» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6835 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697006 នាក់

មិនបាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំ​ណា​រាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំ​ឲ្យ​ជួយ​ការពារ​ផង​!?

 

​ភ្នំពេញៈ លោក​សម រង្ស៊ី​ដែល​អ្នក​ក្នុងស្រុក​ហៅថា​ទ​ណ្ឌឹ​ត មិនត្រូវ​បានអនុញ្ញាត ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា នៅក្នុង​មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា (IPU) នៅ​មជ្ឈមណ្ឌល សាវ៉ា ( SAVA Centre ) នាទី​ក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី​ទេ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​ដោយសារ​មានការ​តវ៉ា​ពី គណៈប្រតិភូ​រដ្ឋសភា នៃ​ទៅ​ពី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ។​a pa sy 

ប្រភពពត៍មានឲ្យដឹងថា​លោក សម រង្ស៊ី បាន​ចុះឈ្មោះ ស្ថិតនៅ​លេខ​រៀង​ទី​៦៤ នៃ​បញ្ជី​ឈ្មោះ​អ្នកចូលរួម ដោយបាន​ប្រើ​ឈ្មោះ អង្គការ Liberral Intertional ។ ទោះបី​មិនបាន​ឡើង​ថ្លែង​តែ លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាលពី​ថ្ងៃទី​១៤ ខែតុលា​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាងរាស្ត្រ​សេរីនិយម​មកពី​ប្រទេស​ជាច្រើន​ឱ្យដឹងថា​៖​គាត់​មានបំណង​វិល​ចូល​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ​ដោយ​ដើរ​ឆ្លងកាត់​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។ លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​សេរី​ផ្សេងៗ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​កុំឱ្យ​ប្រើប្រាស់​អំពើហិង្សា​លើ​រូបលោក និង អ្នកគាំទ្រ​ពេល​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​។

​សូម​បញ្ជាក់ដែរថា​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ​បាន​ថ្លែងថា សមត្ថកិច្ច​ប៉ូលីស (​តម្រួត​ថៃ​) បានប្រកាស​ពី​វិធានការ​ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស ហើយ​ចំពោះ​ព័ត៌មាន​ពី ទណ្ឌិត​សម រង្ស៊ី អតីត​មេដឹកនាំ CNRP នោះ បើសិន​ចង់​ចូលទៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ថៃ ឬ​បញ្ហា​សន្តិសុខ​នោះ សមត្ថកិច្ច នឹងមិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​នោះទេ នេះ​បើតាម​ប្រភពពី MGR online ភាសា​ថៃ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩​។ “​សម រង្ស៊ី​” ធ្វើដំណើរ​ចូលមក ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រទេស​ថៃ ឬ​បញ្ហា​សន្តិសុខ​នោះ ក៏​នឹង​ពិចារណា​ថា មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​ថៃ​នោះទេ ។​

​មហាសន្និបាត​អន្តរសភា បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក អា​ឡិច​សាន់​ដ័​រ វូ​សីក (Aleksandar Vucic) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ស៊ែ​ប៊ី លោកស្រី កា​ប្រ៊ី​យែ​ល​ឡា គូ​អេ​វ៉ាស បា​រ៉ុ​ន (Gabriela Cuevas Barron) ប្រធាន​សហភាព​អន្តរ​សភា IPU លោកស្រី ម៉ា​ចា ហ្ស​កកូ​វិច (Maja Gojkovic) ប្រធានសភា​ស៊ែ​ប៊ី និង​លោកស្រី ថា​ត​ធី​យ៉ាណា វ៉ា​ឡូ​វ៉ា​យ៉ា (Tatiana Valovaya) អគ្គនាយិកា នៃ​ការិយាល័យ អង្គការសហប្រជាជាតិ និង​ដោយមាន​ការចូលរួម យ៉ាងច្រើន ពី​គណៈប្រតិភូ​សភា ប្រទេស​ជា​សមាជិក IPU ប្រមាណ​ជាង ១.៧០០ នាក់ មកពី ១៤០ ប្រទេស​។

ក្នុងនោះ​មាន​ប្រធានសភា ៧០​រូប អនុប្រធាន ៤០ រូប តំណាងរាស្ត្រ ៧០០ នាក់ ជា​ស្ត្រី​៣០% និង​វ័យក្មេង​១៧% ព្រមទាំង​តំណាង​ស្ថាប័ន​សំខាន់ៗ មាន​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​ដៃគូ​សង្គម​ស៊ីវិល មកពី​បណ្តា​ប្រទេស ពាសពេញ​ពិភពលោក ជាច្រើន​ទៀត​។​សហភាព​អន្តរ​សភា (IPU) ជា​អង្គការនីតិប្បញ្ញត្តិ​ធំ​មួយ បង្កើតឡើង ក្នុង​ឆ្នាំ​១៨៨៩ ដែលមាន​សមាជិក ជា​សភា​មកពី​រដ្ឋ​អធិបតេយ្យ ចំនួន ១៧៩ ។​​សភា​កម្ពុជា ចូល​ជា​សមាជិក IPU ក្នុង​ខែមេសា ឆ្នាំ​១៩៩៧ នៅ​សន្និសីទ​អន្តរ​សភា លើក​ទី​៩៧ នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។a pa sy thai a pa sy1 a pa sy1 

​