» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7393 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697564 នាក់

បារាំង ងាក​ទៅរក​ចិន ដោយសារតែ​គោលនយោបាយ​អាត្មានិយម​របស់លោក​ត្រាំ​


​ចិន​៖​បារាំង បាននិងកំពុង​នាំមុខ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ក្នុងពេលដែល​ប្រធានាធិបតី​អាមេរិក​សម័យ​លោក​ត្រាំ គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង បោះបង់​សម្ពន្ធមិត្ត​រាប់សិប​ឆ្នាំ បានធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អឺរ៉ុប ខកចិត្ត​យ៉ាងខ្លាំង​។​a china france 

​ក្នុងពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន មិនទាន់​ថយកម្តៅ បាន​ខិតខំ​ស្វែងរក ផ្លូវ​ដើរ​ផ្សេង​សម្រាប់​បារាំង​ផ្ទាល់ ដោយ​បង្កើន​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង កាន់តែ​ស្អិតល្មួត​ជាង​មុន​។​​ដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី ៤​ខែវិច្ឆិកា​នៅ​ប្រទេស​ចិន​របស់​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុន​( Emmanuel Macron) គឺជា​ដំណើរ​ទស្សនកិច្ច លើក​ទី​ពីរ របស់លោក ទៅកាន់​ប្រទេស​ចិន​។

លោក​ម៉ា​ក្រុង មិន​ត្រឹមតែ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នោះឡើយ ថែមទាំង​ធានា​ជូន​អឺរ៉ុប មិន​ធ្លាក់​ចូលក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ក៏ដូចជា​អ្នកចាញ់​នៅក្នុង​សង្គ្រាម ពាណិជ្ជកម្ម​ចិន អាមេរិក​។​​នៅក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន​លើក​នេះ ប្រធានាធិបតី ម៉ា​ក្រុង បាន​ដឹកនាំ សមាជិក ដែលមាន​ប្រធាន ក្រុមហ៊ុន​ធំៗ​របស់​បារាំង ទៅកាន់​ប្រទេស​ចិន ដើម្បី​ស្វែងរក​ឱកាស នៃ​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​។​សូមបញ្ជាក់ថា​ចិន​ជា​អតិថិជន​លំដាប់​ទី​៧​របស់​បារាំង ហើយក៏​ជា​អ្នកទទួលការ​នាំចូល​ទំនិញ​បារាំង ធំ លំដាប់​ទី​២​។ នៅ​ឆ្នាំ​២០១៨​កន្លងទៅ ការនាំ​ទំនិញ​បារាំង​ចេញទៅ​ស្រុក​ចិន បាន​កើនឡើង​១១​ភាគរយ ដែលមាន​រង្វង់​ទឹកប្រាក់ ប្រមាណ​២១​ពាន់​លាន​អឺរ៉ូ​។​

​នៅពេលនេះ បារាំង​និង​អឺរ៉ុប បានប្រែក្លាយ ភាព​តានតឹង អាមេរិក ចិន ក្នុង​វិស័យ​ពាណិជ្ជកម្ម ទៅជា​ឱកាស ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ។ បារាំង គឺជា​ក្បាលម៉ាស៊ីន​រថភ្លើង ដឹកនាំ​អឺរ៉ុប ឆ្ពោះទៅរក​ភាពល្អប្រសើរ ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច ពេល​ប្រធានាធិបតី ម៉ា​ក្រុង ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន​។​
​បច្ចុប្បន្ន ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅលើ​ពិភពលោក ក្នុងការ​រក្សា​សន្តិ​សភាព​ស្ថេរភាព​សេដ្ឋកិច្ច ជាតិ ដោយ​ចិន​បាន​រួច​ចំណែក​ជួយ​ដល់​ប្រទេស​ជាច្រើន ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច របស់ខ្លួន ។

មិន​ថា​នៅក្នុង​ប្រទេស អ្នកមាន​អឺរ៉ុប នោះឡើយ សូម្បីតែ​អា​ហ្រិ​ក អាមេរិក​ឡាទីន អាស៊ី​ពិសេស​គឺ​អាស៊ាន ចិន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ។​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៥​ខែវិច្ឆិកា​ថា ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង​និង ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​រួមបញ្ចូល​ទាំង​ការកំណត់​ខ្លឹមសារ​”​ការមិន​ផ្លាស់ប្តូរ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​”​។​

​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​របស់​លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានរៀបចំ​ឯកសារ​ដើម្បី​ដក​សហរដ្ឋ​អាម៉េរិក​ចេញពី កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ ដែលជា​ជំហាន​ផ្លូវការ​ដំបូង​ក្នុង​ដំណើរការ​មួយឆ្នាំ​ដើម្បី​ចាក​ចេញពី​កិច្ចព្រមព្រៀង​ពិភពលោក​ដែល​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​មួយ​នេះ​។​a china france1 


​