» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 444 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299364 នាក់

គម្រប់១ខែសង្គ្រាមអ៊ស្រាអែលនិងពួកហាម៉ាសប៉ាឡេស្ទីនសម្លាបប្រជានជិត២ម៉ឺននាក់មិនទាន់និយាយពីទ្រព្យសម្បត្តិ

ប៉ា​ឡេ​ស្ទី​ន​អ៊ី​ស្រ​អែល​៖​គិត​មក​ត្រឹម​ថ្ងៃទី​៧​វិច្ឆិកា មាន​រយៈពេល​មួយខែ​គត់​ហើយ​ដែល ផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង ក្រុម​ហា​ម៉ាស​បា​ឡេ​ស្ទី​ន​នៅ ក្នុង​ទឹកដី​ហ្កា​ហ្សា បន្ទាប់ពី​ក្រុម​នេះ​បើក​ការ​វាយឆ្មក់​ចូល​ទឹកដី​អ៊ីស្រាអែល ដោយ​សម្លាប់​មនុស្ស​ប្រមាណ ១៤០០​នាក់ និង​ចាប់​ជា​ចំណាប់ខ្មាំង ជាង​២៤០​នាក់ កាលពី​ថ្ងៃទី​៧​តុលា​។​a hamas i1 

​ជា​លទ្ធផល​ខាង​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ក្រសួង​សុខភាព​សាធារណៈ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ា​ស់បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា​ចំនួន​អ្នកស្លាប់​សរុប​របស់​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​នៅក្នុង​តំបន់​ហ្គា​ហ្សា​បាន​កើន​ឡើងដល់​១០៣២៨​នាក់ ខណៈដែល​ការវាយប្រហារ​នៅតែ​បន្ត​ពី​សំណាក់​កងកម្លាំង​អ៊ីស្រាអែល​លើទឹក​ដី​មួយ​នេះ ដែល​បាន​ឈានចូល​ដល់​ខែ​ទី​ពីរ​ជាប់ៗ​គ្នា​នេះ ចាប់ពី​ថ្ងៃទី​០៧​តុលា​មក​។ អ្នកនាំពាក្យ​ក្រសួង​លោក Ashraf al-Qedra បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​នៅ​ទីក្រុង Gaza ថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​កុមារ​ចំនួន​៤២៣៧​នាក់ ស្ត្រី ២៧១៩​នាក់ និង​មនុស្ស​ចាស់​ចំនួន​៦៣១​នាក់ បន្ថែម​ពីលើ​នេះដែរ ក៏មាន​អ្នករងរបួស​សរុប​ជាង ២៥០០០​នាក់​ដែរ​។​

​លោក Al-Qedra បាន​គូសបញ្ជាក់​ពី​ការកំណត់​គោលដៅ​របស់​អ៊ីស្រាអែល​ចំពោះ​បរិក្ខារ​ពេទ្យ ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​បន្ទាន់​សម្រាប់​សកម្មភាព​របស់​សហ​គម​ន៍​អន្តរជាតិ និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ផ្តល់​ការការពារ​ដល់​មន្ទីរ​ពេទ្យ​នានា​។​សង្គ្រាម​ហ្កា​ហ្សា ដែល​អ៊ីស្រាអែល​បានដាក់​ទិសដៅ គាស់​រំលើង​ក្រុម​ហា​ម៉ាស ប៉ា​ឡេ​ស្ទី​ន​បាន​បណ្តាល​ឲ្យ​ហ្កា​ហ្សា​ដែលមាន​ប្រជាជន​រស់នៅ​ជាង ២​លាន​នាក់ កំពុង​ជួប​វិបត្តិ​មនុស្សធម៌ វិបត្តិ​ជនភៀសខ្លួន​ដ៏​ធ្ងន់ធ្ងរ​។

