» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7830 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698001 នាក់

កឹម​មនោ​វិទ្យា​ចាក់រុក​អូស្ត្រាលី​កុំ​ឲ្យ​ទទួលស្គាល់​រាជរដ្ឋាភិបាល​តេ​ជោ​សែន​អាណត្តិ​ទី​៦

 

​អូស្ត្រាលី​៖​កញ្ញា​កឹម មនោ​វិទ្យា​កូនស្រី​ច្បង​លោក​កឹម សុខា​និង​លោកស្រី​ម៉ូ​សុខ​ហួ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាននិងកំពុង​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​កុំ​ឲ្យ​ទទួលស្គាល់​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​អាណត្តិ​ទី​៦​។​a kem mono2 

​នៅក្នុង​ទឹកដី​អូស្ត្រាលី​តាំងពី​សប្តាហ៍​មុន កញ្ញា​កឹម មនោ​វិទ្យា បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ក្រុម​សមាជិកសភា​អូស្ត្រាលី និង​ធ្វើ​បទ​បង្ហាញ​នៅ​វិទ្យាស្ថាន​ស៊ីដនី អំពី​ស្ថានភាព​បោះឆ្នោត​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដើម្បី​បញ្ចុះបញ្ចូល​អូស្ត្រាលី “​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​” ។​

កញ្ញា​កឹម មនោ​វិទ្យា និង​លោកស្រី​មួរ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​ប្រាប់​វិទ្យុ​បារាំង​ផ្សាយ​ជា​ភាសារ​ខ្មែរ​ឲ្យ​ដឹងថា កញ្ញា​បានរៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រួចរាល់​ហើយ ដើម្បី​ដាក់ជូន​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី គឺ​លោកស្រី Julie Bishop នៅ​ថ្ងៃទី​១៥ ខែសីហា​ពេល​ជួប​ផ្ទាល់​ជាមួយ​លោកស្រី Julie Bishop ដើម្បី​បកស្រាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា ជាពិសេស​គឺ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​។

​សូមបញ្ជាក់ថា​សម្តេច​ង​តេ​ជោ​ហ៊ុនសែន​កាលពី​ថ្ងៃទី​៨​សីហា​ពេល​ជួប​កម្មករ​នៅ​ខេត្តកំពង់ស្ពឺ​បានប្រកាសថា​បន្ទាប់ពីរ​ដ្ឋ​សភា​បើក​កិច្ចប្រជុំ​ដំបូង​នៅ​ថ្ងៃទី​៥ កញ្ញា​ក្រោម​ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ រដ្ឋាភិបាល​ថ្មី​គ្រោង​បង្កើតឡើង​នៅ​ថ្ងៃទី​៦​កញ្ញា​ហើយ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែកញ្ញា​ខាងមុខនេះ​មិនមែន​ថ្ងៃទី​២០​កញ្ញា​ដូច​មុន​ទេ ។ ការបង្កើត​រដ្ឋាភិបាល​ថ្មី​បែប​ប្រញាប់ប្រញាល់​ដូច្នេះ ត្រូវបាន​សម្ត​មេច​នាយករដ្ឋមន្ត្រី​អះអាងថា ដើម្បី​អា​ចស​ម្រូ​ល​ឲ្យ​លោក​បាន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​ប្រជាជាតិ​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៥ ខែកញ្ញា​។​

នៅ​ថ្ងៃទី​៩​សីហា​នេះដែរ​ប្រទេស​ហ្វី​លី​ពិន​និង​ប្រទេស​ថៃ​បាន​ផ្ញើ​សារ​គាំទ្រ​និង​ទទួលស្គាល់​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុនសែន​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​មាន​រុស្ស៊ី​ចិន​ជាដើម​ក្នុងពេល​ព្រ​ទេស​លោ​ខាងលិច​មាន​អាមេរិក​បារាំង​អាល្លឺម៉ង់​កាណាដា​សហភាព​អឺរ៉ុប​ចាត់ទុក​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩​កក្កដា​ឆ្ន​២០១៨​ដែល​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​កាន់កាប់​អ​សនៈ​សភា​១០០​ភាករយ​ថា​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​៕

​កញ្ញា​កឹម មនោ​វិទ្យា បង្ហាញ​ក្តី​សង្ឃឹមថា រដ្ឋាភិបាល​អូស្ត្រាលី​នឹងមិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ ហើយនឹង​ចាត់វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា​តាម​ការស្នើសុំ​រប​ស់ក​ញ្ញា​។ បើតាម​កញ្ញា​កឹម មនោ​វិទ្យា គឺ​កញ្ញា​មាន​ភស្តុតាង និង​អំ​ណេះ​អំ​ណា​ង​គ្រប់គ្រាន់ ដើម្បី​អាច​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់វិធានការ​មកលើរ​ដ្ឋា​ភិ​បាល​ខ្មែរ​។​
អូស្ត្រាលី គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត​ដែល​បាន​រិះគន់​ការបោះឆ្នោត​ថ្ងៃទី​២៩ កក្កដា​។ អូស្ត្រាលី បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការបោះឆ្នោត​នេះ តែ​ជាមួយគ្នានេះ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​មានការ​ចរចា​ខាង​នយោបាយ​ផងដែរ​។a kem mono a kem mono1 

​