» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11624 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701795 នាក់

ការបោះឆ្នោត​នៅ​អាមេរិក​តើ​លោក Trump​នៅ​ត ឬ​លោក Bidenដែលនាំមុខ​ជំនួស !


​អាមេរិក​៖​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក គឺជា​ប្រធានបទ​យ៉ាង​ក្តៅគគុក របស់​ថ្នាក់ដឹកនាំ​ពិភពលោក​។ គេ​កំពុង​រងចាំ​អ៊ុត​មើល​លទ្ធផល រវាង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក ចូ បៃ​ដិ​ន អតីត​អនុ​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ​ថា​អ្នកណា​នឹង​បាន​ឡើង​គ្រប់គ្រង​សេត​វិមាន​អាមេរិក​?​។​a trum vo2 

​តាម​បណ្តា​ស​សារ​ពត៍​មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​អាមេរិក មាន​ប្រជាជន​ប្រមាណ​ជិត មួយរយ​លាន​នាក់​(៩៩.៦) បាន​ទៅ​បោះឆ្នោត​ហើយ ក្នុងការ​បោះឆ្នោត​ទូរ​ទៅ​ដំណាក់កាល​ទី​១​។​​មានការ​វាយតម្លៃថា​វាសនា​គ្រង​តំណែង​ប្រធានាធិបតី​អាមេរិក លោក ដូ ណា​ល់​ត្រាំ ទំនងជា​ចប់​ត្រឹម​ហ្នឹងហើយ ដោយសារតែ ក្រុម​អ្នក​រិះគន់​លោក​ត្រាំ បាន​កើនឡើង​ជុំ​ទិស មិនថាតែ​គណបក្ស​ប្រជាធិបតេយ្យ ដែល​គូប្រជែង របស់លោក សូម្បីតែ​មន្ត្រី​នៅក្នុង​ជួរ​បក្ស​សារ​ធា​រណៈ​រដ្ឋ​ខ្លួនឯង ក៏បាន​ចេញមុខ​រិះគន់​លោក ត្រាំ ថា​ជាម​នុស្ស​ផ្តាច់កា ហើយ​ទៅ​ត្រូវរ៉ូវ​តែ​ជាមួយ​មេដឹកនាំ​ផ្តាច់ការ​នៅលើ​ពិភពលោក ដូចជា​ប្រធានាធិបតី រុស្ស៊ី លោក ពូ​ទីន ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ជាដើម ចាប់តាំងពី​លោក​បាន​ឡើងកាន់តំណែង នៅ​ឆ្នាំ ២០១៧​។​នេះ​មិន​និយាយ​ពី​គ្រួសារ​ប្រជាពលរដ្ឋ​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វិត​១៩​នោះទេ​។​

​ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គា​រ៍​នេះ រៀបចំឡើង ចំ​ពេលដែល​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​កើតឡើង​។ សហរដ្ឋ​អាម​ម​រិ​ក កាលពី​ថ្ងៃអាទិត្យ បានបង្ហាញ​តួរ​លេខ​ថា ករណី​ស្លាប់ នៅតែ​បន្ត​កើនឡើង​នៅ​ទូរ​ទាំង​ប្រទេស ខណៈ​របាយការណ៍មួយចំនួន​បង្ហាញថា អ្នក​ឆ្លង​ជំងឺ​នេះ បាន​កើនឡើង​ជាង ៨ ម៉ឺ​នាក់​(៨១,០០០)​ក្នុង​ថ្ងៃអាទិត្យ​តែមួយ​ថ្ងៃ​។​

​នៅតែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ការប្រកាស​លទ្ធផល​ឈ្នះ​ចាញ់​នឹង​ចេញ​ជា​ផ្លូវការ ខណៈដែល​មានមតិ​ខ្លះ​ថា លោក​ត្រាំ នឹង​ឈ្នះ​មួយ​អាណត្តិ​ទៀត ហើយ​ខ្លះ​យល់ថា លោក ចូ បៃ​ដិ​ន​ទៅវិញ​ទេ នឹង​ឈ្នះឆ្នោត ស្រប​ពេលដែល​លទ្ធផល​ស្ទង់​មតិ​ជាច្រើន បង្ហាញថា សំឡេងគាំទ្រ លោក​ចូ បៃ ដិ​ន​នៅតែ​ដឹកមុខ​លោក ត្រាំ នៅតាម​បណ្តា​រដ្ឋ​ធំៗ​ជាច្រើន ដែល​លោក​ត្រាំ​ធ្លាប់​ឈ្នះ កាលពី​ឆ្នាំ ២០១៦​។​

