» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8054 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698225 នាក់

អគ្គមេបញ្ជាការ​កង​ទ​ព័​និង​អភិបាល​តំបន់​ប្រទេស​អេ​ត្យូ​ពី​ត្រូវគេ​ធ្វើឃាត​

 

​ប្រទេស​អេ​ត្យូ​ពី​៖​នៅ អគ្គបញ្ជាការ​កងទ័ព​ជាតិ​អេ​ត្យូ​ពី ត្រូវគេ​បាញ់សម្លាប់​នៅ​នឹង​ផ្ទះ ហើយ​ស្របពេល​ជាមួយគ្នា​នោះ លោក​អភិបាល​តំបន់ អាំ​ហា​រ៉ា ដែ​ជា​តំបន់​ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​ត្រូវបាន​ក្រុម​ប្រដា​បើ​អាវុធ​ធ្វើឃាត​កាលពី​រសៀល ថ្ងៃ​សៅរ៍​ទី​២២​មិថុនា ។​a etiopy1 

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អេ​ត្យូ​ពី បាន​ឲ្យ​ដឹងថា កង​កម្មង់​ដូ​មួយក្រុម ដែល​ដឹកនាំ​ដោយ​មេ​សន្តិសុខ​ប្រចាំ​តំបន់​អាំ​ហា​រ៉ា បាន​លើកគ្នា ចូលទៅ​កាន់​ទីតាំង​ប្រជុំ​មួយ ហើយ​បាន​បាញ់រះ បង្ក​ឲ្យ​លោក​អាំ​បា​ជីវ​ម៉េ​កូ​ណិ​ន​( Ambachew Mekonnen) អភិបាល​តំបន់​អាំ​ហា​រ៉ា និង​មន្ត្រី​ម្នាក់ទៀត រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំង​២​បាន​ស្លាប់ បន្ទាប់ពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​។​​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ហេតុការណ៍​នៅ​អាំ​ហា​រ៉ា​នេះ លោក​សៀ​រ៉ា​ម៉េ​កូ​ណិ​ន​( Seare Mekonnen )​អគ្គបញ្ជាការ​កងទ័ព​ជាតិ​អេ​ត្យូ​ពី ត្រូវបាន​ខ្មាន់កាំភ្លើង ដែលជា​អង្គរក្ស​ខ្លួន បាញ់សម្លាប់​នៅ​គេហដ្ឋាន រួមជាមួយ​នឹង​អតីត​មេទ័ព​ចូលនិវត្តន៍​ម្នាក់​ទៀតផង​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​អេ​ត្យូ​ពី អះអាងថា ហេតុការណ៍​ឃាតកម្ម​ទាំង​២​នេះ គឺជា​ការរៀបចំ​ក្នុង​គំរោង​តែមួយ​។ អង្គរក្ស​ខ្មាន់កាំភ្លើង ដែល​សម្លាប់​មេបញ្ជាការ​កងទ័ព​ជាតិ ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ហ្នឹង​កន្លែង​។ ដោយឡែក មេ​សន្តិសុខ​ប្រចាំ​តំបន់ អាំ​ហា​រ៉ា បាន​រត់​គេចខ្លួនបាត់​។​

​សូម​រំលឹកថា នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី ឈ្មោះ​អា​បៃ​អា​ម៉េ​ដ​( Abiy Ahmed) បាន​ឡើងមក​កាន់តំណែង បាន​មួយឆ្នាំ​ហើយ នោះបាន​ដាក់ចុះ​នូវ​ផែនការ​កំណែទម្រង់​ជាច្រើន ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​តំបន់ ព្រមទាំង​អំពើពុករលួយ​បក្សពួកនិយម​។ តំបន់ អាំ​ហា​រ៉ា គឺ​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ទាំង​៩ នៃ​សាធារណៈរដ្ឋ​សហព័ន្ធ​អេ​ត្យូ​ពី​។​

​អ្នកវិភាគ បាន​វា​យម​ត្លៃ​ថា អំពើហិង្សា​នយោបាយ​នៅក្នុង​រដ្ឋ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​អំពី វិបត្តិ​នយោបាយ ក៏ដូចជា​ការលំបាក​ក្នុងការ​អនុវត្ត​ការធ្វើកំណែទម្រង់​។ ​ស​ម្រា​ប់ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​អេ​ត្យូ​ពី បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ខ្លួន មានការ​ប្រុងប្រយ័ត្ន និង​រក​កន្លែង​មាន​សុវត្ថិភាព ដោយហេតុថា​អាចមាន​ករណី​បាញ់បោះ​សេរី នៅក្នុង​រដ្ឋធានី​អា​ឌី អា​បេ​បា និង​នៅ​តំបន់​អាំ​ហា​រ៉ា​៕a etiopy 
​