» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7285 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697456 នាក់

ប្រធានាធិបតី​និង​អនុប្រទេស​ហ្វីលីពីន​រក​បាញ់​គ្នា បន្ទាប់ពី​ប្រធានាធិបតី​គាំទ្រ​ដីកា​សម្រាប់​ចាប់ខ្លួន​លោក Duterte


​ប្រទេស​ហ្វីលីពីន​៖​នៅក្នុង​សន្និសីទកាសែត​មួយ កណ្តាល​អា​ធ្រា​ត្រា​យប់​ថ្ងៃ​សុក្រ ឈានចូល​ថ្ងៃ​សៅរ៍ ទី​២៣​វិច្ឆិកា លោកស្រី សា​រ៉ា ឌូ​ទែ​រត៍ អនុ​ប្រធានាធិបតី​ហ្វីលីពីន និង​ដែល​ត្រូវជា​កូនស្រី​លោក​អតីត​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រត៍​អមដោយ​ការ ជេរប្រមាថ​ទៅលើ​លោក​ប្រធានាធិបតី​ម៉ារ​កូ​ស បាន​លើកឡើងថា លោកស្រី​កំពុង​ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត​។​a dutater 

លោកស្រី សា​រ៉ា ឌូ​ទែ​រត៍ បាន​អះអាងថា លោកស្រី​បាន​ប្រាប់​ទៅ​សមាជិក​នៃ​កង​អង្គរក្ស​លោកស្រី​ហើយ ថាបើ​គេ​សម្លាប់​លោកស្រី​មែន គឺ​ក្រុម​អង្គរក្ស​លោកស្រី​ត្រូវតែ​សម្លាប់​លោក​ប្រធានាធិបតី ហ្វ៊ែ​រ​ឌី​ណង់ ម៉ារ​កូ​ស និង​ភរិយា​ព្រមទាំង​ប្អូនជីដូនមួយ​របស់លោក​ម៉ារ​កូ​ស​ផង ឈ្មោះ ម៉ារ​ទីន រ៉ូ​មាល់​ដេ​ស (Martin Romualdez)​។​​បន្ទាប់ពី​សន្និសីទកាសែត​របស់លោក​ស្រី​អនុ​ប្រធានាធិបតី​ហ្វីលីពីន​នេះ វិមាន​ប្រធានាធិបតី​បានចេញ​លិខិត​ប្រកាស ថា​គេ​បានចេញ​បញ្ជា​ទៅកាន់​កង​អង្គរក្ស​រក្សា​សន្តិសុខ​លោក​ប្រធានាធិបតី ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់បំផុត​។ លិខិត​នេះ ចាត់ទុក​សម្តី​របស់លោក​ស្រី សា​រ៉ា ឌូ​រ​ទែ​រត៍ ជាការ​គំរាម​ដោយ​ច្បាស់ៗ មកលើ​អាយុជីវិត​របស់លោក​ប្រធានាធិបតី​ម៉ារ​កូ​ស ព្រោះ​សំដី​គំរាម​នេះ បាន​និយាយ​ជា​សាធារណៈ ដោយ​ឥត​លាក់លៀម​។​

​ទំនាក់ទំនង​រវាង​លោក​ប្រធានាធិបតី​ហ្វីលីពីន ហ្វ៊ែ​រ​ឌី​ណង់ ម៉ារ​កូ​ស និង​លោកស្រី​អនុ​ប្រធានាធិបតី បាន​ជួប​ភាព​ល្អក់កករ​ខ្លាំង​ឡើងៗ ជាច្រើន​ខែ​មកហើយ រហូតមកដល់​មានការ​គំរាម​សម្លាប់​គ្នា ជា​សាធារណៈ​បែបនេះ​។​សង្គ្រាម​ពាក្យ​សំដៅ​ចោទ ជេរប្រមាថ​គ្នា​ទៅវិញទៅមក ដោយ​គ្មាន​ភស្តុតាង បាន​ផ្ទុះឡើង​រួចមកហើយ​កាលពី​ប៉ុន្មាន​ខែ​មុន រវាង​លោក​ប្រធានាធិបតី ហ្វ៊ែ​រ​ឌី​ណង់ ម៉ា​កូ​ស និង​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​រ​ទែ​រត៍ ឪពុក​របស់​លោកស្រី សា​រ៉ា ឌូ​រ​ទែ​រត៍​។

