» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9003 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699174 នាក់

ប្រកាស​លាលែង​១​ថ្ងៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ប្រកា​លែង​លា​ពី​ប្រ​ធា​សហ​ព​ន្ធ័​បាល់ទាត់​វិញ​តែ​សុំ​ឲ្យ​កែទម្រង់​!

 


(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​នា​រសៀល​ថ្ងៃទី​៨​ឧសភា​បានចេញ​សេចក្តីប្រកាស​មួយ​ថា​លោកនៅ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដដែលវិញទេ ។​​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ Facebook ផ្ទាល់ខ្លួន​របស់លោក​នាយ​ប់​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២៣​នេះ បានប្រកាស​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាក់​ទាត់​កម្ពុជា ចាប់ពី​យប់​នេះ ក្រោយ​ក្រុម U22 កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា​ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ចែក​ពូ​ល​សន្សំ​ពិន្ទុ ពូ​ល A​។​តាមរយៈ​ការ​បង្ហោះ​លើ Facebook នៅ​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៣​។a ball sao3 

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​បន្ទាប់ពី​បរាជ័យ​ក្នុងការ​ប្រកួត​ចម្រុះ​ក្នុង​ពូ​ល​A ក្នុង​ព្រិ​ត្តិ​ការណ៍ sea games ខ្ញុំ​គោរព​នូវ​ការសន្យា ដើម្បី​បង្ហាញ នូវ​ស្មារតី​ទទួលខុសត្រូវ ខ្ញុំ​សូម​ប្រកាស​លាលែង​ពី​ដំណែង​ប្រធាន​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា​ចាប់ពី​រាត្រី​ថ្ងៃ សុក្រ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខ្ញុំ​សូម​ប្រគល់ជូន​លោក​អនុប្រធាន​ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សប​ក ជា​ប្រធានស្តីទី​ចាប់ពីពេលនេះ​តទៅ ។​


ដោយឡែក​ក្នុង​ក្នុង​លិខិត​ប្រកាស​លែង​លា​វិញ​នោះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំបាទ​សូម​គោរព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ ភក្តី​បំផុត និង​សូម​គោរព​បងប្អូន​ទស្សនិកជន​ស្នេហា​កីឡាបាល់ទាត់​កម្ពុជា ក្រុមហ៊ុន​អ្នក​ឧបត្ថម្ភ បណ្តាញ​ផ្សព្វផ្សាយ និង​មិត្តភក្ដិ​បរទេស​ទាំងអស់ រួម​និង​សេចក្តីថ្លែងការណ៍​គាំទ្រ​អំពាវនាវ ឲ្យ​ខ្ញុំ​បន្ត​តំណែង​ដឹកនាំ​កីឡាបាល់ទាត់​កម្ពុជា​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ក្រុមហ៊ុន​អ្នក​ឧបត្ថម្ភ​។​ល​។ បន្ទាប់ពី​ខ្ញុំបាទ​បានប្រកាស​លាលែង​តំណែង ពី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​រាត្រី​ថ្ងៃអាទិត្យ ទី​៧ ខែឧសភា ឆ្នាំ​២០២៣​។​

​ខ្ញុំ​សូម​គោរព​ទទួលយក នូវ​ការអំពាវនាវ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​បងប្អូន​អ្នក​និយម​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រុមហ៊ុន​អ្នក​ឧបត្ថម្ភ បណ្តាញ​ផ្សព្វផ្សាយ និង​មិត្តភក្ដិ​បរទេស​ទាំងអស់​ដើម្បី​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅតាម​អាណត្តិ នៃ​ការបោះឆ្នោត​របស់ខ្លួន​។​​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បានលើកឡើង​សម្រាប់​ការងារ​បន្តថា​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ ចំពោះ​ក្លិប សមាគម​ជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ ត្រូវ​បន្តធ្វើ​កំណែទម្រង់​លើ​គ្រប់ផ្នែក​ដើម្បី​ភាពជឿនលឿន​ថ្មី សម្រាប់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដើម្បី​សុខភាព មិត្តភាព និង​កិត្តិយស​ជាតិ​តាមរយៈ​ការប្រកួត​កីឡាបាល់ទាត់ ជា​លក្ខណៈ​អន្តរជាតិ​សម្រាប់​អនាគតកាល​»​។​

​គួរ​ជម្រាប​ថា នៅ​រសៀល​ថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​សំឡេង​អំពាវនាវ​សុំ​ឲ្យ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឲ្យ​បន្ដ​ដឹកនាំ​ការងារ​នេះ​ត​ទៅមុខទៀត​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បានកត់សម្គាល់​ឃើញថា ចាប់តាំងពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ទទួលបាន​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើ​ឲ្យ​កីឡាបាល់ទាត់​កម្ពុជា មានការ​រីកចម្រើន​ឈាន​ឡើងជា​លំដាប់ បើទោះបី​ការលេង​មាន​លទ្ធផល​មិនទាន់​ដូច​ការចង់បាន​យ៉ាងណាក្ដី​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ថែមទៀតថា បច្ចុប្បន្ន​កីឡាបាល់ទាត់​កម្ពុជា បាន​ដើរចេញ​ឆ្ងាយ​ពី​ចំណុច​ដែល​យើង​មិនទាន់មាន​កាលពី​ពេលមុន​។ សម្ដេច​បានបញ្ជាក់​ទៀតថា មាន​ប្រទេស​ច្រើនណាស់ ដែល​កីឡាបាល់ទាត់​មិនអាច​ទទួលបាន​លទ្ធផល​ល្អ បើទោះបី​ប្រទេស​នោះ មាន​ប្រជាជន​ដល់​ជាង​១​ពាន់​លាន​នាក់ រាប់រយ​លាន​នាក់ ក៏​បាល់ទាត់​របស់គេ​មិន​ខ្លាំង​នោះដែរ ខណៈ​កម្ពុ​ជាមាន​ប្រជាជន​ជាង​១៧​លាន​នាក់ យើង​ធ្វើបាន​កម្រិត​នេះ គឺជា​ការល្អ​ណាស់​ហើយ​សម្រាប់​ប្រជាជន​កម្ពុជា​a ball sao2 a ball sao a ball sao2 


​