» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6455 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696626 នាក់

ខេត្តបាត់ដំបង​និង​ប៉ៃលិន​ត្រូវ​គ្នា​ហើយ​រឿង​កាត់​ដី​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​គម្រាម​

​បាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង បានសម្រេច​ធ្វើការ​កែសម្រួល​ផ្ទៃដី ដែលមាន​ទំហំ​ជាង​១​ម៉ឺន​ហិកតា ក្នុងការ​ផ្ទេរ​ទៅឱ្យ​រដ្ឋបាលខេត្ត​ប៉ៃលិន កាន់កាប់​គ្រប់គ្រង បន្ទាប់ពី​មាន​កិច្ចប្រជុំ​កិច្ចពិភាក្សា​គ្នា​មួយ លើ​សំណើសុំ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន នៅ​សាលាខេត្ត​បាត់ដំបង នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​នេះ​។​កិច្ចប្រជុំ​វត្តមាន​ចូលរួម​ពី លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង មាន​លោក សុខ លូ អភិបាលខេត្ត​និង​មន្ត្រី​ជំនាញ​តាម​ស្ថាប័ន​មន្ទីរ​នានា​ក្នុង​ខេត្ត ព្រមទាំង​ប្រតិភូ​មកពី​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និង​មន្ត្រី​សំខាន់ៗ​មួយចំនួនទៀត​នៃ​ខេត្ត​ប៉ៃលិន​។a bb land3 

​លោក សក់ សេដ្ឋា បាន​បញ្ជាក់ថា ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាលខេត្ត​បាត់ដំបង និង​ប៉ៃលិន​នាពេលនេះ​ធ្វើឡើង​តាម​ការណែនាំ​និង​បញ្ជា​ដោយផ្ទាល់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឱ្យ​អភិបាលខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ត្រូវធ្វើ​ការដោះស្រាយ​រឿង បញ្ហា​ព្រំប្រទល់​តំបន់​រដ្ឋបាល​មួយ​ឱ្យបាន​ច្បាស់លាស់ រវាង​ខេត្ត​ទាំង​២​នេះ ក្នុង​រយៈពេល​២​សប្តាហ៍​ឱ្យ​ចប់​រួចរាល់​។

​លោក បាន​បញ្ជាក់ថា កិច្ចការ​សំខាន់​ចំនួន​៣ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំងពីរ ត្រូវធ្វើ​នោះ​គឺ​ការខិតខំ​ចូលរួម​ផ្សព្វផ្សាយ​និង អប់រំ​ដល់​ប្រជាជន នៅ​ចំណុច​គោលដៅ​ទាំងនោះ​ឱ្យមាន​ការយល់ដឹង​ច្បាស់លាស់ ក្នុងការ​ទទួលយក​ការស្រុះស្រួល​គ្នា​នេះ បើទោះបី​ជាការ​កាត់​ផ្ទៃដី​នេះ​ទៅឱ្យ​ខេត្ត​ប៉ៃលិន ក៏ដោយ ក៏​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋអំណាច ក្រោម​ច្បាប់ ក្រោម​រដ្ឋធម្មនុញ្ញ និង​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​តែមួយ ដូច្នេះ​សូម​អាជ្ញាធរ​ទទួលយក​ការឯកភាព​គ្នា​នេះ ព្រោះនេះ​ជា​ចំណុច​ពិសេស​មួយ​របស់​យើង​ក្នុង​ផែនការអភិវឌ្ឍន៍ និង​ការផ្តល់សេវា​រដ្ឋបាល ការរក្សា​សណ្តាប់ធ្នាប់​សាធារណៈ គឺជា​កិច្ចការ​ចាំបាច់​បំផុត​។

