» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5853 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696024 នាក់

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទទួលស្គាល់​ការស្លាប់ អ្នកកាសែត​នៅក្នុង​ស្ថាន​កុងស៊ុល​ខ្លួនមែន​!

 

​អា​រ៉ា​ប៊ី​សា​អូឌីត​៖​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃ​សៅរ៍​ទី​២០​តុលា​នេះ​បានទទួល​ស្គាល់ ថា​អ្នកកាសែត​លោក ហ្សា​ម៉ា​ល់ ខា​ស្ហូ​ហ្ស៊ី ពិតជា​ត្រូវបាន​ស្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល របស់​រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​ក្រុង​អ៊ី​ស្តង់​ប៊ូល ប្រទេស​តួ​ក​គី​មែន​។​តែ​បាន​បដិសេធថា ជាការ​ស្លាប់ ដោយហេតុតែ​មានការ​វាយតប់​គ្នា ដែល​គ្មាន​ពាក់ព័ន្ធ​នឹង​រា​ជ្ជ​ទាយាទ ម៉ូ​ហា​ម៉េ​ដ បេន សាល់​ម៉ាន​( Mohamed Ben Salman)​ទេ​។ a arab sal1 

​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាសថា​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​ពីរ​នាក់ ត្រូវបាន​ដកចេញ​ពី​តំណែង និង​មាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១៨​នាក់​ផ្សេងទៀត​។ កាសែត​ញូវយ៉ក​ថែម​ស៍បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន មាន​បួន​នាក់​ជា​ភ្នាក់ងារ​សន្តិសុខ​របស់​រជ្ជទាយាទ ម៉ូ​ហា​ម៉េ​ដ បេន​សាល់ Mohamed Ben Salman​ម៉ាន​ផង​។

​អ្នកទទួលខុសត្រូវ​ជា​ន់​ខ្ពស់​ពីររូប ដែល​ត្រូវ​ដកចេញ​ពី​តំណែង គឺ​ឧ​ត្ត​ម​សេនីយ៍​អា​ម៉េ​ដ​អាល់​អាស៊ី​រី​( Ahmed Al-Assiri ) ឥស្សរជន​ជាន់ខ្ពស់​នៃ​ភ្នាក់ងារ​ចារកិច្ច និង​ឈ្មោះ​សា​អ៊ូ​ដ​អាល់​តានី​( Saoud al-Qahtani )​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​រាជវាំង​ដែល គឺជា​សហការី​ដ៏​ជំនិត​បំផុត​របស់​រាជទាយាទ​ដ៏​មានអំណាច ម៉ូ​ហា​ម៉េ​ដ បេន សាល់​ម៉ាន​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​តុលា រដ្ឋការ​លោក​ត្រាំ បានប្រកាស​ជា​លើកទីមួយ ថា​អាមេរិក​នឹងដាក់​ទណ្ឌកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត ប្រសិនបើ​ការអង្កេត​រកឃើញថា​អ្នកកាសែត​ពិតជា​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​មែន​។ លោក ដូ​ណា​ល់ ត្រាំ បានធ្វើការ​ព្រមាន​ជាថ្មី អំពី​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​លើ​អា​រ៉ា​ប៊ី​សា​អូឌីត តែ​មិន​ធ្វើ​ដល់​ថ្នាក់ ដាក់ទណ្ឌកម្ម​ប៉ះពាល់​ដល់​កិច្ចសន្យាលក់​អាវុធ​នោះ ដោយ​រំលើក​អំពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​សហរដ្ឋអាមេរិក​។

