» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11138 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701309 នាក់

កម្ពុជា​ខកចិត្ត​រឿង​អាមេរិក​ប្រកាស​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​ទី​៣​នៃ​សកម្មភាព​លុប​ការជួញដូរ​មនុស្ស​និង​ជម្រុញ​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​ម​ន្ត្រិ​កម្ពុជា​

​ភ្នំពេញ ៖​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ចាត់ថ្នាក់​កម្ពុជា​ស្ថិតនៅក្នុង​កម្រិត​ទាប​សកម្មភាព​លុបបំបាត់​ការជួញដូរ​មនុស្ស​។ លោកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​របាយការណ៍​ក្រសួងការបរទេស​អាមេរិក ដែល​ចាត់ថ្នាក់​កម្ពុជា ស្ថិតក្នុង​កម្រិត​ទាប ក្នុង​សកម្មភាព​លុបបំបាត់​ការជួញដូរ​មនុស្ស​។a americ law

លោកស្រី​ជូ ប៊ុន​អេង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ និង​ខកចិត្ត សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ លោកជំទាវ​សង្កត់ធ្ងន់ថា គោលការណ៍​នានា រាជរដ្ឋាភិបាល​កម្ពុជា បាន​បំពេញ​យ៉ាង​ហ្មត់ចត់ និង​គ្រប់ពេលវេលា សូម្បី​អំឡុង​វិបត្តិ​កូ​វី​ប​ត្តិ​កូ​វីដ​១៩ ក៏​រាជរដ្ឋាភិបាល​ក៏​មិនបាន​ប​ន្ធួ​រ​ដៃ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឡើយ​។​

​លោកស្រី​ថា រឿង​ដែល​គួរ​ឲ្យ​ងឿងឆ្ងល់ និង​ពិបាក​យល់ នៅត្រង់ថា កម្ពុជា អាមេរិក មានការ​ប្ដេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និត ហើយ​កម្ពុជា​បានទទួល​ឲ្យ​អ្នកជំនាញ​ខាង​ស៊ើបអង្កេត​របស់​អាមេរិក​ដាក់​ស្នាក់ការ​នៅក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ធ្វើ​សកម្មភាព​លើ​ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ​។ លោកជំទាវ​ថា នៅពេលដែល​ជួបគ្នា​នៅ​គ្រានោះ ភាគី​អាមេរិក​គ្មាន​ការលើក​ពី​កង្វះខាត​របស់​កម្ពុជា​នោះទេ ប៉ុន្ដែ​ផ្ទុយទៅវិញ​បែរ​ជាមាន​របាយការណ៍​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​បែបនេះ ។​

​លោកស្រី​ជូន ប៊ុន​អេង បញ្ជាក់ថា កន្លងមក​កម្ពុជា បានធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ និង​ឆ្នាំ​បន្ទាប់ ចុះមក​កាន់​លេខ​២​កន្លះ រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ជាគោលការណ៍​របស់គេ នៅ​ឆ្នាំ​ទី​៣ គេ​នឹង​បញ្ចុះ​មកដល់​លេខ ៣​ដោយ​ស្វ័យប្រវត្តិ​។​លោកស្រី​បាន​ពន្យល់ថា បើសិនជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ មានន័យថា ជា​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​ខិតខំ​ប្រឹង​ប្រឺ​ង ឆ្លើយតប​អស់ពី​សមត្ថភាព តែ​នៅមាន​សេសសល់​ចំណុច​ខ្លះ​ដែល​ត្រូវបំពេញ​បន្ថែម តែបើ​សិន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣ មានន័យថា ជា​ប្រទេស​ព្រងើយកន្ដើយ​មិន​ខ្វាយខ្វល់​ពី​ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហើយ​អាមេរិក​នឹងដាក់​ទណ្ឌកម្ម តាមរយៈ​ការ​កៀរគរ​ឲ្យ​មានការ​បន្ថយ​ជំនួយ ក្រោម​ការ​ចោទថា មិន​ដោះស្រាយ​ការជួញដូរ​មនុស្ស​។

