» គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 47 នាក់

ម្សិលមិញ 3355 នាក់

សរុប 13408923 នាក់

ប្រធានាធិបតី​អាហ្កានីស្ថាន​ប្តេជ្ញា​ការពារ​ក្នុងពេលដែល​ប្រេ​សិទ្ធ​អាមេរិក​នឹង​ជម្រុញ​ឲ្យ​តា​លី​បង់​ចរចារ​!

 

​អាហ្កានីស្ថាន​៖ ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន លោក អាស​រ៉ា​ហ្វ ហ្កា​នី (Ashraf Ghani) កំពុង សម្លឹងមើល​ការបំពាក់​អាវុធ​ដល់​ជន​ស៊ីវិល និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​មេដឹកនាំ​កងកម្លាំង​ស្វយ័ត​មួយចំនួន​នៅក្នុង​ប្រទេស ដើម្បី​តស៊ូ​ប្រឆាំង​កុំឱ្យ​ក្រុម​តា​លី​បង់​ផ្ដួលរំលំ រដ្ឋាភិបាល​របស់លោក​បន្ទាប់ពី​មើលឃើញថា​ពួក​តា​លិ​បង់​គ្មាន​ឆ​ន្ទះ​ចរចារ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg នៅ​ថ្ងៃ​អង្គារ ទី​១០ ខែសីហា ឆ្នាំ​២០២១​។​a afgan army3 

​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន លោក ម​ហាំ​ម៉ាត់ អា​មី​រី (Mohammad Amiri) បាន​និយាយថា​លោក Ashraf Ghani កំពុងមាន​អារម្មណ៍​ឯកោ​ដោយសារ ការចាកចេញ​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្នុង​បរិបទ​ដែល​ក្រុម​តា​លី​បង់​ទទួលបាន​ការគាំទ្រ​ផ្នែក​ការទូត​ពី​បណ្ដា​ប្រទេស​សំខាន់ៗ​ដូចជា​ប៉ា​គី​ស្ថាន​, រុស្ស៊ី និង​ចិន​។ អ្នកនាំពាក្យ​រូបនេះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ខណៈ​រដ្ឋាភិបាល​នៅតែ​បើកទ្វារ​ចំហរ​ដើម្បី​ចរចា ក្រុម​តា​លី​បង់​បែរជា​មិន​ចង់​ចរចា​ទៅវិញ​។ ពួកគេ​មិន​ជឿជាក់​លើ​កិច្ចចរចា​សន្តិភាព​ទេ​។ ពួកគេ កំពុង​ព្យាយាម​ដណ្ដើម​អំណាច​ដោយ​កម្លាំង​បាយ ហើយ​មាន​សកម្មភាព​ខ្លះ​ជា​ទង្វើ​មិនអាច​ទទួលយក​បានឡើយ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​។ យើង​ចង់ បាន​សន្តិភាព ប៉ុន្តែ​ពួកគេ​ចង់ឱ្យ​យើង​ចុះចាញ់​»​។​

ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន លោក Ashraf Ghani បាន​សម្រេចចិត្ត​ប្រមូលផ្ដុំ​កម្លាំង និង​បំពាក់អាវុធ​ដល់​ប្រជាជន​ក្នុង​តំបន់​ឱ្យ​ងើបឡើង​តស៊ូ ប្រឆាំង​ជាមួយ​ក្រុម​តា​លី​បង់ បន្ទាប់ពី​លោក​បាន​ជួបប្រជុំ​ជាមួយ​មេបញ្ជាការ​កងកម្លាំង​ស្វយ័ត​មួយចំនួន​ក្នុងប្រទេស និង​ថ្នាក់ដឹកនាំ​នយោបាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ នៅក្នុង កិច្ចចរចា​សន្តិភាព​ជុំ​ចុងក្រោយ​នៅឯ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​កាលពី​ថ្ងៃទី​១៧ ខែកក្កដា​កន្លងទៅ ក្រុម​តា​លី​បង់ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​ឯកភាព​ថា​នឹង​បន្ត​ជួបចរចា តទៅទៀត​។ ប៉ុន្តែ​តាំងពី​ពេល​នោះមក គ្មាន​ឡើយ​កិច្ចចរចា ហើយ​ក្រុម​តា​លី​បង់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ កាន់តែ​បង្កើន​ការវាយលុក​ទៅមុខ​ដោយ​ដណ្ដើមបាន​ទីក្រុង យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៥​។​