​លោក​ប្រធានាធិបតី​បាន​ត្រឹម​រំលឹកថា អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សម្ព័ន្ធមិត្ត​សំណព្វ​របស់​វ៉ាស៊ីនតោន សម្រាប់​ប្រឈម​នឹង​សត្រូវ​ជួរមុខ​គឺ​អ៊ីរ៉ង់ ! អា​រ៉ា​ប៊ី​សា​អូឌីត ជា​អ្នកវិនិយោគ​ដ៏​ប្រពៃ​របស់​អាមេរិក ! ហេតុដូច្នេះ​ហើយ​បានជា​អាមេរិក​ចាត់ទុក​ដំណឹង​មរណភាព​របស់​អ្នកកាសែត​ខា​ស្ហូ​ហ្ស៊ី ជា​ដំណឹង​គួរឱ្យ​សោកស្តាយ​និង​អកុសល​ណាស់​។

​សូមបញ្ជាក់ថា​ព័ត៌មាន​ស្តីអំពី​ការស្លាប់​របស់​អ្នកកាសែត បានធ្វើឱ្យ​ពិភពលោក​ស្ទើរ​ទាំងមូល​កំពុងស្ថិត​ក្នុង​អារម្មណ៍​កត់​ស្ល​ត់​បំផុត​។ ​ក្រៅ​អំពី​ការ​គំរាម​របស់​អាមេរិក​ច​ង់​ដាក់ទណ្ឌកម្ម ក្រុមហ៊ុន អ្នកជំនួញ​ធំៗ ព្រមទាំង​តំណាង​ស្ថាប័ន​គ្រា​ក់លើ​ពិភពលោក ដូច​យ៉ាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បានប្រកាស​អវត្តមាន​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​រី​យា​ដ សប្តាហ៍​ក្រោយ ...
​បើតាម​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​រាជវង្ស សម្ពាធ​អន្តរជាតិ​បាន​រុញច្រាន ព្រះ​ចៅ សាល់​ម៉ាន ជា​បិតា​ស្នង​រាជ នៅ​ស្ងៀម​លែងកើត និង​បាន បង្ខំចិត្ត​ចេញ​ធ្វើ​អន្តរាគមន៍​ដោយផ្ទាល់ បញ្ជា​ឱ្យមាន​ការកែប្រែ​រចនាសម្ព័ន្ធ​នៃ​នាយកដ្ឋាន​ចារកិច្ច ដែល​ដាក់ឱ្យ​ស្ថិតនៅ​ក្រុម​ការត្រួតពិនិត្យ​ផ្ទាល់​ពី​រាជទាយាទ បេន សាល់​ម៉ាន​។​

​ព្រះ​ចៅ​សាល់​ម៉ាន ត្រូវ​ចេញមុខ​ប្រឈម​ជាមួយ​រាជទាយាទ ដែលមាន​អំណាច​ស្ទើរ​គ្រប់​វិស័យ យោធា សេដ្ឋកិច្ច សង្គម​... តើ​ក្នុង​រឿង​ធំ​មួយនេះ​ព្រះអង្គ​ឆ្វេងយល់​យ៉ាងណា​ទៅវិញ គ្រប់គ្នា​ក៏​កំពុង​រង់ចាំ​ចម្លើយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ទទួលស្គាល់​ការស្លាប់​របស់​អ្នកកាសែត ហ្សា​ម៉ា​ល់ ខា​ស្ហួ​ហ្ស៊ី ធ្វើឡើង​បន្ទាប់ពី ព្រះ​ចៅ​សាល់​ម៉ាន បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តួ​ក​គី អែរ​ដូ​ហ្កា​ន តែប៉ុណ្ណោះ​។ តួ​ក​គី​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អាមេរិក​ទេ ហើយក៏​មិនត្រូវ​ការឱ្យ​សំណុំរឿង​រីក​រាល​វែងឆ្ងាយ ក្នុង​ទឹកដី​ខ្លួន​ដែរ​។ ដូច្នេះ សហការ​ជាមួយ​រី​យា​ដ អាចជា​ឱកាស​មួយ​បាន​និយាយ​ចូល​អាមេរិក​វិញ​ផង​ក៏​ថា​បាន​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​a arab salman រជ្ជទាយាទសាលម៉ាន់

​