» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5144 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946241 នាក់

គណបក្ស​ភ្លើងទៀន​បានដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​របស់ខ្លួន​ចូល​គជប​ហើយ​តែ​ត្រូវ​ចាំ​អ៊ុត​មើល​សិ​ន

​ភ្នំពេញ​៖​គណបក្ស​ភ្លើងទៀន​បានដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​របស់ខ្លួន​ជា​ផ្លូវការ​ទៅកាន់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត សម្រាប់​ការចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០២៣​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បាន​ទទួលយក​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន ។ ការទទួលយក​បញ្ជី​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​នេះ​បាន​ប្រឈម​នឹង​ឯកសារ​ច្បាប់ដើម​មួយចំនួន ខណៈដែល​ការដាក់​បញ្ជី​នេះ បក្ស​ភ្លើងទៀន​បាន​ប្រើប្រាស់​លិខិត​ដែល​បញ្ជាក់​ពី​ក្រសួងមហាផ្ទៃ​។a nec chhun

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បញ្ជាក់ប្រាប់​កាសែត​ថា គ​.​ជ​.​ប បាន​ទទួលយក​បញ្ជី​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន ដែល​ដាក់ចូល​មកហើយ​។ គ​.​ជ​.​ប នឹង​ប្រើពេល​ចំនួន​៧​ថ្ងៃ​ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ឯកសារ​របស់​គណបក្ស​ភ្លើងទៀន ហើយ​ប្រសិនបើ​មាន​ករណី​ណា​មិន​ប្រក្រតី នោះ​គ​.​ជ​.​ប នឹង​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ កែតម្រូវ​ឡើងវិញ​។​​ពាក់​ព​ន្ធ័​បញ្ហា​កង្វះ​ឯកសារ លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន បញ្ជាក់ថា បក្ស​ភ្លើងទៀន​នៅ​ខ្វះ​ឯកសារ​ចំនួន​ទៀត ដែល​នឹង​ត្រូវដាក់​ទៅកាន់​គ​.​ជ​.​ប​។ ឯកសារ​ទាំងពីរ​ដែល​ត្រូវ​ភ្ជាប់​បន្ថែម​នោះ គឺ​បង្កា​ន់​បង់លុយ​នៅ​ធនាគារ ដែល​ត្រូវ​ឲ្យ​រតនាគារ​បញ្ជាក់បន្ថែម និង​លិខិតបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ ដែល​នឹងត្រូវ​ឲ្យ​រដ្ឋបាល​ក្រុងភ្នំពេញ​ប្រថាប់ត្រា ដើម្បី​ដាក់ចូល​ឲ្យ​គ​.​ជ​.​ប ជា​ឯកសារ​បញ្ជាក់បន្ថែម​។​ក្រសួងមហាផ្ទៃ ដែល​បានចេញ​លិខិត​នៅ​ថ្ងៃទី​០៥​ឧសភា​បាន​បញ្ជាក់ថា គណបក្ស​ភ្លើងទៀន​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រឹមត្រូវ​។​គណបក្ស​ភ្លើងទៀន បាន​ប្រើប្រាស់​ឯកសារ​នេះ​ដើម្បី​ដាក់​បញ្ជី​ឈ្មោះ​របស់​បក្ស​នៅ​គ​.​ជ​.​ប​។​

​គណបក្ស​ភ្លើងទៀន​ក៏​នៅ​ប្រឈម​នឹង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់ខ្លួន​ផងដែរ​។ ក្នុងនោះ​លោក រ៉ុង ឈុន ជា​បេក្ខជន​ទី​១​របស់​គណបក្ស​ភ្លើងទៀន នៅ​ខេត្តកណ្តាល​នៅ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​នៅឡើយ ខណៈដែល​អនុប្រធាន​រូ​ប​នេះ គឺ ។ ឯ​លោក ថាច់ សេដ្ឋា វិញ គឺ​ស្ថិតនៅ​លេខ​រៀង​ទី​១​ក្នុង​ខេត្តកំពត ខណៈដែល​រូបលោក​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​។​លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ​.​ជ​.​ប នឹង​ត្រួតពិនិត្យ​លើ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន​ទាំងអស់ ហើយ​ក្នុងករណី​រកឃើញ​នៅមាន​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់ នោះ​គ​.​ជ​.​ប នឹង​ឲ្យ​គណបក្ស​ភ្លើងទៀន​សើរើ​បញ្ជី​ឈ្មោះ​ជាថ្មី​។

​បើតាម​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ មាន​រយៈពេល ១៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែមេសា រហូតដល់​ថ្ងៃទី​៨ ខែឧសភា​។​​នៅ​ថ្ងៃទី ៩ ខែឧសភា គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី បេក្ខជន​ឈរ​ឈោះ្ម និង​បច្ចុប្បន្នភាព​ចំនួន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក្រមសីលធម៌​សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត​ក្នុង​ដំណើរការ​បោះឆ្នោត​៕a nec chhun1