​ការស្ទង់មតិ​ថ្នាក់ជាតិ​ចុងក្រោយ បង្ហាញថា លោក បៃ​ដិ​ន នៅតែ​បន្ត​នាំមុខ​លោក ត្រាំ ៦.៨​ពិន្ទុ ស្មើនឹង ៥០.៧​ភាគរយ ទល់នឹង ៤៣.៩​ភាគរយ​។​
​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី មិន​តម្រូវ​តែ​សំឡេងគាំទ្រ​ពី​ម្ចាស់ឆ្នោត​បាន​ច្រើន​តែមួយ​ជ្រុង​ទេ គឺ​នៅ​រងចាំ​ការបោះឆ្នោត​ពី​គណៈ​បោះឆ្នោត (​ឬ ប្រតិភូ​បោះឆ្នោត​)​។​​ដើម្បី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក បេក្ខជន​ប្រធានាធិបតី​នីមួយៗ ត្រូវ​រក​សំឡេង​ពី​ប្រតិភូ​បោះឆ្នោត ២៧០ សំឡេង ក្នុងចំណោម​ប្រតិភូ​តំណាង​បោះឆ្នោត​សរុប​ទាំង ៥៣៨ រូប​។​

​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្ស​ទាំងពីរ​បានបញ្ចប់​ការឃោសនាបោះឆ្នោត​។​លោក​បៃ​ឌិន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ជួយ​បោះឆ្នោត​គាំទ្រ​រូបលោក​ដើម្បី​ធ្វើ​ឲ្យ​ទឹកដី​អាមេរិក​ទទួលបាន​ប្រជាធិបតេយ្យ ពេញលេញ ក៏ដូចជា​ការទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ​បំផុត​ដែរ​។​​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ក្នុង​ទីក្រុង Pittsburgh រដ្ឋ​Pennsylvania សហរដ្ឋអាមេរិក លោក​បៃ​ឌិន​បានប្រកាសថា នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវយក​មកវិញ​នូវ​ប្រជាធិបតេយ្យ ។ លោក​បៃ​ឌិន​សង្ឃឹមថា នឹង​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​៣​ខែវិច្ឆិកា​នេះ ។ លោក​បន្តទៀតថា ពេលវេលា​ដំបូង​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវធ្វើ​នោះ​គឺ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​

​រដ្ឋ Pennsylvania ត្រូវបាន​ចាត់ទុកថា​ជា​រដ្ឋ​យុទ្ធសាស្ត្រ​ក្នុងការ​ដណ្តើម​កៅអី​នៅ​សេត​វិមាន ។ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦ លោក​ត្រាំ​បាន​យកឈ្នះ​នៅក្នុង​រដ្ឋ​ដ៏​សំខាន់​នេះ​ក្លាយជា​ប្រធានាធិបតី​ដំបូង ដែល​ទទួលបាន​ការគាំទ្រ​ខ្ពស់ ក្នុង​រដ្ឋ Pennsylvania ចាប់តាំងពី​ឆ្នាំ​១៩៨៨​មក​។​​ពេលនេះ គោលដៅ​របស់​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ដណ្តើម ការគ្រប់គ្រង​ពីរ​ដ្ឋ​ដ៏​សំខាន់​នេះ​មកវិញ ។ ក្នុង​ការស្ទង់មតិ​នាពេល​កន្លងមក លោក​បៃ​ឌិន​ទទួលបាន​ការគាំទ្រ​៥១​ភាគរយ ចំណែក​លោក​ត្រាំ វិញ​ទទួល​បានតែ​៤៤​ភាគរយ​ប៉ុណ្ណោះ​។

