» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8533 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698704 នាក់

ចិនថាតៃវ៉ាន់នៅតែជាចិនតែមួយតៃវ៉ាន់ថាបន្តពង្រឹងកម្លាំងនិងស្ថានភាពដដែល

ចិន៖ នៅ​ថ្ងៃ​ចន្ទ​ទី២០ឧសភានេះ ទីក្រុង​ប៉េកាំង​បាន​និយាយថា នយោបាយ​ផ្ទៃក្នុង​របស់​តៃវ៉ាន់ គឺ​មិនអាច​ផ្លាស់ប្តូរ​ការពិត​ដែលថា ដែន​កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​នោះឡើយ ហើយ​ថែមទាំង​ព្រមាន​ថា កិច្ចប្រឹងប្រែង​ដែល​សំដៅ​រក​ឯករាជ្យ​តៃវ៉ាន់ គឺជា​ផ្លូវ​ទាល់ច្រក បន្ទាប់ពី​តៃវ៉ាន់ ទើបតែ​ស្បថ​ចូលកាន់​តំណែង​មេដឹកនាំ​ថ្មី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ចន្ទ ទី​២០ ខែឧសភា ឆ្នាំ​២០២៤​។​a president tai van 

​នៅពេល​ត្រូវបាន​សាកសួរ អំពី​ការស្បថ​ចូលកាន់​តំណែង​របស់លោក Lai Ching-te នា​ថ្ងៃ​ចន្ទ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បាន​និយាយថា ឯករាជ្យ​តៃវ៉ាន់ គឺជា​ផ្លូវ​ទាល់ច្រក​។ លោក Wang បាន​បន្ថែមថា ទោះ​ស្ថិតនៅក្រោម​រូបរាង ឬ​រូបភាព​ណាក៏ដោយ កិច្ចប្រឹងប្រែង​ចង់បាន​ឯករាជ្យ និង​ការផ្តាច់​ខ្លួន​សម្រាប់​តៃវ៉ាន់ គឺ​មុខជា​នឹង​បរាជ័យ​មិន​ខាន​។​
​អ្នកនាំពាក្យ​ចិន​រូបនេះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ទោះបី​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង នៅ​តៃវ៉ាន់ មានការ​ប្រែប្រួល​យ៉ាងណាក៏ដោយ វា​នឹង​មិនអាច​ផ្លាស់ប្តូរ ការពិត​ជាក់ស្តែង ដោយ​ផ្អែកលើ​ប្រវត្តិសាស្ត្រ​និង​ផ្លូវច្បាប់ ដែលថា ភាគី​នៅ​ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ចិន​តែមួយ នោះឡើយ​។ ការបង្រួបបង្រួម​គ្នា​ទាំងស្រុង​របស់​ប្រទេស​ចិន នឹង​មកដល់​នា​ថ្ងៃ​ណាមួយ ដោយ​ចៀស​មិន​ផុត​ទេ​»​។​

​គួរ​បញ្ជាក់ថា ចិន​ចាត់ទុក​តៃវ៉ាន់ ជា​ផ្នែក​មិនអាច​កាត់ផ្តាច់​បាន នៃ​ទឹកដី​របស់ខ្លួន ហើយ​មិនដែល​ប្រកាស​បោះបង់ចោល​ជម្រើស នៃ​ការបង្រួបបង្រួម​គ្នា​វិញ ជាមួយ​តៃវ៉ាន់ ដោយ​ប្រើប្រាស់​កម្លាំងយោធា​ឡើយ ប្រសិនបើ​ចាំបាច់​។ មេដឹកនាំ​តៃវ៉ាន់​ថ្មី លោក Lai Ching-te ត្រូវបាន​ទីក្រុង​ប៉េកាំង ចាត់ទុកជា​បុគ្គល​ចង់​បំបែក​រដ្ឋ ដ៏​គ្រោះថ្នាក់​ម្នាក់ ដោយសារតែ​ពាក្យសម្តី​ពីមុនមក​របស់លោក ពាក់ព័ន្ធ​ឯករាជ្យ​តៃវ៉ាន់​។

សម្រាប់លោកប្រធានាធិបតី​តៃវ៉ាន់​ថ្មី លោក ឡៃ ឈី​ង​ទឿ ឬ វី​លី​យ៉ាំ ឡៃវិញបាន អះអាង​ប្តេជ្ញា​ដឹកនាំ​ប្រទេស​លើ​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ ហើយ​សន្យា​ពង្រឹងកម្លាំង​ផ្ទៃក្នុង ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន ដែល​លោក​ថា ជា​កម្លាំង​គំរាមកំហែង​ពី​ខាងក្រៅ​។ ប្រឈមមុខ​នឹង​ការធ្វើ​ទុក​បុក​ម្នេញ​ពី​យោធា​ចិន ហើយ​និង​ចេតនា​ជ្រៀតជ្រែក​ជា​ញឹក​ញឹក​នៅក្បែរ​កោះ​តៃវ៉ាន់ លោក ឡៃ ឈី​ង​ទឿ បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ការពារជាតិ ហើយ​និង​ត្រូវ​ពង្រឹង​កម្លាំងយោធា​និង​ពង្រឹង​ផ្លូវច្បាប់ ដើម្បី​រក្សា​សន្តិសុខ​ជាតិ​។​

