» សម្លាប់​ប្រពន្ធ​ខ្លួនឯង​ប្លន់​យក​គ្រឿងអលង្ការ ខ្សែក ខ្សែដៃ ក្រវិល និង​លុយ​មួយចំនួនទៀត​ » ទន្ទឹម​និង​សហគមន៍​អន្តរជាតិ​ព្រមាន​អ៊ីស្រាអែល​ក្រុម​ហ៊ូ​ទី ប្រកាស​រារាំង​ដំណើរកា​រ​ចេញ​-​ចូល​កំពង់ផែ Haifa របស់​អ៉ី​ស្រា​អែល » ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​:​មនុស្ស​ស្លូតត្រង់​ស្លាប់​អស់​ជិត​៣​លាន​នាក់​ក្នុង​របប​ប៉ុលពត​! » បែកធ្លាយ​រឿងអាស្រូវ ពុករលួយ​របស់លោក​វរសេនីយ៍ទោ ពៅ ថា​ន អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ខេត្តព្រៃវែង​ » លោក ហ៊ុន ហេង បើករថយន្ត​ទៅបុក​រះ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ៥​នាក់​បាត់​កៅអី​ហើយ​! » មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7328 នាក់

ម្សិលមិញ 14970 នាក់

សរុប 16701263 នាក់

កម្ពុជា​ផ្តល់ជំនួយ​មនុ​ស្សធ​ម៍​ដល់​តួ​គី​១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងពេលដែល​ស៊ី​រី​ចង់បាន​ជំនួយ​ផងដែរ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្តល់ជំនួយ​មនុស្សធម៌ ១០​ម៉ឺន​ដុល្លារ​អាមេរិក ជូនទៅ​ប្រទេស​តួ​ក​គី ដើម្បី​រួមចំណែក​ដោះស្រាយ​ការលំបាក​នានា​កើតចេញ ពី​គ្រោះ​រញ្ជួយ​ដី​។ ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​បាន​ឲ្យ​ដឹងថា​៖​ជាមួយ​ការ​ផ្តល់ជំនួយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​នូវ​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​តួ​ក​គី ជាពិសេស​ក្រុមគ្រួសារ​នៃ​សព​។a land qvak2 

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ ចំនួន​អ្នកស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ កើន​លើស ៩​ពាន់​នាក់​ហើយ​។​​ដោយឡែក​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​​អាជ្ញាធរ​ស៊ី​រី បានឱ្យដឹងថា​មនុស្ស​យ៉ាងហោច ២,៥៦៧​នាក់ បាន​ស្លាប់ រីឯ​អាជ្ញាធរ​តួ​ក​គី ប្រកាសថា​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៦,៩៥៧​នាក់ ដែល​នេះ​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ទាំង​នៅ​តួ​ក​គី និង​ស៊ី​រី កើន​ដល់ ៩,៥០៤​នាក់​។ មិនតែប៉ុណ្ណោះ ក្រៅពី​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែបនេះ អគារ​រាប់ពាន់​ខ្នង​បាន​ដួល​រំលំ​កម្ទេច​ខ្ទី នៅក្នុង​ប្រទេស​ទាំងពីរ ហើយ​មនុស្ស​ជាច្រើន ត្រូវគេ​ជឿថា​នៅ​កប់​ក្រោម​គំនរ​បែកបាក់​។

ចំណែកឯ ចំនួន​អ្នករងរបួស​វិញ​គឺ​យ៉ាងហោច​២៥,០០០​នាក់​។ តែ​ព្រម​ពេល​ជាមួយគ្នា អង្គការ WHO បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ដល់ ២០,០០០​នាក់​ឯណោះ ហើយ​មនុស្ស​ប្រហែល​ជាង ២៣​លាន​នាក់ នៅក្នុង​ប្រទេស​ទាំងពីរ អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។ នាពេលនេះ អន្តរជាតិ​កំពុង​ប្រញាប់ប្រញាល់​ផ្តល់ជំនួយ ហើយ​បញ្ជូន​ក្រុម​រុករក​និង​សង្គ្រោះ ដើម្បី​ជួយ​ប្រទេស​តួ​ក​គី​និង​ស៉ី​រី​។​