​នៅ​ក្នុងការ​ឈោ​សនា​លោក Trump ធ្វើការ​ជួបប្រជុំ Rally ចំនួន​៤ នៅ​ពាសពេញ​រដ្ឋ Pennsylvania នៅ​ថ្ងៃ​សៅរ៍​។​លោក Trump ធ្លាប់​ឈ្នះ​ប្រកៀក​ប្រកិត​នៅ​រដ្ឋ​នេះ ក្នុង​ឆ្នាំ​២០១៦ ហើយ​លោក​ស្វះ​ស្វែងរក​ជ័យជម្នះ​ម្តងទៀត​នៅក្នុង​រដ្ឋ​នេះ​។ រដ្ឋ Pennsylvania មាន​អង្គ​បោះឆ្នោត (electoral vote) ចំនួន ២០ ខណៈដែល​រដ្ឋ Michigan មាន​ចំនួន​១៦ ហើយ​បេក្ខជន​នីមួយៗ ត្រូវ​ឈ្នះ​ឲ្យ​បាន​សំឡេង​អង្គ​បោះឆ្នោត​ចំនួន​២៧០ នៅ​ទូទាំងប្រទេស ដើម្បី​អាច​ដណ្តើម​ដំណែង​ប្រធានាធិបតី​បាន​។​សូមបញ្ជាក់ថា​ការបោះឆ្នោត​នៅ​អាមេរិក​នេះ ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា​ជាការ​បោះឆ្នោត​ប្រធានាធិបតី ក៏ប៉ុន្តែ តាមពិតទៅ មិនមែន​មានតែ​ប្រធានាធិបតី​មួយ​ទេ ដែល​គេ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​នៅ ថ្ងៃទី​៣​វិច្ឆិកា​ខាងមុខនេះ​។​

​ក្រៅពី​ប្រធានាធិបតី ដែល​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​នៅ​រៀងរាល់ ៤​ឆ្នាំ​ម្តង ពលរដ្ឋ​អាមេរិក​ក៏​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​ផងដែរ សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា (Senate) សមាជិកសភា​ប្រចាំ​រដ្ឋ និង​អភិបាលរដ្ឋ​។​​រដ្ឋសភា (House of Representatives) មាន​អាណត្តិ​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ សមាជិក​ទាំង ៤៣៥​រូប នឹងត្រូវ​ផ្លាស់ប្តូរ​នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង គឺ​ម្តង​បោះឆ្នោត​ក្នុងពេល​តែមួយ​ជាមួយនឹង​ការបោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅ​ពីរ​ឆ្នាំក្រោយ​មកទៀត ក្នុងអំឡុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ (Midterm elections)​។​

​ព្រឹទ្ធសភា​មាន​អាណត្តិ ៦​ឆ្នាំ ប៉ុន្តែ​សមាជិក​១​ភាគ​៣​ត្រូវផុត​អាណត្តិ ហើយ​ត្រូវ​ជ្រើសរើស​ថ្មី នៅ​រៀងរាល់ ២​ឆ្នាំ​ម្តង​។ ដូច្នេះ នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​៣​វិច្ឆិកា​ខាងមុខនេះ ក៏​នឹងមាន​ដែរ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន ៣៣​រូប (១​ភាគ​៣​នៃ​សមាជិក​សរុប​ទាំង ១០០) បូករួម​ជាមួយនឹង​សមាជិក​ព្រឹទ្ធសភា​ចំនួន ២​រូប​ទៀត ដែល​ត្រូវ​បោះឆ្នោត​ពិសេស គឺ ១​រូប តំណាង​រដ្ឋ Arizona ដើម្បី​ជំនួស​លោក John McCain ដែល​ទទួលមរណភាព កាលពី​ឆ្នាំ​២០១៨ និង ១​រូប​ទៀត តំណាង​រដ្ឋ Georgia ជំនួស​សមាជិក​ព្រឹទ្ធសភា​ចាស់ ដែល​លាឈប់​ពី​តំណែង កាលពី​ចុងឆ្នាំ​២០១៩​។​​ក្នុងចំណោម​រដ្ឋ​ទាំង ៥០ មាន​រដ្ឋ​ចំនួន ១១ ដែល​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​អភិបាលរដ្ឋ​ថ្មី នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​៣​វិច្ឆិកា​នេះ​។a trum vo1 a trum votea 


​