​សូមបញ្ជាក់ថា​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​២០​កក្កដា បានដាក់​កម្ពុជា​នៅ​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជីខ្មៅ នៅ​ឆ្នាំ​២០២២​នេះ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ទង់​ក្រហម (Red Flags Scam Operations) ការជួញដូរ​ជនបរទេស​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដែល​កំពុងមាន​ការកើនឡើង ក៏ដូចជា​ការរំលោភបំពាន​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ពលករ​ចំណាកស្រុក​។​ក្រសួងការបរទេស​អា​មេ​រិ​ក បានដាក់​កម្ពុជា ទៅក្នុង​ចំណាក់​ថ្នាក់​កម្រិត​៣ ឬ​បញ្ជី​ក្រហម ដែលជា​ប្រទេស​មិនបាន​បំពេញ​តាម​ស្តង់ដារ​អ​ប្បរមា ដើម្បី​លុបបំបាត់​ការជួញដូរ​មនុស្ស​។ យោងតាម​របាយការណ៍​ស្ដីពី​ការជួញដូរ​មនុស្ស​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បង្ហាញថា ប្រទេស​កម្ពុជា​ស្ថិតក្នុង​បញ្ជី​តាមដាន​ចំណាត់ថ្នាក់​២ ក្នុង​របាយការណ៍​រប​ស់​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។

របាយការណ៍​បន្តថា ប្រទេស​ដែល​មិនមាន​ភាពប្រសើរឡើង ត្រូវបាន​ទម្លាក់​ចំណាត់ថ្នាក់​ដោយ​ស្វ័យប្រវត្តិ​ទៅ​ចំណាត់ថ្នាក់​ទី​៣ (​បញ្ជីខ្មៅ​) បន្ទាប់ពី​រយៈពេល​២​ឆ្នាំ​នៅក្នុង​បញ្ជី​តាមដាន ប៉ុន្តែ​កម្ពុជា​បានទទួល​ការពន្យារពេល​មួយឆ្នាំ នៅ​ឆ្នាំ​២០២១​។ របាយការណ៍​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា «​រាជធានី​-​ខេត្ត​ទាំង​២៥​របស់​ប្រទេស​កម្ពុជា គឺជា​ប្រភព​នៃ​ការជួញដូរ​មនុស្ស​»​។​​របាយការណ៍​បន្តថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា រួមជាមួយ​ប្រទេស​ចិន ម៉ា​កាវ វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កូរ៉េខាងជើង ប្រ៊ុយណេ ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ូដង់​ខាងត្បូង និង​រដ្ឋ​ចំនួន​១២​ផ្សេងទៀត ជា​ប្រទេស​ដែល​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​៣​។ នៅពេល​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​៣ នឹង​អាចធ្វើឱ្យ​មានការ​រឹតត្បិត​លើ​ជំនួយ​បរទេស បើទោះបីជា​មិនមែនជា​ការចាំបាច់ និង​ជាការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏ដោយ​។​
​របាយការណ៍​ដដែល​នេះ​បង្ហាញថា មាន​របាយការណ៍​គួរឱ្យ​ទុកចិត្ត ដែល​បង្ហាញថា មន្ត្រី​មួយចំនួន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក និង​អំពាវនាវ​ឱ្យ​បង្កើន​ការកាត់ទោស​អាជ្ញាធរ​ដែ​ល​ប្រព្រឹត្ត​ខុស​។​

​របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ទៀតថា​៖ «​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ចោទប្រកាន់ថា នគរបាល​និង​មន្ត្រី​ផ្សេងទៀត​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​បាន​បង្ខំ​ប្រជាជន​ចិន ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជនបរទេស​រាប់រយ​នាក់ ឱ្យ​ធ្វើការ​នៅក្នុង​វិស័យ​សេវា​បម្រើ​អតិថិជន​នៅ​ក្រុងព្រះសីហនុ និង​ទីតាំង​ផ្សេងទៀត​»​។​​របាយការណ៍​​ក៏​អំពាវនាវ​ឱ្យមាន​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់​ពី​ការងារ​ដោយ​បង្ខំ និង​ប្រឆាំងនឹង​មន្ត្រី​ដែល​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​នេះ និង​ឧក្រិដ្ឋកម្ម​ជួញដូរ​ដែល​ពាក់ព័ន្ធ​។​

​ក្រៅពី​ទម្លាក់​កម្ពុជា​មក​ថ្នាក់​លេខ​៣​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស​នោះ​ស្ថាប​ន័​និ​តប្ប​ញ្ញ​តិ​អាមេរិក​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ក៏បាន សម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅ​ព្រឹទ្ធ​សភាពេញអង្គ​ដើម្បី​អនុម័ត​ផងដែរ​។ ការសម្រេច​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​របស់​គណៈកម្មាធិកា​រ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក (US Senate Committee on Foreign Relations) នៅ​ថ្ងៃទី​១៩ ខែកក្កដា​។​