​លោក សក់ សេដ្ឋា បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ព្រះរាជ​ក្រិ​ត្យ​ចូល​ជា​ធរមាន អាជ្ញាធរខេត្ត​ទាំងពីរ ឬក៏​ស្រុក ឃុំ ភូមិ អាច​ជួបគ្នា​ផ្ទេរ​ផ្ទូរ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រជាជន ដូចជា​ឯកសារ​ដីធ្លី​ជាដើម និង​ផ្ទេរ​ការគ្រប់គ្រង​ជាក់ស្តែង​ទាំង​ប្រជាជន ទាំង​ភូមិ ឃុំ ដែល​ត្រូវ​បញ្ចូល​ទៅក្នុង​ស្រុក ឃុំ ភូមិ​ណា​ពិតប្រាកដ​របស់​ខេត្ត​ប៉ៃលិន​។​លោក រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​រម្លឹកថា នៅក្នុង​ដំណាក់កាល​នេះ ជាពិសេស​រដ្ឋបាលខេត្ត​បាត់ដំបង​ការគ្រប់គ្រង​នៅតែ​បន្ត ក្នុងនោះ​ត្រូវ​ចូលរួម​សហការគ្នាជាមួយ​រដ្ឋបាលខេត្ត​ប៉ៃលិន ដោយ​មិនត្រូវ​លែងដៃ​ឡើយ ដើម្បី​ថែរក្សា​សុវត្ថិភាព​សន្តិសុខ​ឱ្យបាន​ល្អប្រសើរ​ជូន​ប្រជាជន​។

​តាម​មន្ត្រី​ជំនាញ​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ផ្ទៃដី​ដែល​ត្រូវបាន​កាត់​តាម​សំណើរ​របស់​រដ្ឋបាលខេត្ត​ប៉ៃលិន សរុប​ទាំងអស់​មាន​ចំនួន ១១.៦៧៩ ហ​.​ត ក្នុងនោះ​មាននៅ​ក្នុងភូមិ​ឡាក់​ហុក​២ និង​ភូមិ​បឹង​អូរ​ជាង មាន​ទំហំ ១.៣៧៦ ហ​.​ត​ស្ថិតនៅ​ត្រង់ចំណុច​កំពង់ចម្លង​ក្រោម មាន​ទំហំ ៣.៦១៨ ហ​.​ត និង​នៅ​ព្រំប្រទល់ ដែល​ខេត្ត​ប៉ៃលិន​ស្នើសុំ​កែសម្រួល​តាម​គោល​ធម្មជាតិ​ស្ទឹង គឺ​ត្រង់ចំណុច​ភ្នំ​ដំបង និង​ស្លេវ ចូល​ព្រំដី​នៅក្នុង​ខេត្តបាត់ដំបង មាន​ទំហំ ៦.៦៨៥ ហ​.​ត ។

​បន្ទាប់ពី​ការពិភាក្សា លោក​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​ប្រតិភូ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​បន្ថែមទៀត ដែល​រដ្ឋបាលខេត្ត​ទាំង​២ បាន​ឯកភាពគ្នា​ជាគោលការណ៍​ជាក់លាក់​លើ​ប្លង់​ផែនទី ដោយ​កំណត់​កែសម្រួល​យក​ស្ទឹង​ចំនួន​២​ជា​ព្រំប្រទល់​នៃ​រដ្ឋបាលខេត្ត​ទាំង​២ ក្នុងនោះ នៅក្នុង​ស្រុក​សំឡូត កំណត់​យក​ស្ទឹង​បរឡាង ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​មានជ័យ និង​ផ្នែក​ខ្លះទៀត​ក្នុង​ឃុំ​សំឡូត ធ្វើជា​ព្រំប្រទល់​ខេត្ត ដោយឡែក​នៅក្នុង​ស្រុក​កំរៀង កំណត់​យក​ស្ទឹង​មង្គលបុរី ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​កំរៀង និង​ផ្នែក​ខ្លះទៀត ក្នុង​ឃុំ​តា​ក្រី ដើម្បី​ធ្វើជា​ព្រំប្រទល់​ខេត្ត​៕(​ប្រភព​CNC)a bb land a bb land1 a bb land2 
​