» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 556 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654132 នាក់

ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ផុត​លេខ​ដាក់​បញ្ជា​ឲ្យ​ការពា​រដ្ឋធម្នុញ្ញ​!


​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៥​និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​សម្តេច​ហ៊ុនសែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមករា គ​.​ស ២០១៩​នេះ បាន​ដាក់ចេញ​បទបញ្ជា​១០​ចំណុច​សម្រាប់​កង​ទ​ព័​អនុវត្តន៍​។a hun hun 

​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ២៤ មករា ឆ្នាំ​(១៩៩៩ - ២០១៩)​ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ទ​ជា​មេបញ្ជាការ​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​ពី​ប្រវត្តិ​កម្ពុជា​ក្នុងការ​កំណត់​យក​ថ្ងៃទី​៩ ខែ​វិឆ្ឆិការ ធ្វើជា​ថ្ងៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ដែលជា​ថ្ងៃ​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​បរិបូរណ៍​នៅ​ឆ្នាំ​១៩៥៣ ។​រំលឹក​ផងដែរ​ពី​ផលវិបាក​នៃ​ការធ្វើ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​និង​ការប៉ុនប៉ង​ចាប់​ង្ខំ​សម្តេច​ឲ្យ​លាលែង​ពី​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៩៣​ដែល​នាំ​ឲ្យ​សម្តេច​បង្កើត​កម្លាំង​កង​ទ​ព័​មួយ​ដែល​សម្តេច​អាច​បញ្ជា​ផ្ទាល់​បាន​។​

​ក្រោយពី​កម្ពុជា​បានដាក់​ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ នៅ​ឆ្នាំ​១៩៩៨ គឺ​បានធ្វើ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ហើយ​ការកែសម្រួល​តួនាទី​ភារកិច្ច និង​រចនាសម្ព័ន្ធ​ចាត់តាំង​កងទ័ព ក៏បាន​កំណែទម្រង់​ជា​បន្តបន្ទាប់​រួមទាំង​កា​រៀបចំ​បង្កើត​ទីបញ្ជាការ​ដ្ឋា​ន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​១៩៩៩ ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការពារ​ឯករាជ្យ អធិបតេយ្យ​បូរណភាព​ទឹកដី ព្រមទាំង​ការពារ​ផលប្រយោជន៍​របស់​ប្រទេសជាតិ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ចូលរួមចំណែក​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍ​រីកចម្រើន នៃ​ការងា​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចការងារ​ជាតិ និង​រួមការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ផងដែរ​។ បច្ចុប្បន្ន​យើង​មាន​បញ្ជាការដ្ឋាន​សំខាន់ៗ​ដូចជា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក និង​បញ្ជាកា​រដ្ឋា​កងទ័ព​ជើង​អាកាស​(​ក្រៅពី​ថ្ងៃកំណើត​កង​ទ​ព័​ជើងគោក​សម្តេច​មិនបាន​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ង​ស​កំណើត​បញ្ជាការដ្ឋាន​ក​ង​ទ​ព័​អាកាស​និង​ទ​ព័​ជើង​ទឹក​ឡើយ​)​។​

​ក្នុងឱកាស​នេះ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​បទបញ្ជា​សំខាន់ៗ​ចំនួន​១០​ចំនុច​រួមមាន​៖
១) ត្រូវអនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារជាតិ​របស់​ប្រជាជន ព្រោះ​កងទ័ព​កើតចេញពី​ប្រជាជន និង​ដើម្បី​ប្រជាជន​។​
២) ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត​ដើម្បី​រក្សា​សន្តិភាព ទប់ស្កាត់​អំពើរ​អសកម្ម គ្រឿងញៀន ចោរកម្ម ការពារ​សុវត្ថិភាព​ភូមិ​ឃុំ ដើម្បី​ឲ្យ​ប្រទេសជាតិ​មាន​សេចក្តីសុខ ជាពិសេស​រួមគ្នា​រក្សា​សន្តិភាព​។​

