» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9658 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699829 នាក់

កូនប្រុស​សម្តេច​ក្រឡាហោម​សខេង​ដឹកនាំ​ការរ​ត់​ម៉ា​រ៉ា​តុង​សប្បុរស​ធ​ម៍នៅបាត់ដំបង​

 

​បាត់ដំបង ៖ ព្រឹ​ត្ត​ការណ៍​ម៉ា​រ៉ា​តុង​សប្បុរសធម៌ ឆ្នាំ​២០២២ រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង សហការ​ជាមួយ​រដ្ឋបាលខេត្ត បាន​ប្រព្រឹត្តឡើង​ក្រោម​អ​ធិប​តី​ភាព​​ឯកឧត្តម ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​និង​ជា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួលបន្ទុក ៣​ខេត្ត គឺ​ខេត្តព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ តំណាង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នេះ​។​a sar sokha2 

ព្រឹត្តិការណ៍នេះមានការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម សុខ លូ និង​ឯកឧត្តម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលក្រុង​បាត់ដំបង មន្ទីរ វិស័យ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អនុប្រធាន និង​សមាជិក ស​.​ស​.​យ​.​ក ខេត្ត ក្រុង​/​ស្រុក​ទាំង​១៤ សិស្ស និស្សិត និង​កីឡាករ កីឡា​ការ​នី​ចំនួន​ជាង ១​ពាន់​នាក់​។​

​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​បាត់ដំបង​ម៉ា​រ៉ា​តុង​សប្បុរសធម៌ ឆ្នាំ​២០២២ ​មានគោលបំណង​ស្វែងរក​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​ក្នុង​ខេត្តបាត់ដំបង និង​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត ក៏ដូចជា​លើក​ចិត្ត​ទឹកចិត្ត​ចំពោះ​យុវជន យុវនារី​ចូលរួម​លេង​កីឡា ចៀស​ផុតពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ និង​នាំមក​នូវ​សុខភាព មិត្តភាព និង​សាមគ្គីភាព​។​

ជាលទ្ធផល​ព្រឹ​ត្ត​ការណ៍​បាត់ដំបង​ម៉ា​រ៉ា​តុង​សប្បុរសធម៌ ឆ្នាំ​២០២២ គឺ​ចំណាត់ថ្នាក់​កីឡាករ​ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ Miroshi Ake ជនជាតិ​ជប៉ុន ។ ចំណាត់ថ្នាក់​លេខ​២ Davey Calko ជនជាតិ​អង់គ្លេស និង​ចំណាត់ថ្នាក់​លេខ​៣ សុ​យ មាស សមាជិក ស​.​ស​.​យ​.​ក​.​ស្រុក​ភ្នំព្រឹក​។​
​ចំណែក​ចំណាត់ថ្នាក់​កីឡាការិនី​ផ្នែក​នារី ចំណាត់​លេខ​១ បាន​ទៅលើ​កីឡាការិនី កញ្ញា Agnes ជនជាតិ​ដា​ណឺ​ម៉ាក ។ ចំណាត់ថ្នាក់​លេខ​២ កញ្ញា ញ៉ ចំ​រ៉ុ​ម មកពី​អង្គការ​ករុណា​បាត់ដំបង ចំណាត់ថ្នាក់​លេខ​៣ កញ្ញា រ៉ ធីតា មកពី​វិទ្យាល័យ​ព្រះមុនីវង្ស​។​

​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​១ មេដាយមាស​១ ទង់​ជ័យលាភី​១ និង​ប្រាក់ឧបត្ថម្ភ​១​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​មេដាយប្រាក់​១ ទង់​ជ័យលាភី​១ និង​ប្រាក់ឧបត្ថម្ភ​ចំនួន​៨០​ម៉ឺន​រៀល និង ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​មេដាយសំរិទ្ធ​១ ទង់​ជ័យលាភី​១ និង​ប្រាក់ឧបត្ថម្ភ​ចំនួន​៦០​ម៉ឺន​រៀល​។​a sar sokha a sar sokha1 

​