យោងតាម​អ៊ីស្រាអែល នៅ​ថ្ងៃទី ៧​តុលា សកម្មជន​ប្រដាប់អាវុធ​ហា​ម៉ាស​ជាង ២០០០​នាក់ ដែល​បាន​បំផ្លាញ​ជញ្ជាំង​ព្រំដែន​ខ័​ណ្ឌ​ហ្កា​ហ្សា​ជាមួយ​អ៊ីស្រាអែល​ចំនួន ២៩​កន្លែង បានទទួល​បញ្ជា​ឲ្យ​ទៅ​បង្ក​សកម្មភាព​ភេរវ​និយម សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល​ឲ្យ​បាន​ច្រើន​បំផុត​។ ការ​វាយឆ្មក់​របស់​កងក​ម្ម៉​ង់​ដូរ​ហា​ម៉ាស ទៅលើ​ទីក្រុង​ភាគខាងត្បូង​អ៊ីស្រាអែល បានសម្លាប់​មនុស្ស​ជាង ១៤០០​នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ចំណែក​មនុស្ស​ជាង​២៤០​ត្រូវ​ពួក​ហា​ម៉ាស​ចាប់​ជា​ចំណាប់ខ្មាំង លាក់ទុក​ក្នុង​ទឹកដី​ហ្កា​ហ្សា​។ អ៊ីស្រាអែល​បដិសេធ​បទ​ឈប់​បាញ់​គ្រប់​ទម្រង់ ថ្វីបើ​អ៊ីស្រាអែល​រង​ការដាក់​សម្ពាធ​ពី​គ្រប់​ទិស ដោយសារ​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​កើនឡើង នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ទឹកដី​ហ្កា​ហ្សា​។​

​យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី​កងទ័ព​អ៊ីស្រាអែល ប្រតិបត្តិការ​យោធា​ទាំង​ផ្នែក​ផ្លូវអាកាស និង​ជើងគោក​របស់​អ៊ីស្រាអែល នៅ​ដើម​សប្តាហ៍​នេះ​បានសម្លាប់​សកម្មជន​ហា​ម៉ាស និង​បំផ្លាញ​ទីតាំង​យោធា កន្លែង​ស្តុក​ទុក​អាវុធ គ្រាប់​រ៉ូ​ក្កែ​តរបស់​ក្រុម​ហា​ម៉ាស​ជាច្រើន​កន្លែង​។ ប៉ុន្តែ ទូរទស្សន៍​ហា​ម៉ាស ឈ្មោះ Al-Aqsa​បាន​ផ្សាយ​ថា ការទម្លាក់​គ្រាប់​របស់​កងទ័ព​អ៊ីស្រាអែល នៅ​យប់​ថ្ងៃអាទិត្យ សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច ៧៥​នាក់​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​អង់​តូ​នី​ញ៉ូ ហ្គុ​យ​ទែ​រស្ក៍ នៅ​ថ្ងៃ​អង្គារ​បានទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់ ព្រោះថា ហ្កា​ហ្សា ដែល​រង​ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​កំពុង​ក្លាយជា​វាល​កប់ខ្មោច​កុមារ​ប៉ា​ឡេ​ស្ទី​ន​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ថ្កោលទោស​ផងដែរ ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស ប្រើ​ទឹកដី​លី​បង់ ដើម្បី​បន្ត​បាញ់​គ្រាប់​រ៉ូ​ក្កែ​ត ចូល​ទឹកដី​អ៊ីស្រាអែល​។​
​នៅ​ចំពោះមុខ​សង្គ្រាម​ហ្កា​ហ្សា ពិភពលោក​បែកបាក់​គ្នា ជា​ពីរ​ក្រុម ដោយ​មិន​ក្រុម​ការពារ​បុព្វហេតុ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្កា​ហ្សា ដែល​ស្លាប់ រងគ្រោះ អត់ឃ្លាន ដោយសារ​ការវាយប្រហា​រ​របស់​កងទ័ព​អ៊ីស្រាអែល និង​មួយក្រុម​ទៀត​ជា​អ្នក​ចេញមុខ​ការពារ​អ៊ីស្រាអែល ក្នុង​ការប្រើ​សិទ្ធិ​ការពារ​ខ្លួន នៅក្រោយ រង​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ហា​ម៉ាស​។​