​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​រ​ទែ​រត៍ បាន​និយាយថា លោក​ប្រធានាធិបតី ម៉ារ​កូ​ស គឺជា​មនុស្ស​ញៀន​ថ្នាំញៀន​។ ចំណែក​លោក​ម៉ារ​កូ​ស​វិញ ចោទថា​លោក​ឌូ​រ​ទែ​រត៍ ខូច​សតិ​និយាយ​លែង​ដឹង​ខ្យល់​អី​ដោយសារតែ​ញៀន​សារធាតុ​Fentanyl​។​​សូមបញ្ជាក់​ថាបើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹងថា​៖​រដ្ឋាភិបាល​ហ្វីលីពីន​បានប្រកាសថា ខ្លួន​នឹងមិន​រារាំង ឬ​ការពារ​អតីត​ប្រធានាធិបតី Rodrigo Duterte ទេ ប្រសិនបើ​លោក​សម្រេចចិត្ត​ចុះចាញ់​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)​។ ហើយ​ប្រសិនបើ ICC ចេញ​ដីកាចាប់ខ្លួន​លោក Duterte រដ្ឋាភិបាល​ហ្វីលីពីន នឹងមាន​កាតព្វកិច្ច​អនុវត្តតាម​ដីកា​នោះ​។

​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​លោក Duterte បានបង្ហាញ​នៅក្នុង​សវនាកា​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​ភ័យខ្លាច ICC ទេ និង​បាន​ជំ​រុញឱ្យ​តុលាការ​ប្រញាប់ប្រញាល់​ក្នុងការ​ស៊ើបអង្កេត​រប​ស់​ខ្លួន ចំពោះ​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ទាក់ទង​នឹង «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​» របស់លោក​។​​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Ferdinand Marcos Jr បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បង្ហាញថា ខ្លួន​នឹង​ពិចារណា និង​គោរព​តាម​ដីកាចាប់ខ្លួន​របស់ Interpol ប្រសិនបើ​អង្គភាព​នេះ ចេញ​ដីកាចាប់ខ្លួន​លោក Rodrigo Duterte អតីត​ប្រធានាធិបតី​ហ្វីលីពីន​។​

​ការស៊ើបអង្កេត​របស់ ICC ផ្តោតលើ​ការសម្លាប់​មនុស្ស​រាប់ពាន់​នាក់ ក្នុងអំឡុងពេល​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការដឹកនាំ​របស់​លោក Duterte​។ ទោះបីជា​លោក Duterte បាន​ដក​ហ្វីលីពីន​ចេញពី ICC កាលពី​ឆ្នាំ ២០១៩ ក៏ដោយ តុលាការអន្តរជាតិ​មួយ​នេះ​នៅតែ​អះអាងថា ខ្លួន​មាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​មុនពេល​ការដកខ្លួន​។​

 ការប្រកាស​របស់​រដ្ឋា​ភិ​បាល​ហ្វីលីពីនត្រូវបានគេមើលឃើញថាហ្វីលីពីណ បង្ហាញ​ពី​ការផ្លាស់ប្តូរ​ជំហរ​និង​បើក​លទ្ធភាព​សម្រាប់​ការស៊ើបអង្កេត និង​ការទទួលខុសត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិមនុស្ស ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​។ នេះ​ក៏​អាចជា​សញ្ញា​បង្ហាញ​ពី​ការចុះ​ខ្សោយ​នៃ​អំណាច និង​ឥទ្ធិពល​របស់លោក Duterte នៅក្នុង​ប្រទេស​ហ្វីលីពីន​ផងដែរ​។​​

សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២៥ នឹងមាន​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ នៅ​ហ្វីលីពីន​។ គិត​ត្រឹម​ពេលនេះ លោកស្រី សា​រ៉ា ឌូ​រ​ទែ​រត៍ អាយុ​៤៦​ឆ្នាំ ត្រូវគេ​សម្លឹង​ឃើញថា​កំពុងតែ​ប្រជែង​ដើម្បី​ឈ្នះឆ្នោត ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​ហ្វីលីពីន​ផងដែរ​។ តែ​ទន្ទឹមគ្នានេះ ប្អូនប្រុស​ជីដូនមួយរ​បស់​លោក​ប្រធានាធិបតី​ម៉ារ​កូ​ស គឺ​លោក ម៉ារ​ទីន រ៉ូ​មាល់​ដេ​ស ដែលជា​ប្រធានសភា បាន​គំរាមថា​នឹង​ឲ្យ​សភា​បោះឆ្នោត​ទម្លាក់​លោកស្រី​សា​រ៉ា ឌូ​រ​ទែ​រត៍​ឲ្យ​បាន​។ តាម​ការគ្រោងទុក លោក ម៉ារ​ទីន រ៉ូ​មាល់​ដេ​ស នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី នៅ​អាណត្តិ​ក្រោយ ឆ្នាំ​២០២៨៕a dutater1 


​