» សង្គ្រាម​១​ដង្ហើម​ចង្រឹត​នៅ​ព្រុំ​ដែនកម្ពុជា​ថៃ​តំបន់​មុម​៣​ភាគី​ថៃ​ជា​អ្នកបាញ់​មុន​! » លទ្ធផល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់ នៅ​ប្រទេស​ម៉ាឡេស៊ី » បណ្តេញជនជាតិវៀតណាមចំនួន ៥៦ នាក់ ចេញពីកម្ពុជាជាសកម្មភាពឌឺ? » ឧបនាយករដ្ឋមន្ត្រី ស សុខា វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ អនុវត្ត​ច្បាប់​រវាង​កម្ពុជា​-​រុស្ស៊ី » ស្ទាវ​យក​កូនខ្លួនស្រី​គេ​ហើយគ​ម្រាម​ម្តាយ​បង្ហោះ​រូប​ស៊ិ​ច​ត្រូវ​ជាប់​ខ្នោះ​! » អាល្លឺម៉ង់ បើកដៃ​ឲ្យ​អ៊ុយ​ក្រែ​ន យក​អាវុធ​ណា​តូ វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ដី​រុស្ស៊ី​ជួន​ពេលដែល​ត្រាំ​ថា​ពូ​ទីន​ឆ្កួត​ » បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ស្តីពី​ការ​ប្រឆាំងនឹង​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ មិន​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តព្រៃវែង យកមកអនុវត្ត​តាម​ទេ ? » សង្ស័យ​ចាប់ជំរិត​ធ្វើ​ទារុណកម្ម រហូតដល់​ស្លាប់​យកស​ព​កប់​ផ្លុ​ង​ចោល​ដូច​ខ្មោច​ឆ្កែ​! » តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជនជាតិ​ភូមា​៥​នាក់ ករណី​ដឹក​សព​ជនជាតិ​ចិន​ម្នាក់​យកទៅ​កប់​ចោល​នៅ​ស្រុក​អូរជ្រៅ​ » មន្ត្រីនគរបាល​២​នាក់ ម្នាក់​ជា​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ត្រូវ​តុលាការ​ឃុំខ្លួន ពាក់ព័ន្ធ​ដោះលែង​ជនជាតិ​ថៃ​ជា​ថ្នូរ​លុយរាប់​ម៉ឺន​ដុល្លារ » ខ្មែរ​ពិបាករ​កពង​យួន​ខុសច្បាប់​ហូប​ហើយ​ឆ្នាំ​២០២៥​នេះ​ទោះបីឈ្មួញខំលួចនាំចូលក៏ដោយ » ម៉ាឡេស៊ី ចង់​ឲ្យ​មី​យ៉ាន់​ម៉ា បន្ត​បទ​ឈប់​បាញ់ ខណៈ​មាន​ទា​ហ៊ាន​រប​សសឹក​បាក់​ទ​ព័​រត់​ចូល​ថៃ​ » បន្ទាប់ពីចិនបានស្រួលតិចអឺរ៉ុប​ប្រឈម​ពន្ធ ៥០​ភាគរយ លើ​ទំនិញ​នាំ​ចូលទៅ​សហរដ្ឋ​អាម៉េរិក » កម្ពុជា គ្រោង​បង្កើត QR Code លើ​ប្រភព​ទំនិញ​កសិផល ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ » អតីត​ឧកញ៉ា​ដែល​ហ៊ាន​រិះគន់​ឧក​ក​ញ៉ា​ហ៊ុន​តូ​និង​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​បញ្ជូនមក​ដាក់គុក​ស្រុក​ខ្មែរ​ហើយ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2003 នាក់

ម្សិលមិញ 4866 នាក់

សរុប 16749074 នាក់

ព្រះមហាក្សត្រ​យាង​ប្រកាស​បើក​សម័យប្រជុំ ទី​១ នីតិកាល​ទី​៧​នៃ​រដ្ឋសភា​និង​ជា​ព្រះរាជាធិបតី​ពិធី​ផឹកទឹកសម្បថ​

​ភ្នំពេញ ៖​បន្ទាប់ពី​ទទួលបាន​ការប្រកាស​សុ​ពល​ភាព​ពេលព្រឹក ក្នុងសម័យ​ប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា​រួចរាល់​ហើយ​នោះ តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​១២៥​រូប​ពិធី​សច្ចាប្រណិធាន​រួចហើយ​ដែរ នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​។​ពិធី​សច្ចាប្រណិធាន​នេះ រៀបចំ​ធ្វើឡើង​នៅ​ប្រាសាទ​ព្រះ​ទេវាវិនិច្ឆ័យ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​។​ a king openda9 

សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ​រួមមាន​៖ សម្ដេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេង សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​យាង​ចូល​ជា​សាក្សី​ផងដែរ​។ បន្ទាប់ពី​ការដឹកនាំ​ធ្វើ​ពិធី​កម្ម​នានា ពី​សំណាក់​លោកតា​អាចារ្យ​ហើយ​នោះ សម្តេចព្រះសង្ឃរាជ​មួយអង្គ បាន​អាន​ពាក្យពេចន៍​សច្ចាប្រណិធាន ហើយ​តំណាងរាស្ត្រ​ទាំង​១២៥​រូប​(​គណបក្ស​ហ្វុនស៊ិនប៉ិច​៥​រូប​)​ថា​តាម​មាន​ខ្លឹមសា​ថា​៖– ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្ដេជ្ញា​ប្ដូរផ្ដាច់ ហ៊ាន​បូជាជីវិត ដើម្បី​ការពារ​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​៖* ឯករាជ្យភាព​ទាំងស្រុង នៃ​មាតុភូមិ​កម្ពុជា​* អធិបតេយ្យភាព​ជាតិ ពេញបរិបូរណ៍​* បូរណភាព ទឹកដី ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន ដីគោក និង​ព្រំដែន សមុទ្រ ដែល​កម្ពុជា ធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ​១៩៦៣ ដល់ ១៩៦* ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាតឱ្យ​មានការ​បែងចែក ឬ​ការធ្វើ​អបគមន៍ ណាមួយ​ឡើយ​។​

– ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្ដេជ្ញា​រក្សាទុក​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាពមិន​ចូលបក្ស​សម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាត​ឱ្យ​ជន​ណាមួយ​ក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​ផ្ទែ ក្នុងនៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់ កម្ពុជា​បានឡើយ​។ ទូលព្រះបង្គំ យើងខ្ញុំ មិន​បម្រើ​ជាដាច់ខាត​នូវ​ប្រយោជន៍ បរទេស ហើយ​ធ្វើឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍ របស់​ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិ​កម្ពុជា​ឡើយ​។​

– ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើហិង្សា​គ្រប់បែបយ៉ាង​។ ប៉ុន្តែ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំង និង​ការរំលោភ ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារជាតិ​មាតុភូមិ​ខ្លួន​។​

– ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្ដេជ្ញា​គោរព​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមាន​របប​សភា និង​ពហុបក្ស ព្រមទាំង មានការ​គោរព​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី​សិទ្ធិមនុស្ស​។​

– ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្ដេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្ដិភាព​ជាតិ ដើម្បី​ភាពសម្បូរ​សប្បាយ នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​ភាពរុងរឿង​ថ្កើងថ្កាន នៃ​មាតុភូមិ​កម្ពុជា ជាទីគោរព​សក្ការៈ និង​ជាទី ស្នេហា នៃ​ទូលព្រះបង្គំ យើងខ្ញុំ គ្រប់រូប​។​

​សម្រាប់​ពិធី​បើក​នី​តី​កាល ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ថា ថ្ងៃនេះ​ជា​ឱកាស​ដ៏​មហា​វិសេសវិសាល ដែល​រដ្ឋសភា​នីតិកាល​ទី​៧ ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន ស្របទៅតាម​កាលកំណត់​របស់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​តំណាងរាស្ត្រ​ទាំងអស់​ត្រូវបាន​ជ្រើសតាំង​ដោយ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅនេះ​។​

​ព្រះករុណា​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជបន្ទូល​បន្តថា រដ្ឋសភា​ដែលជា​អង្គការ​មានអំណាច​នីតិប្បញ្ញត្តិ នឹង​បន្ត​បំពេញភារកិច្ច​របស់ខ្លួន​ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព​នយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ធានា​ការពារ​លើកស្ទួយ សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​។

​ព្រះករុណា​បាន​ព្រះរាជបន្ទូល​ទៀតថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់​នៅបាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ ការ​មាន​ការងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង​សមត្ថភាព និង​កម្រិត​វិជ្ជា​របស់ខ្លួន​។ ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត គឺជា​ឧបករណ៍​គតិយុត្ត​សម្រាប់​រាជរដ្ឋាភិបាល​អ​នុ​វត្ត និង​លើកកម្ពស់​នីតិរដ្ឋ សំដៅ​ឲ្យ​ប្រទេស​យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ ស្របតាម​ការវិវឌ្ឍ​រីកចម្រើន​របស់​សង្គម​ជាតិ​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ក៏បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​ការទុកចិត្ត​ពី​រដ្ឋសភា នឹង​បំពេញភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ បន្ត​អភិវឌ្ឍន៍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែលមាន​វិសាលភាព​គ្របដណ្តប់ ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​ការអភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​។

​ព្រះអង្គ​បាន​ព្រះរាជ​សង្កត់ធ្ងន់ថា ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរលើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​។ ព្រះអង្គ​ក៏បាន​ប្រសិទ្ធពរ ដល់​រដ្ឋសភា​នីតិកាល​ទី​៧ មានដំណើរ​ការល្អ និង​អនុវត្ត​តួនាទី​របស់ខ្លួន​ប្រកបដោយ​មនសិការ​ទទួល​ខុសត្រូវ ដើម្បី​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជា​ឧ​ត្ត​ម​ប្រយោជន៍​រួម ជូន​ជាតិ​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំងមូល​។​

​បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៧ រួចមក នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​ដដែល​នេះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ព្រឹទ្ធសមាជិក​រដ្ឋសភា ជា​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ដែលមាន​អាយុ​ច្រើនជាងគេ ដោយមាន​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ដែលមាន​អាយុ​តិចជាងគេ​ចំនួន​៥​រូប​ជា​ជំនួយការ ក៏បាន​បន្ត​ដឹកនាំ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ ដោយបាន​ធ្វើការ​អនុម័ត​លើ​របៀបវារៈ​ចំនួន​២ គឺ​ទី​១-​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ទី​២-​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី​៧ ។​សម្រាប់​ព្រឹក​ថ្ងៃទី​២២​សីហា​ក្រៅពី​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​អនុប្រធានរដ្ឋសភា​និង​គណកម្មការ​នានា​រដ្ឋ​សភាក​គ៏​នឹង​មាក​ការបោះឆ្នោត​អនុ​ម​ត័​គាំទ្រ​សមាសភាព​រ្ដឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​កិត្តិ​ទេសាភិបាល​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ផងដែរ​៕a king openda6 a king openda8 a king openda11 a king openda5 a king openda a king openda1 a king openda2 a king openda3 a king openda4