» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10367 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700538 នាក់

លោក​សុន​ឆៃ​ថាបើ​អ្នកធាក់ស៊ីក្លូ​រិះគន់​គាត់​មិន​ប្តឹង​ទេ​តែ​អ្នកនាំពាក្យ​គជប​ថា​លោក​សុន​ឆៃ​គិត​ខុស​?!

​ភ្នំពេញ​៖ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ តាម​ពាក្យបណ្ដឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ ក្នុង​សំណុំរឿង​ប្ដឹង​រូបលោក​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ក្រោយពី​លោក រិះគន់​រឿង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​អាណត្តិ​ទី​៥​។ បន្ទាប់ពី​ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់ (​គ​.​ជ​.​ប​) លោក សុន ឆ័យ បាន​ថ្លែងថា លោក​ស្តាយ​ចំពោះ​ការប្តឹង​រូបលោក​ដែល​ធ្វើឡើង​ទាំង​អាជ្ញាកណ្តាល និង​ដៃគូរ​ប្រកួត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។​a sun court 

​សម្រាប់​លោក​ស៊ុន​ឆៃ​អ្នកនយោបាយ​ជើងចាស់​រូបនេះ​បានលើកឡើង ប្រសិនបើ​គ្មាន​ការប្តឹង​រូបលោក គឺ​លោក​នឹង​ប្រើ​វប្បធម៌​ជូនពរ​ដៃគូ​ប្រកួត​ក្រោយ​ការបោះឆ្នោត ទោះ​លទ្ធផល​យ៉ាងណាក៏ដោយ​។​ឆ្លើយតប​នឹង​សំណួរ​ដែលថា​តើ​លោក​មាន​លុយ​១​លាន​ដុល្លារ​សងជំងឺចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ឬ​អត់​?​លោក សុន ឆ័យ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ពេល​ចេញពី​តុលាការ​ថា លោក​បាន​ចោទសួរ​ទៅ​ព្រះរាជអាជ្ញារង​វិញ​ថា​ប្រសិនបើ​«​តា​ស៊ីក្លូ​»​ជេរ​គាត់​ជា​តំណាងរាស្ត្រ​ថា​មិនបាន​ជួយ​រាស្ត្រ តើ​គាត់​គួរ​ប្តឹង​«​តា​ស៊ីក្លូ​»​ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​តែ​ឬ​អត់​?​។​លោក សុន ឆ័យ ថ្លែងថា លោក​សម្តែង​ការសោកស្តាយ​ដែល គ​.​ជ​.​ប បាន​លើកយក​ករណី​របស់លោក​ទៅ​តុលាការ​។ លោក​ថា ករណីនេះ គ​.​ជ​.​ប គួរតែមាន​ការពន្យល់​មួយ​។​

​អនុប្រធាន​គណបក្ស​ភ្លើងទៀន រូបនេះ​ដែល​គេ​ជឿថា​គ្មាន​លុយ​១​លាន​ដុល្លារ​សងជំងឺចិត្ត គណបក្សកាន់អំណាច​នោះឡើយ​ត្រូវ​ចូល​បំភ្លឺ​ម្តងទៀត​នៅ​ថ្ងៃ​១៥​កក្កដា ទៅនឹង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​នៅ​មិនទាន់មាន​ការសម្រេច​យ៉ាងណា​ពី​តំណាង​អយ្យការ​នៅឡើយ ខណៈ​មាន​សកម្មជន​រាប់សិប​នាក់មក​ចូលរួម​គាំទ្រ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​នៅមុខ​តុលាការ​ក្រុងភ្នំពេញ​។​ក្រៅពី​រង​បណ្ដឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក សុន ឆ័យ ក៏បាន​រង​នូវ​បណ្ដឹង​មួយទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​មេធាវី លោក គី តិច បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ ប្រឆាំងនឹង លោក សុន ឆ័យ ក្នុង​បណ្តឹង​នោះ សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា បានទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សុន ឆ័យ ចំនួន ១​លាន​ដុល្លារ ដោយ​យោងទៅលើ​អង្គហេតុ​ប្រហាក់ប្រហែល​ទៅនឹង​បណ្តឹង​របស់ គ​.​ជ​.​ប ដែរ​.។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​អាជ្ញាកណ្តាល កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ បានដាក់​ពាក្យ​ប្តឹង លោក សុន ឆ័យ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ស្នើ​ឲ្យ​ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​។ នៅពេល​សួរថា​តើ​ព្រម​សុំទោស (​គ​.​ជ​.​ប​)​ឬ​អត់ លោក សុន ឆ័យ អះអាងថា គាត់​មិនមាន​កំហុស​ព្រោះ អ្វីដែល​គាត់​បាន​និយាយ​គឺ​ដូចគ្នា​នឹង​គណបក្សនយោបាយ​ផ្សេងទៀត និង​អង្គការ​មួយចំនួន​ដែល​បានធ្វើ​សេចក្តីថ្លែងការណ៍​ជុំវិញ​ការបោះឆ្នោត​នោះដែរ​។​

