» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8617 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698788 នាក់

ទូត​អាមេរិក​រំលឹក​រឿង​ចង់ឃើញ​លោក​កឹម​សុខា​ទទួលបាន​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​

 

​ភ្នំពេញ​៖​តាមរយៈ​បណ្តាញ​សង្គម​ធ្វី​ត​ធើរ​(Twitter) លោក​Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានចាត់ទុក​ការពន្យារពេល​បើកសវនាកា​រលោក​កឹម សុខា​ឡើងវិញ​ថា ជាការ​ពន្យារ​ការស្វែងរក​យុត្តិធម៌ ពោល គឺ​ស្មើនឹង​ការបដិសេធ​ការស្វែងរក​យុត្តិធម៌​ដល់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។a kem us2

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​កំពុង​ទន្ទឹម​រង់ចាំ​មើល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​របស់លោក​កឹម សុខា ត្រូវបាន​ប្រគល់ជូន​លោក ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​នឹង​ចូលរួមបាន​ក្នុង​ដំណើរការ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​លោក​Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មករា​បាន​ទៅ​ជួប​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយផ្ទាល់​នៅក្នុង​គេហដ្ឋាន​របស់លោក​។​

​លោក​កឹម សុខា ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​ហាមប្រាម​លោក​មិនឱ្យ​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​នៅក្នុង​ពេលដែល​លោក​កំពុង​ជាប់​រឿងក្តី​នៅ​តុលាការ​ថែមទៀត​។ ក្រុម​មេធាវី​របស់លោក​កឹម សុខា បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឆាប់​បើកសវនាការ​រូបលោក​ឡើងវិញ បន្ទាប់ពី​ផ្អាក​ជិត​មួយឆ្នាំ​កន្លងទៅ​។ ប៉ុន្តែ​មកដល់ពេលនេះ តុលាការក្រុង​ភ្នំពេញ​មិនបាន​ឆ្លើយតប​យ៉ាងណា​នោះឡើយ​។​

លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ចេញមក​បកស្រាយ​តាម​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃ​ដែល​លោក​ទូត​ជួប​លោក​កឹម​សុខា​ថា ករណី​លោក​កឹម សុខា គឺ​មិនមាន​ការឃុំខ្លួន​នោះទេ ហេតុ​ដូចនេះហើយ​ការបើក​សវនាការ គឺ​មិនមែនជា​អាទិភាព​។ មិនមែនជា​អាទិភាព គឺ​ព្រោះថា តុលាការ​កំពុង​រវល់​ដៃ​បើកសវនាការ​សំណុំរឿង​ដែលមាន​អ្នក​ជាប់ឃុំ ដើម្បី​ជៀង​វាង​កុំឱ្យ​មានការ​ឃុំខ្លួន​ហួស​កាលកំណត់​របស់​ច្បាប់ ជាពិសេស​ស្របពេល​ដែល​តុលាការ​កំពុង​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ ក្នុង​គោលដៅ​ឈានទៅរក​ការដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ សម្រាប់​លោក​ជិន ម៉ា​លីន ប្រសិនបើ​លោក​កឹម សុខា ស្ថិតក្នុង​ការឃុំ នោះ​សវនាការ​សំណុំ​រឿងនេះ​ក៏​នឹងត្រូវ​យកមក​ចាត់ការ​ជា​អាទិភាព​ផងដែរ​។​

​ទាក់ទង​រឿងនេះ ក្រុម​មេធាវី​លោក​កឹម សុខា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អះអាងថា ការមិន​បន្ត​សវនាកា​រ​ឡើងវិញ​របស់លោក​កឹម សុខា បែបនេះ គឺជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​របស់លោក ជាពិសេស គឺ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។ បើតាម​ពួកគេ គឺ​នៅពេលនេះ ជា​ពេល​សមស្រប​ណាស់​ដែល​តុលាការ​គួរតែ​បន្ត​សវនាការ​លោក​កឹម សុខា​ឡើងវិញ​។​

​សូម​បញ្ជាក់ដែរថា​នៅ​ថ្ងៃទី​២៩​មករា​នេះ​នៅ​តុលាការ​ក៏មាន​បើកសវនាការ​កាត់ទោស​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ចំនួន​៩​រូប​ក្នុងនោះ​រួមមាន​ទាំង​លោក សម រង្ស៊ី ផងដែរ​។ សវនាការ បាន​សួរដេញដោល​ជុំវិញ​ការដាក់​ភស្តុតាង​ជា​ឯកសារ និង​វីដេអូ​ឃ្លី​ប ស្តីពី​ការជួបប្រជុំ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសា​ឈូ​ស្សែត សហរដ្ឋអាមេរិក​។ សវនាការ​នេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជុំនំ​ជំ​រះ​លោក ឌុ​ច សុខ​សារិន បាន​លើក​ពេល​ទៅធ្វើ​បន្ត​នៅ​ថ្ងៃទី ៩ ខែ កុម្ភៈ ខាងមុខនេះ​។

​