» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11100 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701271 នាក់

សម្ពោធ​ស្ពាន​ស្ពាន​អាកាស​នាយករដ្ឋមន្ត្រី​ណែនាំ​ឲ្យ​ពង្រឹងគុណភាព​សាងសង់​សំណង់​ផ្សេងៗ​


​ភ្នំពេញ​៖​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្រោម​អ​ធិ​តី​ភាព​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៥ គឺ​ស្ពាន​អាកាស «​មរតក​តេ​ជោ​» ដែលជា​ស្ពាន​អាកាស​ទី​៨ ក្នុង​រាជធានី​ភ្នំពេញ​។​យោង​គ្រោះមហន្តរាយ​កើត​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​និង​ថៃ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​បង្កើន​កិច្ចសហការ និង​ពង្រឹង​ការអនុវត្ត​ការងារ​បច្ចេកទេស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន ។​a bridge tejo3 

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គឺមាន​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​មួយចំនួន ក្នុងនោះ នៅ​តំបន់​អា​ស៉ី​អាគ្នេយ៍​យើង ដែល​បង្ក​ឲ្យ​មានការ​លំបាក បាក់​រលំ ខូច​ទ្រព្យសម្បត្តិ និង​ប៉ះពាល់​អាយុជីវិត​ប្រជាពលរដ្ឋ​។ នៅក្នុង​លក្ខខណ្ឌ​នេះ ខ្ញុំ​សូម​ណែនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, រដ្ឋបាល​រាជធានី​-​ខេត្ត និង​ក្រសួង​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើន​កិច្ចសហការ និង​ពង្រឹង​ការអនុវត្ត​ការងារ​បច្ចេកទេស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន ដើម្បី​កាត់បន្ថយ បានជា​អតិបរមា​នូវ​ហានិភ័យ ដែល​អាច​កើតមានឡើង ដោយសារ​គ្រោះធម្មជាតិ ឬ​បម្រែបម្រួល​អាកាសធាតុ ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ទៀតថា តាំងពីដើម​អាណត្តិ​មក សម្តេច​បាន​ណែនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិនិត្យមើល​លើ​សំណង់​អគារ​ចាស់ៗ ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នករស់នៅ​។ សម្តេច​មហា​បវរ​ធិបតី បាន​អំពាវនាវ​ដល់​អ្នករក​ស៊ី​លើ​ការសាងសង់​ទាំងឡាយ កុំ​កេងចំណេញ​គុណភាព​សំណង់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នករស់នៅ​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដែរ​ថា អគារ​អង្គរជ័យ ដែលជា​អគារ​ទ្រុឌទ្រោម​មួយ ត្រូវបាន​ដោះស្រាយ​រួចរាល់ និង​ហ៊ុមព័ទ្ធ មិនឱ្យ​មនុស្ស​ចូល​នៅ​ទៀត​ទេ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​បង្ហើប​ឱ្យដឹងថា ស្ពាន​ឆ្លងទន្លេ​ប្រមាណ​២ ឬ ៣ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជាដើម​។​សម្តេច​មហា​បវរ​ធិបតី បានឲ្យដឹងថាក្នុង​រយៈពេល​មុន និង​ក្រោយ​បោះឆ្នោត សម្តេច​បាន​អញ្ជើញ​សម្ពោធ និង​បើក​ការដ្ឋាន​សាងសង់​សមិទ្ធផល​ចំនួន​៥​លើក ហើយ​រួមមាន​៖ បើក​ការដ្ឋាន​សង់​ផ្លូវ​៥០​ម៉ែត្រ ភ្ជាប់​ផ្លូវ​៦០​ម៉ែត្រ ទៅ​ដង្កោ​, សាងសង់​ស្ពាន​ចាក់អង្រែ​ក្រោម ទៅ​ព្រែកប្រា​, បើក​ការដ្ឋាន​ស្ពាន​អាកាស​ភ្លោះ​, សម្ពោធ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សម្ពោធ​ស្ពាន​អាកាស​មរតក​តេ​ជោ​។​


​សូមបញ្ជាក់ថា​ស្ពាន​អាកាស​មរតក​តេ​ជោ ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​ខណ្ឌ​ចំការមន និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា​នាពេល​បច្ចុប្បន្ន​។​​ការដ្ឋាន​សាងសង់​ប្រើ​រយៈពេល​សាងសង់​ត្រឹមតែ ៣០​ខែ​ប៉ុណ្ណោះ​លើ​គម្រោង​៣៨​ខែ​។​ស្ពាន​អាកាស​មរតក​តេ​ជោ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ៣៦.៧៧៥.០០០​ដុល្លារ ជា​កញ្ចប់​ថវិកា​បាន​ពី​មូលនិធិ​អភិវឌ្ឍ​កោះនរា និង​ថវិកា​មួយផ្នែក ដែល​នៅសល់​ពី​ការអនុវត្ត​គម្រោង​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​ដំណាក់កាល​ទី​២​។ ស្ពាន​នេះ គឺជា​ស្ពាន​អាកាស​ទី​១ ដែល​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការក្នង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​ស្ពាន​អាកាស​មរតក​តេ​ជោ ជា​ស្ពាន​អាកា​សមាន​កម្ពស់​២​ជាន់ និង​មាន​ផ្លូវ​ខ្វាត់ខ្វែង​ច្រើនជាងគេ បើ​ធៀប​នឹង​ស្ពាន​អាកាស​ចំនួន​៧​ដែល​ដាក់ឱ្យ​ប្រើប្រាស់​រួចហើយនោះ​។​​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៨ បាន​សាងសង់​រួចរាល់ និង​ដាក់ឱ្យ​ប្រើប្រាស់​។ ស្ពាន​អាកាស​ទាំង​៨​រួមមាន​៖ ស្ពាន​អាកាស​ក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពាន​អាកាស​៧​មករា (៦ មករា ២០១២), ស្ពាន​អាកាស​ស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពាន​អាកាស​៥​មករា (៥ មករា ២០១៦), ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ឬ​ហៅថា «​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​» (២ កក្កដា ២០១៨), ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ (៣១ មីនា ២០២២), ស្ពាន​អាកាស​ឫស្សីកែវ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៥ (៣១ ខែឧសភា ឆ្នាំ​២០២៣) និង​ស្ពាន​អាកាស​មរតក​តេ​ជោ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែមេសា ឆ្នាំ​២០២៥​។​

​ក្រៅពី​ស្ពាន​អាកាស​ទាំង​៨​នេះ បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​កំពុង​សាងសង់​ស្ពាន​អាកាស​ភ្លោះ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្លូវជាតិ​លេខ​២ ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ស្ពាន​អាកាស​ភ្លោះ​តម្លៃ​ជាង ១៦​លាន​ដុល្លារ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដោយ​សម្តេច​សម្តេច​មហា​ប​វរ​ធិបតី កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។a bridge tejo a bridge tejo1 a bridge tejo2 

​