៣) ខិតខំ​ប្រយុទ្ធប្រឆាំង​អំពើរ​ភេ​វរ​កម្ម ទប់ស្កាត់​អំពើរ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​មិន​ឲ្យ​មាន​ការធ្វើបដិវត្ត​ព័ណ៌​តាម​រូបភាព​ណាក៏ដោយ បើ​ឃើញថា​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ គឺ​ត្រូវតែ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​។​
៤) កងទ័ព​ទាំងអស់​មិន​ថា​នៅក្នុង ឬ​នៅក្រៅ​ប្រទេស​ទេ គឺ​ត្រូវ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ក្រីក្រ​ខ្វះខាត កុំ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក​ដោយសារ​ទង្វើ​អាក្រក់​អ្វីមួយ​ពី​កងទ័ព​យើង​។​

៥) កងទ័ព​ត្រូវ​គាំទ្រ​ដល់​ផ្នែក​ច្បាប់ ដូចជា​ចូលរួម​ការពារ​ថែរក្សា​ព្រៃឈើ រក្សា​ធនធានធម្មជាតិ​ផ្សេងៗ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នានា​។​
៦) គាំទ្រ​ការប្រមូល​ចំណូល​ថិ​វ​ការ​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ទប់ស្កាត់​អំពើរ​ពុករលួយ ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រទេស​រីកចម្រើន ព្រមទាំង​ចូលរួម​បង់ពន្ធ​បង្កើន​ដល់​ចំណូល​ជាតិ ។​

៧) ខិតខំ​បង្កើន​វិន័យ​កងទ័ព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​ពេលដែល​យើង​មាន​ឧបករណ៍​សម្ភារ​គ្រប់គ្រាន់​ហើយ តែ​បែរជា​យើង​មិនចេះ​ប្រើប្រាស់​ត្រូវ​អនុវត្តតាម​បទបញ្ជា និង​ត្រូវ​បង្កើន​ការហ្វឹកហាត់​ទាំង​តាម​ក្បួនខ្នាត​ទ័ព​ត្រឹមត្រូវ និង​ហាត់ប្រាណ​ដើម្បី​រក្សា​សុខភាព​។​
៨) ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សម្ភារៈ​ដែល​យើង​មាន ដើម្បី​ធានាថា​អាវុធ​របស់​យើង​នៅតែ​អាច​ប្រើប្រាស់​បាន​នៅពេលដែល​ត្រូវការ​បន្ទាន់​។ អង្គភាព​ទាំងអស់​ត្រូវតែ​ថែទាំ​សម្ភារៈ​យុ​ទ្ឋ​ភ័​ណ្ឌ​របស់​របស់ខ្លួន​ឲ្យ​បានល្អ ដើម្បី​ធានាថា​អាវុធ​យើង​ប្រើប្រាស់​បាន​ចំ​គោលដៅ​នៅពេល​ត្រូវការ​។​

៩)​យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព ដូចជា​ជំរក​ស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវ​ផ្គត់ផ្គង់​សព្វបែបយ៉ាង​សម្រាប់​កងទ័ព ជាពិសេស​ត្រូវ​បង្កើន​ការសាងសង់​ផ្ទះ​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន និង​ផ្តល់​សេវា​ថែទាំ​សុខភាព និង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​។​
១០)​កងទ័ព​ត្រូវ​ដើរតួនាទី​ជា​អ្នកការទូត​យ៉ាងសំខាន់​ជាមួយ​ប្រទេសជិតខាង គឺ​រក្សា​ទំណាក់ទំនង​ជាមួយ​មិត្ត​ចាស់ និង​បង្កើន​ទំនាក់​ទង​និង​សហប្រតិបត្តិ​ការល្អ​ជាមួយ​ដៃគូ​ថ្មីៗ​ជាមួយ​អង្គភាព​ប្រ​ទេ​ជិតខាង តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក និង​តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​យុទ្ធវិធី​ផ្សេងៗ​ជាមួយ​យ​កងទ័ព​នៃ​ប​ណ្រា​ល​ប្រទេស​នានា​។​
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​អង្គភាព និង​នាយទាហាន និង​ពលទាហាន​ជាច្រើនរូប ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស ឯកឧត្តម នាយ​ឧ​ត្ត​ម​ស​នី​យ៍ មាស សុភា ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​កងទ័ពជើងគោក​កន្លង​មក​។​a hun hun1 a hun hun2 a hun hun3 a hun hun4