​សេចក្តីស្នើច្បាប់​នេះ មាន​ឈ្មោះថា ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ឆ្នាំ​២០២១ ឬ S.3052​។ សេចក្តីស្នើច្បាប់​នេះ ដំបូង​ឡើយ​ត្រូវបាន​ស្នើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សកាន់អំណាច​គឺ​គណបក្ស​ប្រជាធិបតេយ្យ ប្រចាំ​រដ្ឋ​ម៉ាស្សាឈូសេត​(Massachusetts) លោក អេ​ដ​វឺ​ត ម៉ារ​ឃី​យ៍ (Sen. Markey, Edward J.) កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​។ សេចក្តីស្នើច្បាប់​នេះ ទទួលបាន​ការគាំទ្រ​ចំពោះ​ការ​ផ្ចុងផ្តើម​ដំបូង (Cosponsor) ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ចំនួន ១៥​នាក់​។

សេចក្តីស្នើច្បាប់​នេះ មាន​គោលដៅ​ស្តារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ តាមរយៈ​ការតម្រូវ​ឱ្យ​ដាក់ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពាក់ព័ន្ធ​នឹង​ការរម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ទណ្ឌកម្ម​ជាក់លាក់​ទាំងនេះ មានដូចជា​ការបង្ក​ក​ទ្រព្យសម្បត្តិ និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិនឱ្យ​មន្ត្រី​កម្ពុជា​ជាន់​ទឹកដី​អាមេរិក​ជាដើម​។ ក្រៅពីនេះ សេចក្តីស្នើច្បាប់​នេះ​ក៏​តម្រូវឱ្យ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​តាមដាន​នូវ​សកម្មភាព​នានា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​កំពង់ផែ​កងទ័ពជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារា​សាគរ​នៅ​ខេត្តកោះកុង​។​

​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​នេះ ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ញូ​វ​ជឺ​ស៊ី (New Jersey) លោក បប់ ម៉ឺ​ណេ​ន​ដេ​ស៍ (Bob Menendez) មានប្រសាសន៍ថា លោក​នៅ​មិនដឹង​ពេលវេលា​ជាក់លាក់​ថា​តើ​សេចក្តីស្នើច្បាប់​នេះ​នឹងត្រូវ​ព្រឹទ្ធសភា​យកមក​អនុម័ត​នៅពេលណា​នោះទេ​។ ក៏ប៉ុន្តែ លោក​បញ្ជាក់ថា ប្រសិនបើ​មានការ​ព្រមព្រៀងគ្នា​រវាង​គណបក្ស​ទាំងពីរ​នៅ​ព្រឹទ្ធសភា​គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ នោះ​សេចក្តីស្នើច្បាប់​នេះ​នឹង​ពុំ​ចាំបាច់​តម្រូវឱ្យ​ឆ្លងកាត់​ការបោះឆ្នោត​អនុម័ត​ដូច​តាម​នីតិវិធី​ជាធម្មតា​នោះទេ​។ ផ្ទុយទៅវិញ លោក​ថា បើ​ពុំ​មានការ​ព្រមព្រៀងគ្នា​ទេ នោះ​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​នេះ នឹងត្រូវ​ឆ្លងកាត់​ដំណើរការ​បោះឆ្នោត​ពី​សមាជិក​ព្រឹទ្ធសភា​ដូច​ធម្មតា​។​ទោះយ៉ាងណា សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​នេះ ត្រូវ​ឆ្លងកាត់​នីតិវិធី​ជាច្រើន​ដំណាក់កាល​ទៀត​មុននឹង​ត្រូវបាន​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​អនុម័ត​ជា​ច្បាប់​ដើម្បី​យកមកអនុវត្ត​ជា​ផ្លូវការ​។ ប្រសិនបើ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​នាពេលខាងមុខ សេចក្តីស្នើច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅឱ្យរ​ដ្ឋ​សភា​អនុម័ត​បន្ត មុននឹង​បញ្ជូន​ឱ្យ​ប្រធានាធិបតី​ចុះហត្ថលេខា​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ច្បាប់​ផ្លូវការ​។​a americ law a china pm 

​