» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10824 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700995 នាក់

ពលរដ្ឋ​អំបូរ​រ៉ូ​ហ៊ីង​យ៉ា​មី​យ៉ាន់​ម៉ា ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​សេរីកា​បំបែក​ខ្លួន និង​របប​សឹក​ម៉ឹង​អ៊ុង​ឡាំង​

 

​មី​យ៉ាន់​ម៉ា​៖ ទីភ្នាក់ងារ​ជំនួយ និង​អង្គការសហប្រជាជាតិ​បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា សហគមន៍​អំបូរ​រ៉ូ​ហ៊ីង​យ៉ា​ភាគតិច​ម៉ូ​ស្លី​ម​របស់​ប្រទេស​មី​យ៉ាន់​ម៉ា កំពុងតែ​ប្រឈម​ទៅនឹង​ការគំរាមកំហែង​អាយុជីវិត​សារជាថ្មី​ម្តងទៀត​ដោយសា​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កងកម្លាំង​សេរីកា​អំបូរ​ភាគតិច​រ៉ា​ក​ឃិ​ញ ជាមួយនឹង​ក្រុម​យោធា​ដែល​កំពុងតែ​កាន់កាប់​អំណាច​យ៉ាង​ណែន​ដៃ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​និង​បង្ខំ​ឱ្យ​ពួកគេ​ត្រូវ​បំលាស់​ទីកន្លែង ។​a rou hingya 

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​វិញ​បាន​ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា​នេះដែរ​ថា មាន​ពលរដ្ឋ​អំបូរ​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ពាន់​នាក់​ត្រូវគេ​កាក់​ស្មានថា បាន​រត់គេចខ្លួន​ដើម្បី​សុវត្ថិភាព​ឆ្ពោះទៅកាន់​ប្រទេស​ក្បែរ​ខាង​មាន​ប្រទេស​បង់​ក្លា​ដេ​ស​ជាដើម ចាប់តាំងពី​ពាក់កណ្តាល​ខែឧសភា​រហូត​មក ខណៈដែល​ប្រទេស​បង់​ក្លា​ដេ​ស​រារែក​មិន​ទទួលយក​ពួកគេ​ក្នុងឋានៈ​ជា​ជនភៀសខ្លួន និង​ពលរដ្ឋ​អំបូរ​រ៉ូ​ហ៊ីង​យ៉ា​មួយផ្នែក​ទៀត​នៅតែ​បន្ត​ស្ថិតនៅក្នុង​រដ្ឋ​រ៉ា​ខា​ញ ដើម្បី​ក្រាញននៀល​ដង្ហោយ​ហៅរក​ជំនួយ​មនុស្សធម៌​បន្តទៀត​។​

​មន្ត្រី​អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​វិញ មិនបាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​ឡើយ​ជុំវិញ​រឿងរ៉ាវ​វិ​វត្ត​ចុងក្រោយ​មួយ​នេះ ខណៈដែល​ក្រុម​កង​សេរីកា​រដ្ឋ​រ៉ា​ឃិ​ញ​អះអាងថា ពួកខ្លួន​បាន​កាន់កាប់​ទាំងស្រុង​នៅក្នុង​ទីប្រជុំជន​ប៊ូ​ធី​ដង​( Buthidaung)​កាលពីដើម​ខែឧសភា បន្ទាប់ពី​មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​កងកម្លាំង​យោធា​របស់លោក​ម៉ឹង​អ៊ុង​ឡាំង​។​

​តាម​ការរកឃើញ​រប​ស់​អង្គការសហប្រជាជាតិ​វិញ​បាន​លើកឡើងថា ការវាយប្រហារ​គ្នា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​បង្ខំ​ឱ្យ​ក្រុម​អំបូរ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាតិ​មី​យ៉ាន់​ម៉ា​ប្រមាណ​ជា ៤៥,០០០​នាក់​រត់​ភៀសខ្លួន​ចេញពី​តំបន់​ដែល​ស្ថិតនៅតាម​បណ្តោយ​មាត់ទន្លេ​ណា​ហ្វ​(Naf) ជាប់​ព្រំដែន​នឹង​ប្រទេស​បង់​ក្លា​ដេ​ស​។​

​អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា លោក​ស្ក​ដ ម៉ា​សៀ​ល​() បានលើកឡើង​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​ដែល​មិន​ស្មាន​ដល់ ខណៈ​ត្រូវគេ​មើលឃើញថា ភាព​ប្រទាញប្រទង់​គ្នា​គ្នា​នៅតែ​បន្ត​កើតមានឡើង​រវាង​ក្រុម​កង​សេរីកា​បំបែក​ខ្លួន និង​ក្រុម​យោធា​ក្តោប​ក្តាប់​អំណាច​ណែន​ដៃ​នោះ​៕ Reutersa rou hingya1 

​