» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7505 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697676 នាក់

រុស្ស៊ី​ប្រារព្ធ​ខួប​៧៧​ឆ្នាំ ទិវា​ជ័យជម្នះ ៩​ឧសភា​ប្រធានាធិបតី​មិន​ហ៊ាន​និយាយ​រឿង​ចាញ់ឈ្នះ​តែ​អ៊ុ​ក្រែ​ន​ប្តេជ្ញា​យកឈ្នះ​!

​ប្រទេស​រុស្ស៊ី​៖​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែងថា​ការធ្វើអន្តរាគមន៍​យោធា​នៅ​អ៊ុយ​ក្រែ​ន គឺជា​រឿង​ចាំបាច់​ត្រូវតែ​ធ្វើ ដោយសារតែ​បណ្ដា​ប្រទេស លោកខាងលិច​បាន​បង្ក​ការគំរាមកំហែង​ដល់​តំបន់​ព្រំដែន និង​ត្រៀមខ្លួន​ឈ្លានពាន​រុ​ស្ស៉ី​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែឧសភា ឆ្នាំ​២០២២​បាន​ផ្សាយ​ឲ្យ​ដឹងថា​នៅក្នុង​សុន្ទរកថា​មួយ​នៅឯ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៧ នៃ​ទិវា​ជ័យជម្នះ​របស់​កងទ័ព​អតីត​សហភាពសូវៀត លើ​កងទ័ព​ណា​ហ្ស៉ី​របស់​អាល្លឺម៉ង់ ក្នុង​សង្គ្រាមលោកលើកទី​២ នៅឯ​ទីលាន​ក្រហម ក្នុង​ទីក្រុង​មូ​ស្គូ លោក ពូ​ទីន នៅ​ថ្ងៃទី​៩​ឧសភា លោក ពូ​ទីន បានបញ្ជាក់​ដូច្នេះ​ថា «​បណ្ដា​ប្រទេស NATO មិន​ចង់​ស្ដាប់​ពួកយើង​ឡើយ ហើយ​នេះ​មានន័យថា​ជាការ​ពិតណាស់ ពួកគេ​មាន​ផែនការ​ផ្សេង​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង​ការរៀបចំ​ជាច្រើន ដែល​កំពុង​ធ្វើឡើង​ក្នុង​តំបន់​ដុន​បាស់ និង​ការឈ្លានពាន​ទឹកដី​ជា​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ពួកយើង ដូចជា​គ្រី​មៀ ជាដើម​»​។​a putine army1 

​លោក​បន្តទៀតថា «​នៅក្នុង​ទីក្រុង​កៀវ​, ពួកគេ​បានប្រកាស​ពី​លទ្ធភាព​នៃ​ការទទួលបាន​អាវុធ​នុយក្លេអ៊ែរ រីឯ​ប្លុក NATO បានចាប់ផ្ដើម​ធ្វើ​សកម្មភាព​យោធា​គ្រប់គ្រង ទឹកដី​ដែល​នៅ​ជិត​ព្រំដែន​របស់​ពួកយើង​...​ដែល​នេះ​ជា​ទង្វើ​មិនអាច​ទទួលយកបាន ហើយ​រុ​ស្ស៉ី​ចាំបាច់​ត្រូវធ្វើ​ការសម្រេចចិត្ត​ដោយ​ឯករាជ្យ និង​ទាំង​បង្ខំ ដើម្បី​រារាំង ពួក​ឈ្លានពាន​»​។​​គួរ​បញ្ជាក់ថា លោក ពូ​ទីន បាន​ហៅ​សង្គ្រាម​របស់លោក​នៅ​អ៊ុយ​ក្រែ​ន​ថា ជា «​ប្រតិបត្តិការ​យោធា​ពិសេស​» តែ​លោកខាងលិច​ចាត់ទុកថា​ជា «​ការឈ្លានពាន​»​។