​ដោយឡែក​អគ្គលេខាធិកា​រ​រង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក សោម សូ​រី​ដា វិញ​បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី ១២ ខែកក្កដា​នេះ​បាន​ប្រាប់​កាសែត​ថា ករណី​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រមាថ​ស្ថាប័ន​ជាតិ​មួយ​ថា ជា​ចោរ មិនមែនជា​រឿង​សាមញ្ញ ហើយក៏​មិនមែនជា​ការបញ្ចេញមតិ​ដែរ​។ ដូច្នេះ ត្រូវតែ​ដោះស្រាយ​គ្នា​តាម​យន្តការ​តុលាការ​គឺ​មិនអាច​សុំទោស​បានឡើយ​។​
​ការលើកឡើង​លោក សោម សូ​រី​ដា បែបនេះ ជាការ​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់ លោក សោម សូ​រី​ដា បញ្ជាក់ថា «​ការប្រមាថ​ស្ថាប័ន​ជាតិ​ថា ជា​ចោរ គឺជា​ការប្រមាថ​មួយ ដែល​មិនអាច​គិតថា ជា​រឿង​ធម្មតា​ដែល​ត្រូវ​ហៅ​អ្នក​ប្រមាថ​មក​ចរចា​ឬ​ជជែក​គ្នា​រកខុសរកត្រូវ​នោះទេ​។​ករណី​លោក សុន ឆ័យ ប្រមាថ ជា​សាធារណៈ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះ ខ្ញុំ​សូមបញ្ជាក់ថា មិនមែនជា​ការបញ្ចេញ​មតិ ដែល គ​.​ជ​.​ប ត្រូវ​អញ្ជើញលោក សុន ឆ័យ មក​រកខុសរកត្រូវ​ជាមួយ គ​.​ជ​.​ប នោះទេ អីចឹង​ករណីនេះ គឺជា​ករណី​ដែល​ត្រូវ​ដោះស្រាយ​គ្នា​តាម​យន្តការ​តុលាការ​»​។​

​លោក សោម សូ​រី​ដា បាន​បន្ថែមថា បើ​លោក សុន ឆ័យ គិតថា​ការប្រមាថ គ​.​ជ​.​ប ថា ជា​ចោរ​បែបនេះ ហើយ​ថា គឺជា​រឿង​ធម្មតា​នោះ លោក​ស្មាន​ខុស​ហើយ គិត​ខុស​ហើយ​។ លោក​បាន​បន្តថា ដោយឡែក​ការលើកឡើង របស់លោក សុន ឆ័យ ថា ការប្តឹង​នោះ ជាការ​ធ្វើ​ឲ្យ​ខាត​ពេលវេលា​របស់លោក​នោះ វា​គ្រាន់តែ​ជាការ​លើកឡើង ដើម្បី​បន្ថយ​នូវ​ទោសកំហុស​ទៅ​សាធារណជន​ប៉ុណ្ណោះ​។ ប៉ុន្តែ​កិច្ចការ​នេះ មិន​សាមញ្ញ​ដូច​លោក សុន ឆ័យ គិត​នោះទេ លោក សុន ឆ័យ គួរ​ពិចារណា​ឡើងវិញ​ពី​ពាក្យសម្ដី​របស់ខ្លួន​។​a court sun a sun court1 a sun court2 


​