​ក្នុង​សុន្ទរកថា​ក្នុងនាម​ជា​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី លោក ឡៃ ឈី​ង​ទឿ សន្យា​មិន​ញោះ​ញ៉ុ​ង​បង្កហេតុ ហើយ រក្សា​ស្ថានភាព​នៅ​ទ្រឹង​ដដែល statu quo មិន​ប្រកាស​ឯករាជ្យ​តៃវ៉ាន់​ភ្លាមៗ និង​ព្យាយាម​បន្ត​រក្សា​ដែន​អធិបតីភាព​។ លោក​ក៏​ថ្លែង​ក្តីសង្ឃឹម​ពី​ការបើកផ្លូវ​ចរចា​ជាមួយ​ចិន និង​ទាមទារ​ឲ្យ​ចិន​ចែករំលែក​ការទទួលខុសត្រូវ​លើ​ឆាក​អន្តរជាតិ ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​របស់​តៃវ៉ាន់​។​

​ក្នុង​ពិធី​ស្បថ​ឡើងកាន់តំណែង​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី​នេះ រដ្ឋបាល​ក្រុង​តៃប៉ិ បាន​អញ្ជើញ​ប្រតិភូ​បរទេស ចំនួន​៥១ ប្រទេស មក​ចូលរួម ក្នុងនោះ មាន​សម្ព័ន្ធមិត្ត ១២ ប្រទេស​។ សហរដ្ឋអាមេរិក ជា​ប្រទេស​ផ្តល់ជំនួយ​និង​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ បាន​កោតសរសើរ​តៃវ៉ាន់ ដែលមាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មាំទាំ​។ នេះ​បើតាម​សម្តី​របស់​ប្រមុខ​ការទូត​អាមេរិក នៅក្នុង​សេចក្តីថ្លែងការណ៍​១​។ លោក អង់​តូ​នី ប្ល៊ី​ង​កិន ក៏​ប្រកាសថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តៃប៉ិ នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

​ប្រសូត្រ​ក្នុង​វង្ស​ត្រកូល​គ្រួសារ​ក្រីក្រ លោក ឡៃ ឈី​ង​ទឿ មាន​ឪពុក​ជា​កម្មករ​ធ្យូងថ្ម ម្តាយ​ប្រឹង​ធ្វើការ​ច្រើន​មុខ ដើម្បី​ចិញ្ចឹម​កូនប្រុស​ស្រី ៥ នាក់​។ រៀនសូត្រ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​តៃប៉ិ លោក​ក៏​ទទួល​ការបណ្តុះបណ្តាល​នៅ​សកល​វិទ្យាល័យ ដ៏​ល្បី Harvard របស់​សហរដ្ឋអាមេរិក​។ ចូលប្រលូក​ក្នុង​ជីវិត​នយោបាយ ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម ក្នុង​រង្វង់​ឆ្នាំ​១៩៩០ លោក​បាន​ជាប់ឆ្នោត​ជា​បន្តបន្ទាប់ ធ្វើជា​អ្នកតំណាងរាស្ត្រ អភិបាលក្រុង នាយករដ្ឋមន្ត្រី និង​ជា អនុ​ប្រធានាធិបតី នៅ​ឆ្នាំ​២០២២​។​

​ក្រៅពី​សន្យា​ពង្រឹង​កម្លាំងយោធា​, ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ក៏​ចង់​កែទម្រង់​នយោបាយ​សង្គម​សេដ្ឋកិច្ច​។ លោក ឡៃ ឈី​ង​ទឿ ចង់​ដំឡើង​ប្រាក់ខែ កាត់បន្ថយ​ពន្ធ ហើយ​និង បង្កើត​លំនៅដ្ឋាន ដោះស្រាយ​បញ្ហា​ចំណោទ​ជុំវិញ​កំណើត​ប្រជាជន និង​បញ្ហា​អ្នកធ្វើការ​អន្តោប្រវេសន៍​។ កំណែទម្រង់​ទាំងនេះ មិនមែន​គ្មាន​ចំណោទ​ទេ ដ្បិតថា បក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម របស់លោក ឡៃ ឈី​ង​ទឿ គ្មាន​សំឡេង​ភាគច្រើន​នៅ​សភា​នោះឡើយ​។ សភា​តៃវ៉ាន់ ជា​សភា​ពហុបក្ស​ចម្រុះ​គ្នា​។ ក្នុងចំណោម​អាសនៈ​សភា ១១៣​កៅអី បក្ស​កាន់អំណាច​នីតិប្រតិបត្តិ មាន​កៅអី​តែ​៥១​ប៉ុណ្ណោះ​។ ខុសពី​បក្សប្រឆាំង គួ​មីង​តាំង ដែលមាន​អាសនៈ​ភាគច្រើន ចំនួន ៥៤​។ ស្ថានភាព​ដែល​បក្សប្រឆាំង​មានប្រៀប​វាលំបាកបន្តិចហើយ៕a president tai1 a spoke china 
​

​