» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5575 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695746 នាក់

ខឹង​មេ​ស៊ីដាច់​ដីធ្លី​យោធា​ថៃ​ម្នាក់​ក្រពុលមុខ​បាញ់សម្លាប់​មនុស្ស​អស់​២៦​នាក់​

 

​ប្រទេស​ថៃ​៖​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា នៅ​ថ្ងៃអាទិត្យ​ទី​០៩​កុម្ភៈ​បាន​ថា​ទាហាន​ថៃ​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅក្នុង​ផ្សារ​នៅ​ទីក្រុង​ភាគ​ឦ​សាន្ត​មួយ​បានសម្លាប់​មនុស្ស​២៦​នាក់​និង​បង្ក​របួស​៥២​នាក់​ផ្សេងទៀត​។​
 a thai shoot6 

លោក​ប្រា​យុទ្ធ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា ដើម្បី​សួរសុខទុក្ខ​អ្នករងរបួស ទាហាន​ជា​ឃាតករ​នេះ​បាន​ឲ្យ​ដឹងថា​កត្តា​ជំរុញ​ទឹកចិត្ត​អោយគេ​ធ្វើការ​បាញ់បោះ​មិន​រើសមុខ​នេះ​ដោយសារតែ​ការ​ប្រ​ណែន ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ដីធ្លី​មួយ​ដែល​រូបគេ​យល់ថា​ត្រូវគេ​បោកប្រាស់​។​​លោក​ប្រយុទ្ធ​បាន​វាយតម្លៃថា​«​វា​ជាហេតុ​ការណ៍​ដែល​មិន​ធ្លាប់​មាននៅ​ថៃ និង​ខ្ញុំ​ចង់អោយ​រឿង​បែបនេះ​កើតមាន​ជា​ចុងក្រោយ​»​។​

សម​ត្ត​យោធា​ថៃ​ឲ្យ​ដឹងថា ទាហាន​ជា​ឃាតក​អាយុ​៣២​ឆ្នាំឈ្មោះ ចាក់​ក្រា​ផាន ថូ​ម​ម៉ា​នេះ​បាន​បាញ់​លើផ្ទះ​មួយ បន្ទាប់មក​រត់​ទៅកាន់​បន្ទាយ​ទាហាន​និង​បាញ់សម្លាប់​ទាហាន​ជា​គូកន​ខ្លួន រួមទាំង​មេបញ្ជាការ​របស់ខ្លួន​ម្នាក់ ព្រមទាំង​ស្ត្រី​ម្នាក់​នៅក្នុង​បន្ទាយ​នៅក្រៅ​ក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា​។​ក្រោយមក​ជនល្មើស ប្រដាប់​ដោយ​កាំភ្លើង​វែង បាន​ពង្រត់​រថយន្តយោធា​Humvee​និង​បើក​ទៅកាន់​ផ្សារ​លក់ដូរ​ដែលមាន​មនុស្ស​ច្រើន​មួយ មុន​ធ្វើការ​បាញ់សម្លាប់​និង​បាន​ចាប់​មនុស្ស​១៦​នាក់​ធ្វើជា​ចំណាប់ខ្មាំង​។​ការបាញ់ប្រហារ​បានចាប់ផ្តើម​នៅ​រសៀល​ថ្ងៃ​សៅរ៍ នា​មជ្ឈមណ្ឌល​ទិញ​ទំនិញ​(Mall Terminla ២១)​ដែលមាន​ចម្ងាយ​ប្រមាណ ២៥០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​បាងកក​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charnvirakul បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​កន្លែងកើតហេតុ​ថា សមាជិក​ម្នាក់​នៃ​កងកម្លាំង​សន្តិសុខ​ត្រូវបាន​សម្លាប់ និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​។ អ្នកស្លាប់់​ម្នាក់ទៀត​ជា​ពេទ្យ​ដែល​កំពុង​ជួយសង្គ្រោះ​អ្នករបួស​។ អ្នកស្រី​ណាត​តា​យ៉ា ដែល​រើ​ឡាន​មិន​រួច​ពី​ចំណត បាន​ថត​វីដេអូ​ពី​កន្លែងកើតហេតុ ហើយ​ក្រោយមក​គាត់​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ៖«​ពេល​នៅក្នុង​ឡាន​ដែល​ជាប់គាំង ដំបូង​ខ្ញុំ​បានឃើញ​ស្ត្រី​ម្នាក់​រត់​ចេញពី​ផ្សារ​ដោយ​សភាព​ច្របូកច្របល់ បន្ទាប់មក​អ្នកជិះ​ម៉ូតូ​នៅ​ពីមុខ​ឡាន​ខ្ញុំ ស្រាប់តែ ក្រោក​រត់​ទុកចោល​ម៉ូតូ !​ខ្ញុំ​ចាប់ផ្តើម​ស្លុត សួរ​ខ្លួនឯង​ថា​ស្អី​ទៅ​កំពុង​កើតឡើង​!​ខ្ញុំ​សឹង​មិន​ជឿថា រឿងនេះ​កំពុង​កើតឡើង​នៅ​ស្រុកកំណើត​របស់ខ្ញុំ​ទេ​»​ឮ​គាត់​តែង​មក​ហូបបាយ​នៅ​ផ្សារ​ទំនើប​នេះ​ស្ទើរតែ​រាល់ថ្ងៃ​ព្រោះ​ជាប់​ទីតាំង​សង្កាត់​រស់នៅ​និង​ធ្វើការ​។​
.
​ការបាញ់ប្រហារ​ដ៏​កម្រោល​មួយ​កាលពី​រសៀល​ថ្ងៃ​សៅ​រ័​ទី​៨​កុម្ភៈ​ឆ្នាំ​២០២០​នេះ គឺជា​ករណី​ដ៏​កម្រ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍ មិន​និយាយ​ពី​តំបន់​ភាគខាងត្បូង​ថៃ​ដ៏​ឆ្ងាយ ដែលជា​កន្លែង​បះបោរ​រាប់​ទសវត្សនោះទេ​។​
​ឧប្បត្តិ​ហេតុនេះ កើតឡើង បន្ទាប់ពី​ការបាញ់សម្លាប់​មុន​មួយ នៅឯ​ផ្សារ​ទំនើប​នៅ​កណ្តាល​បាងកក​តែ​មួយខែ​ប៉ុណ្ណោះ ដែល ក្នុងករណី​នោះ​ខ្មាន់កាំភ្លើង​ពាក់​ម៉ាស់ កាន់​កាំភ្លើងខ្លី​បាន​ចូលទៅ​សម្លាប់​មនុស្ស ៣ នាក់​ក្នុងនោះ មាន​ក្មេង​អាយុ ២ ឆ្នាំ​ម្នាក់ និង​រងរបួស ៤ នាក់​ទៀត​ដើម្បី​ប្លន់​ហាង​លក់​គ្រឿងអលង្ការ​។​
​ជនសង្ស័យ​កាលណោះ​ជា​នាយក​សាលា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​មិន​ដល់​ពីរ​សប្តាហ៍​ក្រោយ​ឧក្រិដ្ឋកម្ម​។​

