» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6121 នាក់

ម្សិលមិញ 8227 នាក់

សរុប 14133002 នាក់

តំណាង​សហគមន៍​អឺរ៉ុប​ចង់ឃើញ​រឿងក្តី​លោក​កឹម​សុខា​ឆាប់​ដោះស្រាយ​ចប់​

​ភ្នំពេញ​៖​លោក Josep Borrell Fontelles តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​តាមរយៈ Twitter របស់លោក​នៅ​ថ្ងៃទី​៩​សីហា​ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ ២០២៣​បាន នៅពេល​រឿងក្តី​ដែល​អូសបន្លាយ​របស់គាត់​នៅ​តុលាការ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​។a kem eu meet

​តាមរយៈ​ដំណើរ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ កាលពី​សប្តាហ៍​មុន នៅ​កម្ពុជា លោក Josep Borrell Fontelles តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​សហភាព​អឺរ៉ុប​បាន ឆ្លៀត​ជួបពិភាក្សា​ក្រៅផ្លូវការ​ជាមួយ​លោក កឹម សុខា កាលពី​ថ្ងៃទី​០៦ ខែសីហា​កន្លងទៅ នៅ​គេហដ្ឋាន​លោក កឹម សុខា​។​​លោក Josep Borrell Fontelles បញ្ជាក់ថា​ការ​ស្តារឡើងវិញ​នូវ​សិទ្ធិ​នយោបាយ​របស់លោក កឹម សុខា នឹង​រួមចំណែក​ដល់​ដំណើរការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​ទាក់ទង​ជំនួប​នេះដែរ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក៏បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដែរ​ថា​សហភាព​អឺរ៉ុប​បានផ្តល់​តម្លៃ​ចំពោះ​ការតស៊ូ​ដោយ​អហិង្សា ការអត់ធ្មត់ និង​ជាពិសេស​ផ្តោតលើ​សិទ្ធិសេរីភាព​របស់លោក​ក្នុងការ​ចូលរួម​បម្រើ​សង្គម​។ លោក កឹម សុខា កំពុង​ស្ថិតនៅ​ដំណាក់កាល​សវនាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បច្ចុប្បន្ន​បាន​ឈាន​ចូលដល់​លើក​ទី​៥០ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​រដ្ឋ​បរទេស ដែល​នាំទៅរក​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ ២០១៧​។

​សូម​រំលឹកថា អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពី​សប្តាហ៍​មុន មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ បាន​ជួប​ជាមួយ​ប្រមុខ​ការទូត​នៃ​ប្រទេស​លោក​សេរី​មួយចំនួន ក្នុងនោះ​ក៏មាន​រដ្ឋមន្ត្រីការបរទេស​អាមេរិក Antony Blinken ដែល​មក​ចូលរួម​ផង​ផងដែរ​។​រដ្ឋមន្ត្រីការបរទេស​អាមេរិក Antony Blinken​ក៏បាន​បង្ហាញ​ជំហរ​ចង់​ឲ្យ​កម្ពុជា​បើកចំហរ​សេរីភាព​និង​ប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ក្នុងនោះ​រួមទាំង​ការដោះលែង​ក​ញ្ញ​សេង​ធា​រី​សកម្មចន​នយោបាយ​ដែលមាន​សញ្ជាតិ​អាមេរិកាំង​ផងដែរ​។​​លោក កឹម សុខា ត្រូវបាន​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជិត​៥​ឆ្នាំ​មកហើយ ក្រោយ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ទាំង​មាន​អភ័យឯកសិទ្ធិសភា ដោយ​ចោទថា «​គប់គិត​ជាមួយ​បរទេស​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​» ។​