​ទាក់ទង​និង​គ្រោះមហន្តរាយ​នេះ​នាយក​វិទ្យាស្ថាន​ប​ន្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ដី​ហ្វីលីពីន លោក Renato Solidum បាន​ប្រាប់​កាសែត New York Times ថា ថាមពល​ដែល​បញ្ចេញ​ដោយ​ការរញ្ជួយ​ដី​នៅ​តំបន់​ព្រំដែន​រវាង​ទួរគី នឹង​ស៊ី​រី គឺ​ស្មើនឹង​គ្រាប់បែកបរមាណូ​ចំនួន​៣២​គ្រាប់ ត្រ​វ​បាន​ទម្លាក់​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា របស់​ប្រទេស​ជប៉ុន​កាលពី 80​ឆ្នាំមុន ។​ការរញ្ជួយ​ដី​នេះ មាន​កម្រិត​រញ្ជួយ​រហូត​ដល់​ទៅ ៧,៨​រ៉ិ​ច​ទ័​រ (​ការរញ្ជួយ​ដី​ចាប់ពី​កម្រិត ៧​រ៉ិ​ច​ទ័​រ​ឡើងទៅ គឺ​គេ​ចាត់ទុកជា​កម្រិតធ្ងន់​)​។ លើកចុងក្រោយ ដែល​តួ​ក​គី​ស្គាល់​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិ​ច​ទ័​រ​នេះ គឺ​កាលពី​ឆ្នាំ ១៩៣៩ មានន័យថា នេះ​ជាការ​រញ្ជួយ​ដី​ខ្លាំង​មិន​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​តួ​ក​គី នៅក្នុង​រយៈពេល​ជាង ៨០​ឆ្នាំ​កន្លងទៅ​។​

​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន និង​គ្រោះមហន្តរាយ​របស់​ប្រទេស​ទួរគី ការរញ្ជួយ​ដី​បាន​បណ្តាលឱ្យ​អគារ​ជាង 5.600 បាក់​រលំ និង​មនុស្ស​សរុប​ចំនួន 14.720 នាក់​រងរបួស​។​​បើតាម​លោក​ប្រធានាធិបតី​តួ​ក​គី ៤៥​ប្រទេស​បាន​ឆ្លើយតប​នឹង​សេចក្តីអំពាវនាវ​សុំ​ជំនួយ​ពី​អន្តរជាតិ​របស់​តួ​ក​គី​។ ចុះ​ស៊ី​រី​វិញ មិនត្រូវ​ការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ទេ​ឬ ? រដ្ឋាភិបាល​ស៊ី​រី បានចេញ​សេចក្តីអំពាវនាវ​ភ្លាម​ដែរ ប៉ុន្តែ​ការបញ្ជូន​ជំនួយ​ទៅ​ស៊ី​រី កំពុងតែ​ប្រឈម​នឹង​បញ្ហា​ឈឺក្បាល​មួយ គឺ​បញ្ហា​ការទូត និង​ភូមិសាស្ត្រ​នយោបាយ​។

​អន្តរជាតិ​សន្យា​ជួយ​ជនរងគ្រោះ​ស៊ី​រី​ដែរ តែ​មិនមែនជា​យន្តការ​បន្ទាន់​ទេ​។ ភាពខុសគ្នា​នេះ​បណ្តាលមកពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​និង​ការទូត​។​​តាំងពី​ឆ្នាំ​២០១១​មក រដ្ឋាភិបាល​ស៊ី​រី ដឹកនាំ​ដោយ​លោក បា​ស្ហា​អាល់​អាសាដ បាន​ជាប់​ទណ្ឌកម្ម​អន្តរជាតិ និង​ដាក់​ឱ្យនៅ​ឯកា​បំផុត​។ ក្រុម​លោកខាងលិច មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​លោក​បា​ស្ហា​អាល់​អាសាដ​ទេ​។ ដូច្នេះ​បារាំង​ក៏ដូចជា​ង​អាល្លឺម៉ង់​និង​សម្ព័ន្ធមិត្ត ពិតជា​ពិបាក​បង្ហាញ​វត្តមាន​ចូល​ជួយ​ប្រទេស​ដែល​ខ្លួន​ចាត់ទុកថា​មិន​ស្របច្បាប់​ណាស់​។ នេះ​ជា​បញ្ហា​មួយ​។ បញ្ហា​មួយទៀត គឺ​គ្រោះ​រញ្ជួយ​ដី បាន​វាយប្រហារ​លើ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែល មួយផ្នែក​ស្ថិតក្នុង​ការគ្រប់គ្រង​ពួក​ឧទ្ទាម (​ខ្លះ​គាំទ្រ​ដោយ​មហាអំណាច​បរទេស ខ្លះ​ដោយ​ពួក​ជី​ហាត និង​កងកម្លាំង​គួ​ក​ឌី​ស្ថាន​) ឯ​ម្ខាង​ទៀត​នៅក្រោម​កណ្តាប់ដៃ​រដ្ឋាភិបាល​ដែល​គាំទ្រ​អ៊ីរ៉ង់​និង​រុស្ស៊ី​។​

