» នគរបាល​សម្រុកចូល​ឆែក​វិមាន​ប្រធានាធិបតី​ចាប់​មេ​នគរបាល​២​រូប​បន្ទា​ប់​ពី​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ » សកម្មជន​សិទ្ធមនុស្ស​ម្នាក​ជា​ស្ត្រី​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឆ្នាំ ២០២៤​ពី​អឺរ៉ុប​ » ក្រសួងមហាផ្ទៃ​ថា មិនទាន់បាន​បិទ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​គ្រាន់តែ​ហៅ​មក​ព្រមាន​តើ​! » ដាក់​អន្ទាក់​ជាប់​សត្វ​ទន្សោង​១​ក្បាល​យក​សាច់​ហូប​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5468 នាក់

ម្សិលមិញ 2663 នាក់

សរុប 15677748 នាក់

EU​ព្រមាន​ដាក់ទណ្ឌកម្ម បន្ទាប់ពី Twitter បិទ​គណនី​អ្នកសារព័ត៌មាន


ប៊ែ​ល​ហ្សិ​ក​៖ នៅ​ថ្ងៃ​សុក្រ​ម្សិល​ទី​១៦​ធ្នូ​សហភាព​អឺរ៉ុប (EU) បានធ្វើ​ការព្រមាន​ដាក់ទណ្ឌកម្ម​មួយចំនួន កំពូល​មហាសេដ្ឋី​លោក Elon Musk បន្ទាប់ពី Twitter បាន​បាន​បិទ​គណនី​របស់​អ្នកសារព័ត៌មាន​ជាច្រើន ដោយ​ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន CNN, New York Times និង Washington Post ជាដើម​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNBC នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២២​។​a elonmazk1 

​ប្រភព​បានឱ្យដឹងថា Musk កំពុងស្ថិត​នៅក្នុង​បន្ទាត់​ក្រហម​របស់​សហភាព​អឺរ៉ុប ដែល​ទំនងជា​ទទួលរង​ការដាក់ទណ្ឌកម្ម​ឆាប់ៗ​ខាងមុខនេះ​។ យ​បើ​យោងតាម​ច្បាប់​សេវាកម្ម​ឌីជីថល​របស់​សហភាព​អឺរ៉ុប ក្រុមហ៊ុន Twitter អាច​នឹង​ត្រូវបាន​ផាកពិន័យ​រហូតដល់ ៦​ភាគរយ​ឯណោះ​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជា​សកល​របស់ខ្លួន​សម្រាប់​ការបំពាន​សិទ្ធិ​អ្នកប្រើប្រាស់​។​អ្នកស្រី Vera Jourova អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​ទទួលបន្ទុក​វាយ​តម្លៃ និង​តម្លាភាព​បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​សារ​នៅលើ Twitter ថា​ព័ត៌មាន​នៃ​«​ការបិទ​គណនី​អ្នកសារព័ត៌មាន​តាម​អំ​ពើ​ចិត្ត​នៅលើ Twitter របស់ Musk គឺ​គួរឱ្យ​ព្រួយបារម្ភ​»​។

លោកស្រីJourova បាន​បន្តទៀតថា «​ច្បាប់​សេវាកម្ម​ឌីជីថល​របស់​សហភាព​អឺរ៉ុប​គឺ​ទាមទារ​ការគោរព​សេរីភាព​ប្រេ​ព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធ​និ​ជា​មូលដ្ឋាន​» ហើយ «Elon Musk គួរតែ​ដឹង​អំពី​រឿងនេះ ដែល​នេះ​ស្ថិតនៅក្រោម​ច្បាប់ #MediaFreedomAct របស់​យើង​».​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ វិច្ឆិកា លោក Elon Musk បាន​និយាយថា ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ ក្រុមហ៊ុន Twitter របស់លោក​នឹង​ផ្តល់​ការលើកលែងទោស​ទូទៅ​ទៅដល់​គណនេយ្យ​ណា​ដែល​ត្រូវបាន​គេ​ផ្អាក​ដំណើរការ​។​​ការលើកឡើង​របស់លោក​កើតឡើង​បន្ទាប់ពី​មានការ​បោះឆ្នោត​ប្រជាមតិ​ដើម្បីឱ្យ​គណនេយ្យ​អ្នកប្រើប្រាស់​ណា​ដែល​មិន​បំពាន​ច្បាប់ ដំណើរការ​ឡើងវិញ​។​

​នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ​ត​កាលពី​ថ្ងៃ​ពុធ ៧២,៤​ភាគរយ​នៃ​អ្នកប្រើប្រាស់​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត បាន​គាំទ្រ​ដល់​ការឱ្យ​គណនេយ្យ​ទាំងនោះ​ដំណើរការ​ឡើងវិញ​នៅលើ​វេទិការ​។​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន មហាសេដ្ឋី​លេខ​មួយ​ពិភពលោក​រូបនេះ បានឱ្យ​គណនេយ្យ​មួយចំនួន​ដំណើរការ​ឡើងវិញ រួមមាន​គណនេយ្យ​រប​ស់​អតីត​ប្រ​ធានា​ធិបតេយ្យ​អាមេរិក Donald Trump គេហទំព័រ Babylon Bee និង​តារា​កំប្លែង Kathy Griffin​។​ទោះបីយ៉ាងណា​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​កាល​បោះ​ឆ្នោ​យ​ប្រជាមតិ​តាម Twitter​បាន​គាំទ្រ​ឲ្យ​លោក Elon Musk​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​ផងដែរ​។ (​យោងតាម​ប្រភព​៖ Reutersa elon a elon1 a elon3