សម្រាប់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី (Volodymyr Zelenskiy) វិញ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​របស់លោក​នឹង​ឈ្នះ ក្នុង​សង្គ្រាម​ជាមួយ​រុ​ស្ស៉ី ហើយ​នឹងមិន​បោះបង់ ទឹកដី​មួយផ្នែក​ណា​របស់ខ្លួន​ឡើយ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្សាយ​ថា​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ក្រុម​ណា​ហ្ស៉ី​អាល្លឺម៉ង់ (Nazi Germany) នៃ​សង្គ្រាមលោកលើកទី​២ លោក ហ្សេ​លេន​ស្គី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​កំពុង​តស៊ូ ដើម្បី​យកជ័យ​ជម្នះ​ថ្មី​ទៀត​, ផ្លូវ​ទៅកាន់​ជ័យជម្នះ​វា​ពិបាក ប៉ុន្តែ​យើង​មិន​បាត់បង់​ជំនឿ​ចិត្ត ក្នុងការ​យកឈ្នះ​ទេ​»​។ លោក​បន្ថែមថា «​ប្រជាជន​អ៊ុយ​ក្រែ​ន គឺមាន​សិទ្ធិ និង​ធ្លាប់​ប្រយុទ្ធ​ការពារ​ទឹកដី​របស់​ពួកគេ​ជាច្រើន​ដង ក្នុង​ប្រវត្តិសាស្ត្រ ដូច្នេះ​ពួកគេ​មានការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​»​។​

​នៅក្នុង​សុន្ទរកថា​លោក ពូ​ទីន​វិញ មិនបាន​ប្រកាស​ពី​ការសម្រេចចិត្ត​ធំដុំ​ណាមួយ​នោះទេ ពាក់ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដោយ​មិនបាន ប្រកាស​ពី​ជោគជ័យ ឬក៏​ការ​កែន​កងទ័ព​ទ្រង់ទ្រាយ​ធំ​ដូច​ការគិត​របស់លោក​ខាងលិច​នោះឡើយ​។​​នៅ​ថ្ងៃទី​៩​ខែឧសភា គឺជា​ទិវា​ជ័យជម្នះ​របស់​សហភាព​សូ​វៀត​លើ​ពួក​អាល្លឺម៉ង់​អ៊ី​ត្លែរ​ត្រូវបាន​រៀបចំឡើង ដោយ​មានការ​ដង្ហែ​ក្បួនព្យុហយាត្រា និង​បាញ់​កាំជ្រួច​ភ្ញីភ្លើង​អបអរសាទរ​ផងដែរ​នៅឯ​ទីលាន Red Square នៃ​ទីក្រុង​មូ​ស្គូ​។ ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា ត្រូវបាន​ធ្វើឡើង​ក្រោយ​រយៈពេល ២​ឆ្នាំ ផ្អាក​ដោយសារ​កូ​វីដ​-១៩ ។​​នៅក្នុង​ទីក្រុង​ចំនួន​២៨​ក្នុងប្រទេស​រុស្ស៊ី បាន​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​គម្រប់​ខួប​៧៧​ឆ្នាំ​ទិវា​ជ័យជម្នះ​ដ៏​អស្ចារ្យ​។​

​នៅក្នុង​ទីក្រុង​មូ​ស្គូ​វិញ ក្នុង​ទីលាន​ក្រហម មាន​ពលរដ្ឋ​ជាង ៦៥​ពាន់​នាក់​ចូលរួម និង​កម្លាំង​ទាហាន​មកពី​២៤០០​កងពល និង​អាវុធ​ទំនើបៗ ដង្ហែ​នៅលើ​ដងផ្លូវ​ក្នុង​ទីលាន​ក្រហម​។​​ទិវា​ជ័យជម្នះ គឺជា​ថ្ងៃបុណ្យ​ដ៏​សំខាន់បំផុត​នៅ​រុស្សី ត្រូវបាន​ប្រធានាធិបតី​ពូ​ទីន​ធ្វើឱ្យ​រស់​ឡើងវិញ ដោយមាន​ពិធី​ដង្ហែ​ក្បួន​យ៉ាង​អ​ធឹ​ក​អធម និង​មាន​ទ្រង់ទ្រាយ​ធំ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ។ មាន​ជនជាតិ​សូ​វៀត​ប្រមាណ​២៧​លាន​នាក់​ស្លាប់​នៅក្នុង​សង្គ្រាមលោកលើកទីពីរ គឺ​ច្រើនជាង​ប្រទេស​ផ្សេងទៀត ។ ពលរដ្ឋ​រុស្ស៊ីវៀត​ដែលតំណាងឲ្យរហភាពសូនៅតែ​ចងចាំ​ថ្ងៃនោះ​មិន​ភ្លេច​ឡើយ​៕a putine army1 a putine army 

​