» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8988 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699159 នាក់

សាលា​រាជធានី​នឹង​ចែក​កាត​ធ្វើដំណើរ​ទៅ​ផ្សារ​នៅតាម​ផ្ទះ ក្រៅពី​តំបន់​ក្រហម​

 

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​នឹង​ចែក​កាត​ធ្វើដំណើរ​ទៅ​ផ្សារ​នៅតាម​ផ្ទះ សម្រាប់​អ្នក​នៅក្រៅ​ពី​តំបន់​ក្រហម​តែ​មិនបាន​បញ្ជាក់​ពី​នីតិ​វិធិ​នៃ​ការបែងចែក​។a co id1

​ទោះជា​យ៉ាងណា​ការចែក​កាត​សម្គាល់​ចេញចូល​នេះ​គឺ​សម្រាប់តែ អ្នកធ្វើដំណើរ​ទៅ​ផ្សារ​នៅតាម​ផ្ទះ​សម្រាប់​អ្នក​នៅក្រៅ​តំបន់​ក្រហម​តែប៉ុណ្ណោះ​។ ចំណែក​អ្នក​នៅក្នុង​តំបន់​ក្រហម​វិញ គឺ​មិនអាច​ចេញ​ក្រៅ​បានឡើយ ប៉ុន្តែ​នៅមាន​ករណី​លើកលែង​បី​ចំណុច​ដូចជា​៖
១. មាន​បញ្ហា​សុខភាព «​បន្ទាន់​»២. យក​សំណាក​ទៅធ្វើ​តេស្ត នៅក្នុង​តំបន់​ក្រហម ដែល​នៅ​ជិត​បំផុត​៣. ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅក្នុង​តំបន់​ក្រហម ដែល​នៅ​ជិត​បំផុត។

ទោះបីជា​ផ្សារ និង​កន្លែង​លក់​ម្ហូប​ទាំងអស់​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ចំពោះ​តំបន់​ក្រហម​ពិតមែន ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​ធានា​សម្របសម្រួល​រឿង​ម្ហូបអាហារ​បាន ដោយមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ផង​។​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ នៃ​ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ ប្រាប់​កាសែត​ថា ទីតាំង​ចំនួន​៦ ដែល​ក្រសួង​ចុះ​លក់ទំនិញ ក្នុង​តំបន់​ក្រហម រួមមាន​៖ ១.​នៅជាប់​តេ​លា​ម៉ា​ត និង​ចូល​តាម​ច្រក​ស្ថានីយ​ប្រេង PTT ផ្លូវ​ស្ទឹងមានជ័យ ចន្លោះ​ផ្សារ​ស្ទឹងមានជ័យ ចាស់ និង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​, ២.​ច្រមុះជ្រូក​ស្ទឹងមានជ័យ ទល់មុខ​ប៉េអឹម​, ៣.​ផ្សារ​ត្រពាំង​ថ្លឹង​, ៤.​ផ្សារ​ឯករាជ្យ​, ៥.​ទល់មុខ​ក្រុមហ៊ុន​ហុងដា និង​៦.​នៅផ្ទះ​ឡ​លើផ្លូវ​វ៉េងស្រេង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​បរិមាណ​ទំនិញ គឺមាន​គ្រប់គ្រាន់ សំរាប៎​ការផ្គត់ផ្គង់​លក់​។ ទំនិញ​រួមមាន​អង្ករ​, ទឹកត្រី ទឹក​ស៊ី​អី​វ ត្រីខកំប៉ុង និង​មី​។ ប្រជាជន អាចទាក់ទង តាម​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ក្រុម​ល្បាត ប្រជា​កា​ពារ ដែល​នៅ​ជិតៗ​ផ្ទះ ដើម្បី​សុំ​ឲ្យ​ជួយ​សំរបសំរួល​ការទិញ និង​ជញ្ជូន​ដាក់​ឲ្យ​ដល់ផ្ទះ​។​
​នៅថ្ងៃនេះ​ដែរ ក្រសួងពាណិជ្ជកម្ម បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ទីផ្សារ​អន​ឡាញ សម្រាប់​លក់​គ្រឿងឧបភោគ បរិភោគ​ចាំបាច់ ក្នុងអំឡុងពេល​បិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដោយបាន​ចេញ សេចក្តីណែនាំ ស្តីពី​វិធានការ​លម្អិត ដើម្បី​រឹតបន្តឹង​ការអនុវត្ត​សេចក្តីសម្រេច ស្តីពី​ការបិទ​ខ្ទប់​នេះ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល ចាប់ពី​ថ្ងៃទី​២១ ខែមេសា នេះ​តទៅ​។​a co id2 


​