» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4397 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016564 នាក់

លោក រដ្ឋា វិសាល អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ចេញមុខ​ការពារ​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​ទម្លាយ​ថា អាស៊ីសេរី​បម្រើ​វិស័យ​នយោបាយ​សម្ងាត់ ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល


​ភ្នំពេញ​៖ អតីត​បុគ្គលិក​ចំណាស់​របស់​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​មុខការ​ពារ​ភាព​ស្អាតស្អំ​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កូនច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ការ​បំភ្លៃ និង​ប្រមាថ​របស់ លោក ជុន ចាន់​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី ដែល​វាយប្រហារ​ថា «​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មិនចេះ​គួរសម​ជាមួយ​លោក នៅពេល​ជួបគ្នា កាលពី​ខែមេសា ឆ្នាំ​២០១៧»​។​a hun sal3 

​ប្រតិកម្ម​របស់ អតីត​បុគ្គលិក​អាស៊ីសេរី​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក ជុន ចាន់​បុត្រ ដែល​កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​មាន​ជំងឺមហារីក​ខួរក្បាល​ដំណាក់កាល​ទី​៣ បានចេញ​អត្ថបទ​ជា​បន្តបន្ទាប់ ដោយ​វាយប្រហារ​ផ្លែផ្កា​ថា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត «​មិនចេះ​គួរសម​ដោយសារតែ​ជា​កូន​នាយករដ្ឋមន្ត្រី​ទៅវិញ​» នៅពេល​ជួប​ជាមួយ​រូបលោក ដែលមាន​វ័យ​ប្រមាណ​ជាង​៥០​ឆ្នាំ​ផ្លា​យ​។​

​លោក រដ្ឋា វិសាល ដែលជា​សាក្សី​មួយរូប​ចំពោះ​ការជួបគ្នា​រវាង លោក ហ៊ុន ម៉ា​ណែ​ត និង លោក ជុន ចាន់​បុត្រ បាន​លើកឡើងថា ក្នុង​អត្ថបទ​របស់ លោក ជុន ចាន់​បុត្រ «​ការរត់​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់ខ្ញុំ​» គឺមាន​ចេតនា​បំភ្លៃ​ការពិត អុចអាល និង​ប្រមាថ​ចំពោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។ លោក​បញ្ជាក់ថា «​ពលរដ្ឋ​កម្ពុជា​ស្គាល់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ថ្វីត្បិតតែ​លោក​ជា​កូន​របស់​នាយករដ្ឋមន្ត្រី លោក​តែងមាន​ភាព​សុភាពរាបសារ មិនដែល​ធ្វើអំពើ​ណាមួយ​ប៉ះពាល់​ដល់​កិត្តិយស​ឪពុក ឬ​ជា​កូន​នាយករដ្ឋមន្ត្រី​ទេ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ននេះ ត្រូវបាន​ប្រជាពលរដ្ឋ និស្សិត​បញ្ញវ័ន្ត មានការ​គាំទ្រ​ទៅលើ​អត្តចរិត និង​សេចក្តីថ្លៃថ្នូរ ជាពិសេស​លោក​បាន​រៀនសូត្រ​ជ្រៅជ្រះ​បំផុត ដែល​សមជា​ថ្នាក់ដឹកនាំ​»​។​

​ចំពោះ​ជំនួប​រវាង លោក ជុន ចាន់​បុត្រ និង លោក ហ៊ុន ម៉ា​ណែ​ត កាលពី​ខែមេសា ឆ្នាំ​២០១៧​នោះ ត្រូវបាន លោក រដ្ឋា វិសាល បញ្ជាក់ថា មិនមែន​ដោយសារ លោក ហ៊ុន ម៉ា​ណែ​ត ជា​អ្នក​សុំ​ជួប​នោះទេ គឺ​លោក ជុន ចាន់​បុត្រ ទៅវិញ​ទេ​ដែល​ចូលមក​កម្ពុជា ហើយ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ខ្លួន និង​បានស្នើ​ឱ្យមាន​អង្គរក្ស​ការពារ ដែល​លោក​យល់​ព្រមយក​អង្គរក្ស​ពី​កងពលតូច​លេខ​៧០ ព្រមទាំង​បានស្នើ​សុំ​ជួប លោក ហ៊ុន ម៉ា​ណែ​ត ផងដែរ​។ ត្រង់ចំណុច​នេះ លោក​រដ្ឋា វិសាល បាន​រិះគន់​លោក ជុន ចាន់​បុត្រ ដែលមាន​អំនួត​ជ្រុល​ហួសហេតុ​ពេក​រហូតដល់​សរសេរ​ក្នុង​សំណេរ​របស់ខ្លួន​ថា «​លោក​ជួប​នេះ មិនមែន​ចង់បាន​លុយ ឬ​តំណែង​អ្វី​ទេ​» តែ​អំនួត​នេះ ត្រូវបាន​ឆ្លើយតប​យ៉ាង​សាមញ ដោយ​លោក ហ៊ុន ម៉ា​ណែ​ត គឺ​លោក​ព្រម​មកជួប​នេះ ក៏​មិន​មានបំណង​ឱ្យ​លុយ លោក ជុន ចាន់​បុត្រ​ដែរ​។​

