» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8529 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698700 នាក់

មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ

 

 

ប៉ាឡេស្ទីន៖ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយក៏អ៊ីស្រាអ៊ែលនៅ បានវាយប្រហារប្រហារលើជំរំជនភៀសខ្លួនក្នុងទីក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥បណ្តាលឲ្យមានទអ្នកស្លាប់និងរបួស ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យគុយវ៉ែត និងមន្ទីរពេទ្យណាស៊ើរ (Nasser) ។a china pales3

ក្រុមការពារជនស៊ីវិល និយាយថាពួកគេបានទទួលរបាយការណ៍ថា ជំរំអាល់-ណាចាហ៍ (Al-Najah) ដែលស្ថិតនៅជិតមន្ទីរពេទ្យគុយវ៉ែត រងនូវការវាយប្រហារ ហើយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ បានឆ្លើយតបយ៉ាងលឿនដើម្បីសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍ឆាបឆេះ ។

សាច់ញាតិជនរងគ្រោះ បានបង្ហាញនូវក្ដីសោកសៅនៅខាងក្រៅមន្ទីរពេទ្យ ដោយសមាជិកគ្រួសារម្នាក់បានចោទសួរថា ហេតុអ្វីបានជាការវាយប្រហារបែបនេះបន្តកើតឡើងក្នុងអំឡុងស្ថិតនៅក្នុងបទឈប់បាញ់? ដោយបន្ថែមថា ជំរំនេះគួរតែជាទីកន្លែងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន និងអាចចៀសឆ្ងាយពីគ្រោះថ្នាក់ ។

អ្នកចូលរួមកាន់ទុក្ខបានប្រមូលផ្តុំគ្នា អធិស្ឋាន និងដឹកសាកសពយកទៅបញ្ចុះ ហើយមនុស្សជាច្រើនបានសម្តែងនូវការសោកសៅ និងតក់ស្លុតចំពោះការវាយប្រហារលើទីតាំងមួយដែលត្រូវបានបម្រុងទុក ដើម្បីផ្តល់សុវត្ថិភាពដល់ក្រុមគ្រួសារដែលត្រូវផ្លាស់ទីលំនៅ។

ទោះបីយ៉ាងណាមេដឹកនាំប៉ាឡេស្ទីន លោកម៉ាមូដអាបាស់ (Mahmoud Abbas )កាលពីថ្ងៃព្រហស្បតិ៍ ទី៤ធ្នូសប្ដាហ៍នេះ បានសម្តែងការដឹងគុណ និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការប្រកាសរបស់ប្រធានាធិបតីចិនលោក Xi Jinping ថាប្រទេសចិននឹងផ្តល់ជំនួយចំនួន១០០ លានដុល្លារអាមេរិកដល់ប៉ាឡេស្ទីនដោយមានគោលបំណងកាត់បន្ថយវិបត្តិមនុស្សធម៌ និងគាំទ្រផែនការស្តារឡើងវិញ និងកសាងឡើងវិញសម្រាប់តំបន់ហ្កាហ្សា។

លោក Abbas បានសង្កត់ធ្ងន់ថា អំណោយដ៏សប្បុរសនេះឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំរវាងប្រទេសចិន-ប៉ាឡេស្ទីន ប្រជាជន និងប្រជាជន ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះយុត្តិធម៌ និងការស្មើភាព។

នេះក៏បង្ហាញផងដែរពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំចិនចំពោះប្រជាជនប៉ាឡេស្ទីន និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនទៅវិញទៅមក និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។a china pales a china pales1 a china pales2 a china pales4