» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10858 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701029 នាក់

ស្ត្រី​អ្នកកាសែត Al Jazeera ម្នាក់​អ៊ីស្រាអែល បាញ់សម្លាប់​ ​នៅ​តំបន់ West Bank

 

​យោងតាម​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​ឲ្យ​ដឹងថា កងកម្លាំង​អ៊ីស្រាអែល​បាន​បាញ់សម្លាប់​អ្នកកាសែត Al Jazeera លោកស្រី Shireen Abu Akleh នៅ​តំបន់ West Bank ។​ក្នុង​កញ្ចក់​ទូរទស្សន៍​al-Jazeera ពិធីករ​បាន​ជូន​ព័ត៌មាន​ថា នៅវេលា​ម៉ោង​៦​និង​១៣​នាទី ព្រឹក​ម៉ោង​ក្នុងស្រុក អ្នកស្រី Shireen Abu Akleh ស្ហ៊ី​រី​ន អា​ប៊ូ អាក​ឡេះ បាន​ផ្ញើ​សារ​អេឡិចត្រូនិក បញ្ជាក់​ប្រាប់ថា កងទ័ព​អ៊ីស្រាអែល​បាន​ចូលដល់​ជំរំ Jenine និង​បាន​ឡោមព័ទ្ធ​ផ្ទះមួយ ហើយ​អ្នកស្រី​ចុះទៅ​យកការណ៍​ផ្ទាល់​។ ប៉ុន្តែ​ដល់​ម៉ោង​ផ្សាយ​ផ្ទាល់ ម៉ោង​៧​ព្រឹក គេ​មិនអាច​ទាក់ទង​អ្នកស្រី​បាន តែ​បានទទួល​ដំណឹង​មរណភាព​ទៅវិញ​។​a aljazera 

​យោងតាម​ក្រសួង និង​អ្នកកាសែត Al Jazeera បាន​ឲ្យ​ដឹងថា លោកស្រី​ត្រូវបាន​បាញ់ប្រហារ​ដោយ​គ្រាប់​ពិត​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​កំពុង​ផ្សាយ​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​នៅក្នុង​ទីក្រុង Jenin ហើយ​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ។​បើតាម​សាក្សី​នៅ​ផ្ទាល់​នឹង​កន្លែង​រៀបរាប់​ប្រាប់​ទូរទស្សន៍​al-Jazeera អ្នកកាសែត Shireen Abu Akleh ស្ហ៊ី​រី​ន អា​ប៊ូ អាក​ឡេះ ដែលមាន​ពាក់មួក​សុវត្ថិភាព និង​អាវ​ក្រោះ​មាន​ផ្អាក​អ្នកកាសែត បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង បាញ់​ចំក្បាល កន្លែង​គ្មាន​មួក​ការពារ​។ ទំនងជា​គ្រាប់កាំភ្លើង​ស៊ី​បរ​បស់​អ្នកបាញ់​ជើងឆើត​Snipers​អ៊ី​ស្រា​អ៊ែ​ល​ណា​ម្នាក់ ក្នុងចំណោម​ក្រុម បាញ់​ជើងឆើត​ដែល​ឈរ​នៅលើ​គ្រប់​ដំបូលផ្ទះ​ជុំវិញ​កន្លែង​ដែល​មានការ​ប្រឈម​អាវុធ​ដាក់គ្នា​។​

​ជា​ប៉ា​ឡេ​ស្ទី​ន កាន់សាសនា​គ្រឹ​ស្ត អាយុ​ខ្ទង់​ហាសិប​ឆ្នាំ អ្នកស្រី Shireen Abu Akleh ស្ហ៊ី​រី​ន អា​ប៊ូ អាក​ឡេះ ធ្លាប់ធ្វើ​ការឱ្យ​កាសែត La Voix de la Palestine - Radio Monte-Carlo (​សាខា​មួយ​របស់​បណ្តាញ​ព័ត៌មាន​France Media Monde) មុននឹង​ក្លាយជា​អ្នកយកការណ៍​ឱ្យ​ទូរទស្សន៍​al-Jazeera ហើយ​មានឈ្មោះ​ដ៏​ល្បីល្បាញ​ខ្លាំង​ចំពោះ​ស្នាដៃ​យកការណ៍​ជុំវិញ​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​. លោកស្រី Abu Akleh គឺជា​អ្នកកាសែត​ដែលមាន​ការគោរព​ស្រឡាញ់​យ៉ាងខ្លាំង ហើយ​បានធ្វើការ​ជាមួយ​សារព័ត៌មាន Al Jazeera ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ចលនា Intifada ទី ២ របស់​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ឆ្នាំ ២០០០ ។

​មរណភាព​របស់​អ្នកស្រី​ប្រព្រឹត្ត​ទៅជិត​ចំ​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​ការវាយប្រហារ​អ៊ីស្រាអែល​លើ​អាគារ​Jalaa ទីស្នាក់ការ​ទូរទស្សន៍​កាតា នៅ​តំបន់​ហ្កា​ហ្សា ក្នុងអំឡុងពេល​មាន​សង្គ្រាម​រវាង​ចលនា​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​។ សង្គ្រាម​១១​ថ្ងៃ​បានសម្លាប់​ជីវិត​ជន​ប៉ា​ឡេ​ស្ទី​ន​២៦០​នាក់ និង​១៤​នាក់​ខាង​អ៊ីស្រាអែល​៕a aljazera 


​