​បន្ទាប់ពី​ការពារ​នូវ​ភាព​ស្អាតស្អំ​របស់ លោក ហ៊ុន ម៉ា​ណែ​ត លោក រដ្ឋា វិសាល ដែល​បាន​ចូល​បម្រើ​ការងារ​នៅ​វិទ្យុ​អាស៊ីសេរី​តាំងពី​ឆ្នាំ​២០០២ ក៏បាន​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់ លោក ជុន ចាន់​បុត្រ ទៅលើ​រូបលោក​ផ្ទាល់​ថា ក្បត់​មនសិការ វិជ្ជាជីវៈ និង​វិទ្យុ​អាស៊ីសេរី​។​
​លោក​បាន​រៀបរាប់ថា ចាប់ពី​ឆ្នាំ​២០១២-២០១៣ មក​វិទ្យុ​អាស៊ីសេរី មានការ​ប្រែប្រួល ដែល​បាន​បណ្តេញ​បុគ្គលិក​ចាស់ៗ​ចោល ដែលជា​ចេតនា​ដើម្បី​រៀបចំ​សេនារីយោ​ថ្មី​។ សេនារីយោ​នេះ គឺ​ធ្វើ​នយោបាយ​ចារកម្ម​។ លោក​បាន​រំលឹក​អំពី​ប្រធាន​វិទ្យុ​នេះ​ហាមឃាត់​លោក មិនឱ្យ​ផ្សាយ​រឿង​ជនជាតិ​ម៉ុង​តា​ញ៉ា បង្កើត​កងកម្លាំង​នៅ​ខេត្ត​រតនគីរី និង​ករណី​មួយចំនួនទៀត​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​អាស៊ីសេរី មិនមែនជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទេ គេ​មាន​ភាពលំអៀង និង​មាន​គោលដៅ​របស់គេ​»​។ លោក​អះអាងថា វិទ្យុ​អាស៊ីសេរី​មានការ​ពាក់ព័ន្ធ​នឹង​នយោបាយ​៖ «​អាស៊ីសេរី​មាន​គោលដៅ​តែ​មួ​ួ​យ​គត់​គឺ​ធ្វើ​យ៉ាងម៉េច​ផ្សព្វផ្សាយ​ព័ត៌មាន ឱ្យ​ប្រជាពលរដ្ឋ​មាន​កំហឹង​ជាមួយ​រាជរដ្ឋាភិបាល ធ្វើ​ម៉េច​ឱ្យ​ពួកគេ​ឈប់​គាំទ្រ​រដ្ឋាភិបាល ហើយ​ទៅ​គាំទ្រ​គណបក្ស​ណាមួយ ដែល​ពួកគេ​រៀបចំ​ទុក ជា​គណបក្ស​មួយ​ដែល​ស្និទ្ធ​នឹង​អាមេរិក ដើម្បីឱ្យ​ពួក​ហ្នឹង​កាន់អំណាច ហើយ​ងាក​ទៅ​គាំទ្រ​នយោបាយ​សហរដ្ឋអាមេរិក​»​។​​លោក​បាន​អះអាង​ទៀតថា «​អាស៊ីសេរី​មិនមែនជា​វិទ្យុ​ដែល​បម្រើឱ្យ​ការផ្សាយ​ដើម្បី​បម្រើឱ្យ​សាធារណជន​ត្រឹមត្រូវ​ទេ ប្រជាធិបតេយ្យ​ទេ គឺ​គេ​បម្រើឱ្យ​នយោបាយ​សម្ងាត់​មួយ ដែល​គេ​បម្រុង​នឹង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​វិស័យ​ព័ត៌មាន​»​។ លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​ចាញ់បោក​វិទ្យុ​អាស៊ីសេរី​តទៅទៀត​។​

​ បន្ទាប់ពី​ដក​អ្នក​ចាស់ៗ​ហើយ​ដាក់​អ្នកថ្មី អ្នកថ្មីៗ​ទាំងនោះ​ភាគច្រើន​ជា​សែស្រឡាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យកទៅ​ផ្ញើ​នឹង​វិទ្យុ​អាស៊ីសេរី ហើយ​វិទ្យុ​នេះ​ក៏មាន​គោលដៅ​រើសយក​តែ​ពួក​ប្រឆាំង​ផងដែរ ដោយសារ​តែមាន​និន្នាការ​ប្រឆាំង​ស្រាប់​។ អាស៊ីសេរី​មិន​ចង់​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ទេ ទើបបាន​មិន​បើក​ការិយាល័យ ហើយ​លួចលាក់​ផលិត​ព័ត៌មាន​ជាសម្ងាត់​នេះ​រហូតមក​។ សូម្បីតែ​ការបិទ​ការិយាល័យ​លួចលាក់​របស់ខ្លួន ក៏មាន​ការរៀបចំ​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​ផងដែរ​។​​សម្រាប់​ការចោទប្រកាន់​របស់ លោក ជុន ចាន់​បុត្រ ចំពោះ​រូបលោក​ថា​ក្បត់​វិទ្យុ​អាស៊ីសេរី លោក​រដ្ឋា វិសាល យល់ព្រម​ទទួលយក​នូវ​ការចោទប្រកាន់​នេះ​។ ប៉ុន្តែ​លោក​បានបញ្ជាក់​ទៅវិញ​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពេញ​ចិត្តនឹង​ក្បត់​អាស៊ីសេរី ជាជាង​ខ្ញុំ​ក្បត់ជាតិ​របស់ខ្ញុំ​»​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ស្រលាញ់​មិត្ត​រួម​ការងារ​កន្លងមក​។​​សម្រាប់ លោក រដ្ឋា វិសាល​, អ្វីដែល​លោក ជុន ចាន់​បុត្រ ធ្វើ​នាពេលនេះ មិនមែន​ត្រឹម​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​ទេ គឺជា​ការ​បំភ្លៃ បំប៉ោង ដើម្បី​សងសឹក​នឹង​រាជរដ្ឋាភិបាល ដែល​ចោទប្រកាន់​លោក​រឿង​បន្លំ​ចូល​ពន្ធនាគារ​ប៉ុណ្ណោះ​៕ អត្ថបទ​ដើម​: fress newsa hun sal a hun sal1 a hun sal4