» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9599 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699770 នាក់

ចិន​ប្រកាស​ជំហរ​ដដែល​ជាមួយ​ប៉ា​គិ​ស្ថាន​បន្ទាប់ពី​មាន​នាយករដ្ឋមន្ត្រី​ថ្មី​

​ប៉ា​គិ​ស្ថាន​៖ ថ្ងៃទី​១១ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​ចិន​បាន​ចាប់អារម្មណ៍​ដល់​ថា ស្ថានការណ៍​នៃ​ប្រទេស​ប៉ា​គី​ស្ថាន មានការ​ផ្លាស់ប្តូរ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​និង​មិត្ត ដែកថែប​របស់​ប៉ា​គី​ស្ថាន ប្រទេស​ចិន​សង្ឃឹម​យ៉ាង​ស្មោះ​ថា គ្រប់​បក្ខ​ទាំងអស់​របស់​ប៉ា​គី​ស្ថាន អាច​រក្សាបាន​នូវ​សាម​គី្គ​ភាព រួមគ្នា​គាំពារ​ស្ថានការណ៍​ស្ថិរភាព និង​វឌ្ឍនភាព​ជាទូទៅ​របស់​ប្រទេសជាតិ​។​a pakistan1 

​លោក Zhao Lijian បាន​គូសបញ្ជាក់ថា មិន​ថា​ស្ថានការណ៍​នយោបាយ​របស់​ប៉ា​គី​ស្ថាន មានការ​ផ្លាស់ប្តូរ​យ៉ាង​ណាក៏ដោយ ក៏​ប្រទេស​ចិន​នឹង​ប្រកាន់ខ្ជាប់​គោលនយោបាយ មេត្រីភាព​ជាមួយ​ប៉ា​គី​ស្ថាន​យ៉ាង​មុតមាំ​មិន​ងាករេ​។ ប្រទេស​ចិន​ជឿជាក់ថា ការផ្លាស់ប្តូរ​ស្ថានការណ៍​នយោបាយ​របស់​ប៉ា​គី​ស្ថាន នឹងមិន​ប៉ះពាល់​ដល់​សភាពការណ៍​ទូទៅ នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ប៉ា​គី​ស្ថាន​នោះទេ​។​

​សូមបញ្ជាក់ថា​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នៅថ្ងៃ​ចន្ទ ទី​១១ មេសា លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ត្រូវបាន​សភា​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​។ មាន​អាយុ ៧០​ឆ្នាំ លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ចូល​ជំនួស​កន្លែង​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​ដែល​ត្រូវបាន​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​កាលពី​ថ្ងៃ​អាទិត្យ ទី​១០ មេសា​។
​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​ដែលមាននិន្នាការនយោបាយគាំទ្រចិ​នបាន​ធ្លាក់​ពី​នាយករដ្ឋមន្ត្រី​ដោយ​ល្វីង​ជូត​ចត់​ជាទីបំផុត ព្រោះ​ទី​១ លោក​ត្រូវបាន​ខ្ទាត​ពី​តំណែង​មុន​អាណត្តិ និង​ទី​២ លោក​ត្រូវបាន​ខ្ទាត​ពី​អំណាច​តាមរយៈ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​នៅ​សភា​ដែលជា​ព្រឹត្តិការណ៍​ទី​១ នៅក្នុង​ប្រវត្តិ​របស់​ប៉ា​គី​ស្ថាន​ដែលមាន​ប្រជាជន​ចំនួន ២២០​លាន​នាក់ និង​ជា​ប្រទេស​មហា​នុយក្លេអ៊ែរ​មួយ​ក្នុង​លោក​។

លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ា​គី​ស្ថាន PML-N និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ណា​វ៉ា ស្ហា​រី​ហ្វ​ដែល​ធ្លាប់បាន​កាន់តំណែង​នាយករដ្ឋមន្ត្រី​ដល់​ទៅ ៣​ដង មុននឹង​ធ្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ ២០១៧​ដោយ​អំពើពុករលួយ និង​ទទួលទោស​ជាប់​ក្នុង​ពន្ធនាគារ​។ នៅក្នុង​គុក​អស់​រយៈពេល ២​ឆ្នាំ លោក​ណា​វ៉ា ស្ហា​រី​ហ្វ​ទទួលបាន​ការដោះលែង​ក្រោម​ហេតុផល​សុខភាព និង​បាន​ភៀសខ្លួន​រស់នៅក្នុង​ប្រទេស​អង់គ្លេស​មកដល់​សព្វថ្ងៃ​។ ដូច្នេះ​អាច​និយាយបានថា ការឡើង​កាន់តំណែងរ​បស់​លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក​ណា​វ៉ា ស្ហា​រី​ហ្វ​ពេលនេះ គឺជា​ការវិលត្រឡប់​វិញ​របស់​ត្រកូល​គ្រួសារ​ស្ហា​រី​ហ្វ​។​

​លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ធ្លាប់បាន​អង្គុយ​កៅអី​ចៅហ្វាយខេត្ត​ភេ​ន​យ៉ាប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ តែ​មិន​ខុសពី​បងប្រុស​ខ្លួនឯង​ទេ លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ក៏មាន​ជំពាក់​វា​ក់វិន​នឹង​រឿងអាស្រូវ​ពុករលួយ​ដែរ​។ ក្នុង​ខែធ្នូ ឆ្នាំ ២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ២០​កន្លែង​របស់លោក​ស្ហេ​បា ស្ហា​រី​ហ្វ និង​កូនប្រុស​ដោយ​ចោទ​ពីបទ​លាងលុយកខ្វក់​។ លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ត្រូវបាន​ចាប់ខ្លួន និង​ដាក់គុក​ក្នុង​ខែកញ្ញា ឆ្នាំ ២០២០​។ តែ​នៅ ២​ខែក្រោយ​មក លោក​ទទួលបាន​ការដោះលែង​បណ្តោះអាសន្ន​ដោយ​តម្កល់​ប្រាក់​ធានា​។​

​គួរបញ្ជាក់​ថា​នៅ​ប៉ា​គី​ស្ថាន កងទ័ព​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល និង​ជា​គន្លឹះ​នយោបាយ​ផ្ទៃក្នុង​។ តាំងពី​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧ ប៉ា​គី​ស្ថាន​ធ្លាប់បាន​ស្ថិតក្រោម​ការកាន់កាប់រ​បស់​កងទ័ព​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​។​​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ អំណាច​ត្រូវបាន​ចែកគ្នា​កាន់​រវាង​គណបក្ស​ប្រពៃណី​ចំនួន​ពីរ គឺ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ា​គី​ស្ថាន PML-N របស់លោក​ស្ហេ​បា ស្ហា​រី​ហ្វ និង​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន PPP របស់លោក​ប៊ី​ឡា​វ៉ាល់ ប៊ុ​យ​តូ ហ្សា​រ​ដា​រី​ដែលជា​កូនប្រុស​របស់​សព​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី​បេ​ណា​ហ្ស៊ៀ​រ ប៊ុ​យ​តូ​។ គឺជា​មួយ​គណបក្ស PPP និង​គណបក្ស​ផ្សេង​ដែល​លោក​ស្ហេ​បា ស្ហា​រី​ហ្វ​បាន​ចាប់ដៃ​ដើម្បី​ទម្លាក់​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​។ ឥឡូវនេះ យុទ្ធសាស្ត្រ​នយោបាយ​របស់លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ទទួលបាន​ជោគជ័យ​ដូច​ក្តី​បំណង​។

គេ​ត្រូវ​រង់ចាំ​មើលថា តើ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​របស់លោក​ស្ហេ​បា ស្ហា​រី​ហ្វ និង​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន​របស់លោក​ប៊ី​ឡា​វ៉ាល់ ប៊ុ​យ​តូ ហ្សា​រ​ដា​រី​ដែល​ធ្លាប់​ស្ថិតក្នុង​ក្រុមប្រឆាំង​ដូចគ្នា និង​ធ្លាប់ជា​គូប្រជែង​ដណ្តើម​អំណាច​គ្នា​នឹង​អាច​ចូលរួម​ធ្វើការ និង​ដឹកនាំ​ប្រទេស​ជាមួយគ្នា​បានដែរ ឬទេ​?​។ ចំណែក​បញ្ហា​ប្រឈម​ដែល​កំពុង​រង់ចាំ​លោក​ស្ហេ​បា ស្ហា​រី​ហ្វ​មាននៅ​ក្នុង​វិស័យ​សំខាន់​ចំនួន ៣ គឺ​សេដ្ឋកិច្ច សន្តិសុខ និង​ទំនាក់ទំនង​អន្តរជាតិ​។ ទាក់ទង​នឹង​សេដ្ឋកិច្ច លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ត្រូវ​កាត់បន្ថយ​កម្រិត​អតិផរណា​ដែល​កំពុងមាន​ក្នុង​រង្វង់ ១២% ដោះស្រាយ​រឿង​បំណុល​ដែលមាន​ដល់​ទៅ ១៣០ ០០០​លាន​ដុល្លារ និង​ស្រោច​ស្រង់តម្លៃ​ប្រាក់​រូពី​ដែល​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។​

​លើផ្នែក​សន្តិសុខ លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ត្រូវ​ព​ន្លឿ​ន​ការចរចា​សន្តិភាព​ជាមួយ​ពួក​តា​លី​បង់​ បន្ទាប់​ពី​ការឡើង​កាន់អំណាច​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ត្រូវ​ព្យាយាម​ស្រោចស្រង់ និង​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​បស្ចិម​លោក និយាយ​ជារួម និង​ជាមួយ​អាមេរិក និយាយ​ដោយឡែក​។ លោក​ស្ហេ​បា ស្ហា​រី​ហ្វ​ក៏​មិនត្រូវ​ភ្លេចខ្លួន​ពី​គំនុំសងសឹក​បក​វិញ​របស់លោក​អ៊ី​ម​រ៉ា​ន់ ខាន់​ទេ​។ មាន​អាយុ ៦៩​ឆ្នាំ នាយករដ្ឋមន្ត្រី​ដែល​ទើប​ធ្លាក់​ពី​អំណាច​ក្តៅៗ​រូបនេះ​ច្បាស់​ជា​មិន​ទុក​ឲ្យ​លោក​ស្ហេ​បា ស្ហា​រី​ហ្វ​សោយសុខ​ឡើយ​។ លោក​អ៊ី​ម​រ៉ា​ន់ ខាន់​ចាត់ទុក ការទម្លាក់​លោក​ពេលនេះ​ជា​ល្បិចកល​រៀបចំ​ដោយ​ក្រុមប្រឆាំង និង​មាន​ការជួយជ្រោមជ្រែង​ពី​បរទេស​៕a pakistan 


​