃទៅកាន់តុលាការអន្តរជាតិឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។a khav sot thai a pen close a un clos thai k1