​ប្រភព​សន្តិសុខ​ម្នាក់​បាន​និយាយ​នឹង​AP​ថា «​ប៉ូលីស​បានសម្លាប់​ជនល្មើស​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដោយ​ជួយសង្គ្រោះ​ចំណាប់ខ្មាំង ៨ នាក់​រងរបួស​ស្ថិតក្នុង​ដៃ​ជន​នោះ ».​តែ ខ្មាន់កាំភ្លើង​ក៏បាន​បាញ់សម្លាប់​កុម្មង់​ដូ​ថៃ​ម្នាក់​ក្នុង​កងកម្លាំង​ពិសេស​ម្នាក់​ដែរ​។​​ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​បកស្រាយ លើ​រូបភាព​ជាច្រើន​ថា បាន​និយាយថា​ខឹង​នឹង​ជម្លោះ​ហិរញ្ញវត្ថុ មុន​ឈានដល់​ការវាយប្រហារ ។​​គេ​បាន​បង្ហោះ​ពាក្យ​សងសឹក​មួយ​ឃ្លា​លើ​ហ្វេ​ស​ប៊ុ​ក Acc Jakrapanth Thomma,​មុន​ធ្វើ​សកម្មភាព ដោយ​ហាក់​មានន័យថា ការសង​សឹក​ជា​រឿង​បន្ទាប់​មួយ​!

​ឈ្មោះ​ចា​រ៉ាប​ថេ​ន​ថម​ម៉ា​ដែល​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​ហ្វេ​ស​ប៊ុ​ក​ជននេះ បានសរសេរថា​“ ការស្លាប់​មិនអាច​ជៀសផុត​សម្រាប់​មនុស្ស​ទាំងអស់គ្នា​” ហើយ​ក្រោយមក​បាន​សួរថា​“ តើ​ខ្ញុំ​គួរ​លះបង់​ឬ​អត់​?” «​ខ្ញុំ​ហត់នឿយ​ណាស់ ធុញទ្រាន់​ណាស់​…​ខ្លួន​ខ្ញុំ​មិនអាច​កម្រើកខ្លួន សូម្បីតែ​ម្រាមដៃ ។ តើ ខ្ញុំ​គួរតែ​ចុះចាញ់​មែន​ទេ​? …​រកស៊ី​មានបាន​ដោយសារតែ​ពុករលួយ និង​កេងប្រវ័ញ្ច​ពី​អ្នកដទៃ​។ តើ​ពួកគេ​គិតថា​អាចយ​កលុយ​ទាំងនោះ​ទៅ​ចាយ នៅ​ឋាន​រក​មែន​?»​។​
​ហ្វេ​ស​ប៊ុ​កបាន​លុប​គណនី​របស់​ជនសង្ស័យ​នេះ​ប៉ុន្មាន​ម៉ោង​ក្រោយ​ជា​ការមិនគាំទ្រ​ឱ្យមាន​ការពិភាក្សា​ឆ្លងឆ្លើយ​។ This photo was uploaded to a now-suspended Facebook page under the name Jakrapanth Thomma, the suspected gunman

​អ្នកតំណាង​ហ្វេ​ស​ប៊ុ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ គ្មាន​កន្លែង​ណា​នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្រាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​បែបនេះ​ទេ​ហើយ​យើង​ក៏​មិន​អនុញ្ញាតឱ្យ​មនុស្ស​សរសើរ​ឬ​គាំទ្រ​ការវាយប្រហារ​នេះដែរ​”a thai shoot1 a thai shoot3 a thai shoot4 a thai shoot8 a thai shoot9 a thai shoot a thai shoot5 a thai shoot7 

 

​