» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8277 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698448 នាក់

អ្នកគាំទ្រ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នាំគ្នា​ទៅ​គោរព​វិញាណ​ខ​ន្ធ័​លោក​កែម​ឡី​នៅ​កន្លែង​ធ្វើឃាត​

 

​ភ្នំពេញ​៖​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​នេះ គឺជា​ខួប​គម្រប់​៦​ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​ល្បីល្បាញ​។ សម្រាប់​ខួប​លើក​ទី​៦​ឆ្នាំ​ព្រឹក​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ស្តុ​ប​បូកគោ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​គ្មាន​ការហាមឃាត់​ពិ​សម​ត្ត​កិច្ច​ឡើយ​ប្រហែល​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ឲ្យ​កាន់ទុក្ខ​មរណៈភាព​លោក​ស៊ិន​ហ្សូ​អា​បេ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ផង​ក៏​មិនដឹង​។a kemley1 

​សូមបញ្ជាក់ថា​ឃាត​កបាន​បាញ់សម្លាប់ បណ្ឌិត កែម ឡី កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ ក្នុង​ហាង​លក់ទំនិញ​ស្តារ​ម៉ា​ត (Star Mart) នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច (Caltex) ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ ។​​ក្នុង​រយៈពេល ៦​ឆ្នាំ​មកនេះ អាជ្ញាធរ​បាន​នាំខ្លួន​មនុស្ស​តែ​ម្នាក់​គត់​យកមក​កាត់ទោស ឈ្មោះ អឿ​ត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់​។ តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​ផ្ដន្ទាទោស​បុរស​ម្នាក់នេះ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។

អឿ​ត អាង ដែលមានជីវភាពក្រីក្រ​ស្ទើរតែ​រកលុយ​ដាក់​ហោប៉ៅ​មិនបាន​ផង​នោះ បាន​ប្រាប់ថា បណ្ឌិត កែម ឡី ខ្ចីលុយ​រូបគេ​ចំនួន ៣​ពាន់​ដុល្លារ ហើយ​មិន​ព្រម​សង​ទើប​ខឹង​ទិញ​កាំភ្លើង​មក​បាញ់សម្លាប់​។ អ្នកច្បាប់​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អង្គហេតុ​នេះ​ជា​រឿង​មិន​ពិត និង​នៅតែ​យល់ថា​មិនទាន់មាន​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ដែរ​។​​ក្នុង​រឿងក្តី​នេះ តុលាការក្រុង​ភ្នំពេញ​បានសម្រេច​បំបែកសំណុំរឿង​នេះ​ជា​ពីរ​។ សំណុំរឿង​ទីមួយ​បាន​បិទ​បញ្ចប់​ត្រឹម​ការកាត់ទោស អឿ​ត អាង ក្រោយ​មាន​សាលដីកា​ពី​តុលាការ​កំពូល​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩​។ ឯ​សំណុំរឿង​ទី​ពីរ​ដែល​ត្រូវ​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នោះ​វិញ តែ​៦​ឆ្នាំនេះ​មិនមាន​ពត៍​មាន​ថ្មី​ឡើយ​។​a kemley2 

​