» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31328 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598747 នាក់

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ

 

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុភូមិកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងគង់ប្រថាប់ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពអស់រយៈពេលជាច្រើនខែ។ ការយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ គឺជាដំណឹងដ៏រីករាយ និងមហាមង្គលសម្រាប់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។a kinga 

វត្តមានដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នៅលើទឹកដីមាតុភូមិសាជាថ្មីម្ដងទៀត បានឆ្លុះបញ្ចាំងពីព្រះរាជសុខភាពដ៏ប្រសើរឡើងវិញ បន្ទាប់ពីទទួលបានការយកព្រះទ័យទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់មិត្តចិន។ ព្រះរាជវត្តមានរបស់ព្រះអង្គទាំងទ្វេ តែងតែជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ និងបានបំពេញព្រះរាជកិច្ចជាច្រើនដើម្បីបុព្វហេតុជាតិ និងប្រជាជន។

បើតាមសេចក្តីជូនដំណឹងរបស់បរមរាជវាំងបានឲ្យដឹងថា៖ក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉េកាំង ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ បានទទួលនូវការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យចិន ដែលជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។ ទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំឡើងជាលំដាប់ ទាំងក្នុងវិស័យការទូត សេដ្ឋកិច្ច វប្បធម៌ និងជាពិសេសវិស័យសុខាភិបាល។ ការគាំទ្រផ្នែកវេជ្ជសាស្ត្រនេះ គឺជាសក្ខីភាពមួយបង្ហាញពីចំណងមិត្តភាពដែកថែបដែលមិនអាចកាត់ផ្ដាច់បានរវាងប្រទេសទាំងពីរ។a king coma a king coma1