​សហគមន៍​អន្តរជាតិ​វិញ​នៅតែ​មិនអាច​រក​ចំណុច​រួមមួយ ដើម្បី​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​។ ថ្វីបើ​ចេញមុខ​ការការពារ​អ៊ីស្រាអែល ដែល​បដិសេធ​បទ​ឈប់​បាញ់ នៅ​ហ្កា​ហ្សា ប៉ុន្តែ អាមេរិក​ដែល​រង​ការរិះគន់​ដោយសារ​ធ្វើ​មិនដឹង​មិនឃើញ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់​របស់​អ៊ីស្រាអែល បានទាមទារ​ឲ្យ​អ៊ីស្រាអែល​អនុវត្ត​បទ​ឈប់​បាញ់​មនុស្សធម៌ ឬ​យ៉ាងហោច​បទ​ឈប់​បាញ់​តាក់​ទិ​ក ដែល​មានន័យ​ផ្អាក​ការប្រយុទ្ធ​ប៉ុន្មាន​ម៉ោង ដើម្បី​បើកផ្លូវ​ជម្លៀស​មនុស្ស​ចេញពី​ការប្រយុទ្ធ​នៅ​ហ្កា​ហ្សា​ខាងជើង រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​។

នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​G៧ នៅ​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃ​អង្គារ​នេះ អាមេរិក តាមរយៈ​រដ្ឋមន្ត្រីការបរទេស លោក​អង់​តូ​នី ប្លី​ង​កិន ត្រូវ​ព្យាយាម​បញ្ចុះបញ្ចូល ប្រទេស​សមាជិក​ដទៃទៀត ឲ្យ​គាំទ្រ​បទ​ឈប់​បាញ់​តាក់​ទិ​ក​ដែល​អាមេរិក​ស្នើ​ទៅ​ភាគី​អ៊ីស្រាអែល​។​រដ្ឋមន្ត្រីការបរទេស នៃ​ក្រុម​ប្រទេស​ដែល​ហៅ​កាត់​ថា G7 នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​មនុស្សធម៌ ក្នុង​សង្គ្រាម​អ៊ីស្រាអែល​ជាមួយ​ក្រុម​ហា​ម៉ាស ដើម្បី​ផ្តល់ជំនួយ និង​ជួយ​រំដោះ​ចំណាប់ខ្មាំង និង​ស្វែងរក​ការវិលត្រឡប់​ទៅកាន់ «​ដំណើរការ​សន្តិភាព​កាន់តែ​ទូលំទូលាយ​» ខណៈដែល​កងកម្លាំង​អ៊ីស្រាអែល​បន្ត​វាយប្រហារ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

G7 បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​តូ​ក្យូ​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន ខណៈពេលដែល​សង្កត់ធ្ងន់​លើ​តម្រូវការ​ការពារ​ជន​ស៊ីវិល និង​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។​​សេចក្តីថ្លែងការណ៍​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​សមាជិក G7 បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ដំណោះស្រាយ​រយៈពេល​វែង ប្រកបដោយ​និរន្តរភាព​សម្រាប់​តំបន់​ហ្គា​ហ្សា និង​បន្ត​ដំណើរការ​សន្តិភាព​កាន់តែ​ទូលំទូលាយ ស្របតាម​ស្តង់ដារ​ដែល​បាន​ព្រមព្រៀង​ជា​អន្តរជាតិ​... យើង​គាំទ្រ​ការផ្អាក​បាញ់​សម្រាប់​មនុស្សធម៌ និង​បើក​ច្រករបៀង​ដើម្បី​ជួយ​សម្រួល​ដល់​ជំនួយ​ដែល​ត្រូវការ​ជាបន្ទាន់ និង​ការដោះលែង​ចំណាប់ខ្មាំង​»​។​​ក្រុម​រដ្ឋមន្ត្រី​បាន​ឯកភាព​ថា «​ដំណោះស្រាយ​រដ្ឋ​ពីរ​... នៅតែ​ជា​មធ្យោបាយ​តែមួយគត់ ដើម្បី​សម្រេចបាន​នូវ​សន្តិភាព យុត្តិធម៌ យូរអង្វែង និង​សុវត្ថិភាព​»​។​​នៅ​ថ្ងៃ​អង្គារ​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បានបញ្ជាក់​សាជាថ្មី​ថា អ៊ីស្រាអែល​នឹងមិន​អនុវត្ត​បទ​ឈប់​បាញ់ ដាច់ខាត ដរាបណា​ក្រុម​ហា​ម៉ាស​មិន​ដោះលែង​ចំណាប់ខ្មាំង ជាង ២៤០​នាក់ ដែល​កំពុង​ក្រុម​ហា​ម៉ាស​ចាប់​យកទៅ​លាក់ទុក​នៅ​ហ្កា​ហ្សា​។​

