» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6680 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696851 នាក់

អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​

 

 

អាល្លឺម៉ង់៖ប្រទេស​អាល្លឺម៉ង់ ​លើក​ឡើង​​នៅ​ថ្ងៃចន្ទ​ថា ​ខ្លួន​​មាន​គោល​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយអ៊ុយក្រែន​ក្នុង​ការអភិវឌ្ឍអាវុធ​បច្ចេកវិទ្យា​ខ្ពស់​ វាយ​ប្រហារ​បាន​ឆ្ងាយ​និង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​។a dron aleumanh 

ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ បានឲ្យដឹងថារដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិអាល្លឺម៉ង់​ លោក Boris Pistorius ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ (DPA) នៅ​ទីក្រុងគៀវ ថា៖ « ទីក្រុងប៊ែរឡាំង​ប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍប្រព័ន្ធ​អាវុធ​ថ្មីៗ​ដោយសហការជាមួយអ៊ុយក្រែន។

ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ភាពជាដៃគូយុទ្ធសាស្ត្រ​ វា​គឺ​ជាគោលដៅសំខាន់​នៃដំណើរទស្សនកិច្ច»។តែ ដំណើរទស្សនកិច្ច​របស់​រដ្ឋ​មន្រ្តី​អាល្លឺ​ម៉ង់​​នៅ​ថ្ងៃ​ចន្ទនេះ ​មិនបានប្រកាសជាសាធារណៈ​ទេ។លោក​លើក​ឡើង​ថា៖ « ការផ្តោតសំខាន់​គឺទៅលើការអភិវឌ្ឍ​រួម​គ្នា​នៃប្រព័ន្ធដ្រូន​ទំនើបៗនៅ​គ្រប់​ចម្ងាយទាំង​អស់​ ជាពិសេក្នុង​តំបន់នៃការវាយប្រហារ​ដ៏​​​​ជ្រៅ»។

លោក Pistorius ថា ​ជា​រឿង​ចាំបាច់សម្រាប់រដ្ឋ​ជាសមាជិកណា​តូក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលអាល្លឺម៉ង់​កំពុងបន្តផែនការសម្រាប់​ការបណ្តាក់ទុនរួមគ្នា​បន្ថែមទៀតជាមួយអ៊ុយក្រែន​។រដ្ឋមន្ត្រីរូប​នេះ​បន្ត​ថា «ក្នុងការធ្វើដូច្នេះ យើងទទួលបានអត្ថប្រយោជន៍ពី​បទពិសោធន៍របស់អ៊ុយក្រែននៅលើសមរភូមិ»

ដោយឡែកនៅក្នុងប្រទេសវិញក្រុមហ៊ុន​ការពារជាតិ​ខ្នាត​​យក្ស​​របស់​ប្រទេស​អាល្លឺម៉ង់ Rheinmetall និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Deutsche Telekom នៅ​ថ្ងៃចន្ទ បាន​ប្រកាស​ពី​ផែនការ​អភិវឌ្ឍ​ខែល​ការពារដ្រូន​ ដើម្បីការពារទីក្រុងនិងហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​​​។​លោក Armin Papperger នាយកប្រតិបត្តិក្រុម​ហ៊ុន Rheinmetall លើក​ឡើង​ក្នុងសេចក្តីថ្លែង​ការណ៍ថា៖ « ការគំរាម​កំហែង​​បង្ក​ឡើងដោយ​ដ្រូនគឺជាឌីជីថល​កម្រិត​ខ្ពស់។ នេះ​ជាមូលហេតុនៃការការពារ​ប្រកប​ដោយប្រសិទ្ធភាព តម្រូវ​ឱ្យមានការរួមបញ្ចូលគ្នា​នៃ​ឧបករណ៍​ចាប់​សញ្ញា និង​បណ្តាញទំនាក់ទំនងដែល​មានសុវត្ថិភាព»។

ដោយ​ឡែក លោក Tim Hoettges នាយកប្រតិបត្តិក្រុមហ៊ុន Deutsche Telekom លើក​ឡើង​ថា៖ « គម្រោងនេះនឹង​ពឹងផ្អែកលើ​ឆ្អឹង​ខ្នង​ទំនាក់​ទំនង និង​សមត្ថភាពទិន្នន័យ​របស់ក្រុមហ៊ុន។ ដោយមាន​ជំនាញ​របស់​យើង​ក្នុងការតភ្ជាប់​ ​ពពក និងការវិភាគទិន្នន័យ យើង​កំពុង​លើក​កម្ពស់​ការការពារដ្រូន​ដល់កម្រិតថ្មីមួយ»។

យោង​តាមក្រុមហ៊ុននានា ដ្រូន​កាន់តែច្រើន​កំពុង​ត្រូវបាន​គ្រប់​គ្រង​តាមរយៈបណ្តាញ​ទូរស័ព្ទចល័ត។​ក្រុម​ហ៊ុន​ទាំង​ពីរ​និយាយថា៖ « មិនយូរប៉ុន្មានបណ្តាញទូរស័ព្ទ​ចល័តអាច​ដំណើរការជា​ឧបករណ៍ចាប់សញ្ញាជា​មូលដ្ឋាន​គឺ​រ៉ាដា​តំបន់​ធំ​ទូលាយ​។ ​មិន​តែ​ប៉ុណ្ណោះ​ វា​មាន​លំនាំ​មិនធម្មតានៅ​ក្នុង​ចរាចរណ៍​ទិន្នន័យ​ដែល​អាចជាសញ្ញានៃតំណភ្ជាប់​បញ្ជា​របស់​ដ្រូន​។​ ​ឧបករណ៍​ទាំង​នោះ​នឹង​ជួយ​អ្នកឆ្លើយ​តប ​បន្ទាន់​ រកឃើញដ្រូន​និង​កំណត់​អត្តសញ្ញាណ​ប្រតិបត្តិករ​បាន​យ៉ាងឆាប់រហ័ស រួមទាំង​​ក្នុងតំបន់ហាមឃាត់ការ​ហោះហើរបណ្តោះ​អាសន្នផងដែរ​»៕a dron aleumanh1 a dron ex1