» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4571 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983262 នាក់

សហ​ព​ន្ធ័​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​សង្ឃឹម​បាន​មេដាយមាស​នៅ​ស៊ី​ហ្កេ​ម​២០២៣​បន្ទាប់ពី​ឈ្នះ​មេដាយមាស​ពិភពលោក​

​ភ្នំពេញៈ ជោគជ័យ​របស់​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ដែលជា​កូនកាត់​ពីរ​សាសន៍​កញ្ញា ខាន់ ចេ​សា ក្នុងការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជើងឯក​ពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ក្តីសង្ឃឹម​របស់​សហ​ព​ន្ធ័​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ក្នុងការ​ឈានទៅ​ដណ្តើមយក​មេដាយមាស ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ ២០២៣​។​a jesa khan1 

​តាមរយៈ​ការប្រកួត​លើ​វិញ្ញាសា Jiu Jitsu (Newaza) ប្រភេទ​ទម្ងន់​ក្រោម ៥២ គីឡូក្រាម កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ខាន់ ចេ​សា ធ្វើបាន​យ៉ាង​ល្អ​បំផុត​ដោយ​កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ បាន​យកឈ្នះ​លើ​គូប្រកួត ដោយ​ការ​ផ្តួល​ឱ្យ​បោះបង់ចោល​ការប្រកួត​ដូចគ្នា មុនពេល​បន្ត​យកឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​របស់​អេ​ស្ប៉ា​ញ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស​លើ​ប្រភេទ​ទម្ងន់​នេះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត​។​

​ដោយ​ចាប់ឆ្នោត​ឡើងទៅ​កាន់​ជុំ​ទី​២ ដោយ​ស្វ័យ​វ​ត្តិ ខាន់ ចេ​សា បានចាប់ផ្តើម​ការប្រកួត​របស់​នាង ដោយ​ការ​ផ្តួល​កីឡាការិនី​របស់​ហ្វីលីពីន Baluyot Ashley Jeraine ឱ្យ​បោះបង់​ការប្រកួត ត្រឹម​រយៈពេល ២ នាទី និង ២៣​វិនាទី​ក្នុង​គម្រោង​នៃ​ការប្រកួត​សរុប​ចំនួន ៦ នាទី រួច​បាន​បន្ត​យកឈ្នះ​លើ​កីឡាការិនី​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Shraim Maitha ដោយ​ការ​វ៉ៃ​ឱ្យ​បោះបង់ចោល​ការប្រកួត​ដូចគ្នា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​។​
​ចំណែក​ការ​ឡើងទៅ​ជួប​កីឡាការិនី Aronov Pnina នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខាន់ ចេ​សា នៅតែ​ធ្វើបាន​យ៉ាង​ល្អ គឺ​កីឡាការិនី​របស់​កម្ពុជា​រូបនេះ បាន​ប្រើ​ជំនាញ​ចាប់​ក្លេ​របស់ខ្លួន​រហូត​លោក​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​របស់​កីឡាការិនី​របស់​អ៊ីស្រាអែល Aronov Pnina ដោយ​ប្រើពេល​៣​នាទី និង ១៩ វិនាទី​។​យ៉ាងណាមិញ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាការិនី​ជើង​ខ្លាំង​របស់​អេ​ស្ប៉ា​ញ Matthews Martin Naiomi ដែល​បានឈ្នះ​គ្រប់​គូប្រកួត​ទាំងអស់​ដែរនោះ មិនអាច​ធ្វើ​អ្វី​ទៅលើ ខាន់ ចេ​សា បាន​នោះទេ ។​

​រយៈពេល​២​នាទីចុងក្រោយ​នេះ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ខាន់ ចេ​សា បាន​ព្យាយាម​គាប និង​ក្លេ មិនឱ្យ Matthews Martin Naiomi រើបម្រះ​រួច​នោះទេ គឺ​រហូតដល់​ចប់​ការប្រកួត​តែម្តង ហើយ​ការ​មានប្រៀប​លើ​ការចាប់​ក្លេ​នេះ បាន​ជួយ​ឱ្យ ខាន់ ចេ​សា ទទួលបាន​ជ័យជម្នះ​ដោយ​ពិន្ទុ និង​ក្លាយជា​ម្ចាស់​មេដាយមាស​យ៉ាង​រំភើប​បំផុត​។​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​អបអរសាទរ​ទៅដល់​វីរ​កីឡាការិនី ខាន់ ចេ​សា ភ្លាមៗ បន្ទាប់ពី​កញ្ញា​ដណ្តើមបាន​មេដាយមាស​ពិភពលោក​ជូន​ជាតិ​លើក​នេះ​។ ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ ២០២៣ (CAMSOC) និង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បង្ហោះ​សារ​អបអរសាទរ​ដល់ ចេ​សា ដូចគ្នា​។​

​ចំណែក​ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា លោក សេង ប៊ុន​សុង បានចាត់ទុក​ការ​ឈ្នះ​មេដាយមាស​របស់ ខាន់ ចេ​សា ថា ជាការ​បន្ថែម​នូវ​ភាពជឿជាក់​មួយកម្រិត​ទៀត សម្រាប់​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​ការ​ឈ្នះ​បាន​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ ២០២៣ បន្ទាប់ពី​ពួកគេ រកបាន​ត្រឹម​មេដាយ​សំរឹទ្ធ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម តែ​ការប្រកួត​កាលពី​ខែឧសភា ឆ្នាំ ២០២២ នេះ ខាន់ ចេ​សា មិនបាន​ចូលរួម​ប្រកួត​ទេ ព្រោះ​លើស​ទម្ងន់​កំណត់​ចំនួន ២ ខាំ​។​

លោក សេង ប៊ុន​សុង បាន​អះអាងថា ក្រុម​ជម្រើសជាតិ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ជា​ប្រវត្តិសាស្ត្រ​នេះ ដោយ​កម្ពុជា បាន​ជួល​គ្រូ​បរទេស មកជួយ​បង្ហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ដល់​អត្ត​ព​លិ​ក ដែល​ធ្វើឱ្យ​ប្រភេទ​កីឡា​នេះ កាន់​តែមាន​ភាពជឿជាក់ ក្នុងការ​ដណ្តើមយក​មេ​ដាយ​ជូន​ជាតិ​។​​លោក សេង ប៊ុន​សុង បាន​បញ្ជាក់ថា​៖ «​យើង​មាន​កីឡាករ កីឡាការិនី​គ្រប់គ្រាន់ សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ហើយ​យើង​ក៏បាន​ជួល​គ្រូបង្វឹក​ថៃ មកជួយ​បង្ហា​ត់ដល់​ក្រុម​អត្ត​ព​លិ​ក​របស់​យើង​ផងដែរ​អ៊ីចឹង​យើង​សង្ឃឹមថា ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​នេះ នឹង​ទទួលបាន​ជោគជ័យ​ច្រើន​ពេល​ស៊ី​ហ្គេម​នៅ​កម្ពុជា ហើយ ខាន់ ចេ​សា ជា​បេក្ខភាព​ដ៏​ឆ្នើម​របស់​យើង​ដែល​អាច​នឹង​ដណ្តើមបាន​មេដាយមាស​ជូន​ជាតិ​»៕a jesa khan