វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7494 នាក់
ម្សិលមិញ 8270 នាក់
សរុប 16468767 នាក់
ឥណ្ឌូណេស៊ី៖ លោកចូកូវីដូដូ( Joko Widodo)ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១៣ខែមករា ឆ្នាំ២០២១។អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី១២ខែមករា បានប្រកាសឲ្យដឹងថា៖វ៉ាក់សាំងទាំងអស់ដែលចាក់ជូនពលរដ្ឋ គឺទិញមកពីប្រទេសចិនទាំងអស់ គឺក្រុមហ៊ុនSinovac ។
ទាក់ទងបញ្ហាវ៉ាក់សាំងនេះដែរកន្លងមកលោកប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសថា លោកគឺជាមនុស្សទីមួយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។ កម្មវិធីចាក់វ៉ាកសាំងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ និង១៥ខែមករា ដោយផ្តល់អាទិភាពចាក់ជូនពលរដ្ឋងាយរងគ្រោះក្នុងនោះមាន បុគ្គលិកសុខាភិបាល។
វ៉ាក់សាំង Sinovac របស់ចិនត្រូវបានឥណ្ឌូនេស៊ីអនុម័តឲ្យប្រើប្រាស់ បន្ទាន់ ក្រោយការសាកល្បងទទួលបានជោគជ័យ ។ទោះជាយ៉ាងណាវ៉ាកសាំងចិនមិនទាន់ត្រូវបានអង្គការសុខភាពពីភពលោក(WHO)ទទួលស្គាល់ឲ្យប្រើនៅឡើយទេ។តែ ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំង ចំនួន១៥លានដូស ពីក្រុមហ៊ុន Sinovac របស់ចិន ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលដៅចាក់វ៉ាក់សាំងរបស់ចិននេះជូនពលរដ្ឋ ១៨១លាននាក់រហូតដល់ឆ្នាំ២០២២។
ក្រុមហ៊ុនចិនក៏បានផ្តល់វត្ថុធាតុដើមសម្រាប់ផលិត វ៉ាក់សាំងរាប់លានដូសចាក់ជូនពលរដ្ឋឥណ្ឌូណេស៊ីផងដែរ។វត្ថុធាតុដើម ដាក់នៅក្នុងកេសត្រជាក់បានបញ្ជូនពីទីក្រុងប៉េកាំងទៅដល់ប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថាបើតាមតាមសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានផ្សាយថា ក្រុមមន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំង បានឲ្យដឹងថា ក្រុមអ្នកជំនាញ COVID-19 របស់អង្គការសុខភាពពិភពលោក WHO នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ទី១៤មករា។អាជ្ញាធរជាតិសុខាភិបាលរបស់ចិន បានប្រកាសថា ក្រុមអ្នកជំនាញអន្តរជាតិរបស់អង្គការ WHO ដែលមានភារកិច្ចបើកការស្រាវជ្រាវអំពីប្រភពដើមដំបូង នៃការផ្ទុះឡើងនូវវិបត្តិជំងឺរាតត្បាតជាសកលគឺ COVID-19 នឹងធ្វើដំណើរទៅដល់ក្នុងប្រទេសចិន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
ពីដំបូងឡើយក្រុមអ្នកជំនាញខាងលើ បានដាក់គោលដៅថានឹងទៅទស្សនកិច្ចនៅចិន កាលពីអំឡុងដើមខែមករានេះ ដើម្បីចាប់ផ្តើមការងារស៉ើបអង្កេតរបស់ពួកគេ ក៏ប៉ុន្តែគម្រោងដំណើរទស្សនកិច្ច ត្រូវបានពន្យារពេលដោយសារ ខ្វះខាតការអនុញ្ញាតពីទីក្រុងប៉េកាំង ដើម្បីចូលទៅកាន់ប្រទេសចិន។
គួរជម្រាបថា វិបត្តិជំងឺ COVID-19 បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ២០១៩៕