​ក្រុម​អ្នកជំនាញ និង​ក្រុម​ឧត្ដមសេនីយ៍​អាមេរិក​ធ្លាប់បាន​ព្រមាន​លោក ចូ បៃ​ដិ​ន​ថា​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​អាច​នឹងត្រូវ​ដួលរលំ​ក្នុង​រយៈពេល​៦​ខែ ឬ​អាច​លឿន​ជាង​នេះ នៅក្រោយពេល​កងទ័ព​អាមេរិក​ត្រូវបាន​ដកចេញ​ទាំងស្រុង​។ ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​នេះ រដ្ឋបាល​លោក ចូ បៃ​ដិ​ន​នឹង​បញ្ជូន​បេសកជន​ពិសេស​របស់ខ្លួន​ទៅកាន់ ប្រទេស​កាតា​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ក្រុម​តា​លី​បង់​បញ្ឈប់​ការវាយលុក​របស់​ពួកគេ​។​
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​សីហា​ក្រសួងការបរទេស​បាន​ប្រកាស ថា​៖ «​ប្រេសិត​ពិសេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Zalmay Khalilzad នឹង​ជំរុញ​ឱ្យ​ក្រុម​តា​លី​បង់​បញ្ឈប់​ការវាយប្រហារ​ដោយ​យោធា​នៅឯ​ការចរចា​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​កាតា នៅ​សប្តាហ៍​នេះ​។​ជំនួប​ជាច្រើន​ជុំ​ត្រូវ​បានគ្រោង​ធ្វើ​រយៈពេល ៣ ថ្ងៃ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​អ្នកតំណាង​មកពី​ប្រទេស​នានា​នៅក្នុង​តំបន់​រួមទាំង​មកពី​អង្គការ​ពហុ​ជាតិ​ផ្សេងទៀត នឹង​ជំរុញ​ឱ្យ​កាត់បន្ថយ​អំពើហិង្សា និង​មាន​បទ​ឈប់​បាញ់​មួយ និង​ការប្តេជ្ញា​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ដែល​ត្រូវ​រំលោភបំពាន​ដោយ​កម្លាំង​។​«​កិច្ចចរចា​សន្តិភាព គឺជា​ផ្លូវ​ឈានទៅរក​ការបញ្ចប់​សង្គ្រាម​ហើយ​អាមេរិក នឹង​បន្ត​ធ្វើការ​ជាមួយ​ភាគី​ទាំងអស់ និង​ជាមួយ​អ្នកគាំទ្រ​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​មួយ​ស្តីអំពី​ដំណោះស្រាយ​នយោបាយ​មួយ​។

​កាលពី​ថ្ងៃ​ចន្ទទី៩សីហា ក្រុម​តា​លី​បង់​បានប្រកាសថា ខ្លួន​បាន​កាន់កាប់​រដ្ឋធានី​ខេត្ត​ទី​៦ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​រយៈពេល ៤ ថ្ងៃ​។​អ្នកនាំពាក្យ​ក្រុម​ប្រដាប់អាវុធ​បាន​អះអាងថា ខ្លួន​បាន​កាន់កាប់​រដ្ឋធានី Aybak ជា​រដ្ឋធានី​នៃ​ខេត្ត Samangan ភាគ​ខាងជើង​។​ស្របពេល​ការ​រុលចូល​ទៅមុខ​របស់​ក្រុម​តា​លី​បង់ អាមេរិក​កំពុង​បង្ហាញថា មិនមាន​សញ្ញា​នៃ​ការបង្កើន​ការវាយប្រហារ​ផ្លូវអាកាស​ទេ ដោយ​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​ម្នាក់​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បច្ចុប្បន្ន​សម្លឹង​មើលថា តើ​ផ្លូវអាកាស​ជា​មធ្យោបាយ ១ សម្រាប់​ក្រុម​មេដឹកនាំ​នយោបាយ និង​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ឈ្នះ ឬក៏​ចាញ់​?
​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ច​ន ឃើ​ប៊ី បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​៖ « «​វា គឺជា​ប្រទេស​របស់​ពួកគេ​ដែល​ត្រូវការពារ​នៅពេល​បច្ចុប្បន្ននេះ​។ វា​គឺជា​ការតស៊ូ​របស់​ពួកគេ​»​។​

​មន្ត្រី​អាមេរិក​បាន​និយាយថា មេបញ្ជាការ​យោធា​បានបង្ហាញ​ពី​ការវាយតម្លៃ​របស់​ពួកគេ​ថា ស្ថានភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាន់តែ​អាក្រក់​ឡើងៗ​។
​មន្ត្រី​ទាំងនោះ​បាន​និយាយថា កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​យកឈ្នះ​ក្រុម​តា​លី​បង់​នៅ​កន្លែង​សំខាន់ៗ​ក្នុងនោះ​មាន​ខេត្ត Kandahar និង Lashkar Gah​។ លោក​ឧ​ត្ត​ម​សេនីយ៍ Mark Milley ប្រធាន​សេនា​ធិបតី​ចម្រុះ​បាន​និយាយ​ជាមួយ​មេបញ្ជាការ​ប្រចាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​លោក​ឧ​ត្ត​ម​សេនីយ៍ Frank McKenzie កាលពី​ថ្ងៃ​ចន្ទ​។​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​បានប្រកាស​ដក​កងទ័ព​អាមេរិក​ទាំងអស់​ចេញពី​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ឱ្យបាន​មុន​ថ្ងៃទី​៣១ ខែសីហា​ខាងមុខនេះ​ពោលគឺ ឱ្យបាន​មុន​ថ្ងៃ​ខួប​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ហើយ​ទោះជា​មានការ​រិះគន់​ក៏ដោយ ក៏​លោក​នៅតែ​ការពារ​ការសម្រេចចិត្ត​របស់លោក​ដដែល​៕a afgan ua1 a afgan army a afgan army1 a afgan us