​តាំងពី​ផ្ទុះ​សង្គ្រាមស៊ីវិល​១២​ឆ្នាំ​មក ពលរដ្ឋ​ស៊ី​រី ៤,៨​លាន​នាក់ ក្នុង​តំបន់​ឧទ្ទាម ត្រដររស់​បាន​ដោយសារ​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ដែល​បញ្ជូន​មកពី​តួ​ក​គី តាម​ច្រក Bab Al-Hawa តែមួយគត់ ស្របតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ ចាត់ទុកជា​រំលោភ​បូរណភាព​ដែនដី​ស៊ី​រី ពី​សំណាក់​ក្រុង​ដា​ម៉ាស​និង​រុស្ស៊ី ច្រក​នេះ​រួម​តូច​ជា​រៀងរាល់ថ្ងៃ ហើយ​អាច​ចាល់​ភ្លាម​បើ​មាន​លំហូរ​ជំនួយ​ច្រើន​។​
​ជាមួយនឹង​សេចក្តីអំពាវនាវ​សុំ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ឯកអគ្គរដ្ឋទូត​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ធានា​នឹង​ចែកចាយ​ជំនួយ​អន្តរជាតិ​ដល់​គ្រប់​ពលរដ្ឋ​ទូទាំងប្រទេស​ស៊ី​រី ប៉ុន្តែ​បើ​បញ្ជូន​ជំនួយ​តាម​ដែនដី​គ្រប់គ្រង​ដោយ​ក្រុង​ដា​ម៉ាស នោះ​បញ្ហា​ការទូត​នឹង​ចោទឡើង ដោយ​ខាង​រដ្ឋាភិបាល​ត្រូវជា​អ្នក​ចែកចាយ​ជំនួយ​ដល់​ពលរដ្ឋ​នៅ​តំបន់​ឧទ្ទាម ឱ្យបាន​ត្រឹមត្រូវ ហើយ​មេដឹកនាំ​ឧទ្ទាម​ត្រូវ​ផ្តល់​ការព្រមព្រៀង​ទទួល​អំណោយ​។​

ពលរដ្ឋ​ស៊ី​រី​ក្រោម​ដែន​អំណាចរដ្ឋាភិបាល អាចនឹងទទួល​បាន​ជំនួយ​អន្តរជាតិ ដូច​អ្វី​ដែលមាន​តាំងពី​១០​ឆ្នាំ​មក ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលជា​ជនភៀសខ្លួន នៅ​តំបន់​អា​ឡិ​ប ឬ​តំបន់​ឧទ្ទាម អាច​នឹងត្រូវ​ចាំ​ស្ងួត​ក្រពះ​ហើយ ព្រោះ​អាជ្ញាធរ​តួ​ក​គី​កំពុង​រវល់​ប្រឹង​ជួយ​ពលរដ្ឋ​រងគ្រោះ​របស់ខ្លួន​យ៉ាង​សន្ធឹកសន្ធាប់​ដែរ​។ ជំនួយ​បន្ទាន់​សម្រាប់​ស៊ី​រី​ពេលនេះ មានមក​តែ​ពី​ខាង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចំនួន​១៣,៦​លាន​ដុល្លារ​។ ទោះ​ធ្លាប់​ដាក់​ស៊ី​រី​ឱ្យ​ឯកា​មែន តែ​ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់ ពិតជា​មិនអាច​បោះបង់​ស៊ី​រី​ទៀត​ទេ នៅ​ចំពោះមុខ​មហន្តរាយ​រញ្ជួយ​ដី​ក៏​កំណាច​ពេលនេះ​៕a land quack ky a land quack ky1 a land quack ky2