» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7972 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698143 នាក់

ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប មាន​ភ្លៀង​

 


​ភ្នំពេញ​៖ យោងតាម​ការអង្កេត ពិនិត្យ និង​វិភាគ​លើ​ស្ថានភាព​ធាតុអាកាស និង​អាកាសធាតុ​នៅក្នុង​តំបន់ និង​នៅ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ ប្រទេស​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​សម្ពាធ​ទាប​ដែល​កំពុង​កើតមាន និង​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយក៏​ធ្វើឱ្យមាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​ឦសាន ឈូង​សមុទ្រ​ថៃ ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។a rain noel1 

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៤៖ ១. តំបន់​វាលទំនាប​៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង​ភ្នំពេញ អាចមាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៣០%​។​

២. តំបន់​ខ្ពង់រាប​៖ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាចមាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។​

៣.​តំបន់​មាត់សមុទ្រ​៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាចមាន​ភ្លៀង​ធ្លាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២០%​។ ដោយឡែក​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ១,០០​ម៉ែត្រ និង​កម្ពស់ មធ្យម​អតិបរមា ២,៧៥​ម៉ែត្រ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​សាធារណជន​ឲ្យ​បាន​ជ្រាប និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ធាតុអាកាស​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នេះ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច កើតមានឡើង​ជាយថាហេតុ និង​រលក​សមុទ្រ​ខ្ពស់ៗ​។​a rain noel 

 

​