​អ៊ីស្រាអែល​មិន​ត្រឹម​បដិសេធ​បទ​ឈប់​បាញ់ ប៉ុន្តែ ដោយ​ប្រកាស​សន្យា​គាស់​រំលើង កម្ទេច​ក្រុម​ហា​ម៉ាស​ឲ្យ​បាត់​មុខ​ពី​ទឹកដី​ហ្កា​ហ្សា ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​អះអាង​នៅ​ថ្ងៃ​អង្គា​រថា នៅក្រោយ​ចប់​សង្គ្រាម​វាយប្រហារ​ទៅលើ​ហា​ម៉ាស អ៊ីស្រាអែល​នឹង​ចូលទៅ​គ្រប់គ្រង​ផ្នែក​សន្តិសុខ​នៅ​ហ្កា​ហ្សា សាជាថ្មី​ឡើងវិញ បន្ទាប់ពី​អ៊ីស្រាអែល​ដកខ្លួន​ចេញពី​ហ្កា​ហ្សា​នៅ​ឆ្នាំ ២០០៥​។ សម្រាប់​នាយក​ដ្ឋ​មន្ត្រី​អ៊ីស្រាអែល ដោយសារតែ​ហ្កា​ហ្សា​ធ្លាក់​ក្រោម​គ្រប់គ្រង​របស់​ក្រុម​ហា​ម៉ាស នៅ​ឆ្នាំ ២០០៧ ហ្កា​ហ្សា​លែង​ស្ថិតក្រោម​ការគ្រប់គ្រង​សន្តិសុខ​របស់​អ៊ីស្រាអែល ខណៈពេល​ក្រុម​ហា​ម៉ាស​ប្រែក្លាយ​ទឹកដី​ហ្កា​ហ្សា​ទៅជា​មូលដ្ឋានទ័ព​ដ៏​រឹងមាំ ដើម្បី​បើក​ប្រតិបត្តិ​ការធ្វើ​ភេរវ​និយម​សម្លាប់​មនុស្ស​នៅ​ទឹកដី​អ៊ីស្រាអែល​។​

​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល ដែល​បានសម្លាប់​ប្រជាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ជា​រៀងរាល់ថ្ងៃ បាន​បណ្តាល​ឲ្យ​មាន​រលក​បាតុកម្ម កើតឡើង​នៅ​ទូទាំង​ពិភពលោក មិន​ថា នៅ​ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម ឬ​នៅ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ដូចជា​អាមេរិក​ជាដើម​។ នៅ​អាមេរិក បារាំង អាល្លឺម៉ង់ បាតុកម្ម​ត្រូវបាន​រៀបចំ​ជាច្រើន​កន្លែង ដើម្បី​ទាមទារ​ឲ្យ​អ៊ីស្រាអែល​អនុវត្ត​បទ​ឈប់​បាញ់ បើកផ្លូវ​ឲ្យ​គេ​នាំ​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។​a hamas i2 a hamas i3 a hamas i4 a hamas i6 a hamas i7