» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5781 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695952 នាក់

មន្ត្រីចំរុះក្រសួងរ៉ែបរិស្ថានប៉េអឹមអាជ្ញាធរប្រមាណ១០០នាក់ចុះស្រាវជ្រាវទីតាំងរុករករ៉ែមាសឃុំពូទុងស្រុកកែវសីមាដែលសង្ស័យថាប្រើសារធាតុពុល!

 

ខេត្តមណ្ឌលគិរី៖ ​មានសេចក្តីរាយការណ៍ថានៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០១៨​នេះគេឃើញមាន កម្លាំង​ជំនាញ​ចម្រុះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល រួមជាមួយ​អាជ្ញាធរខេត្ត​-​ស្រុក​ប្រមាណ​ជាង​១០០​នាក់ ធ្វើដំណើរ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុង ឆេង ស្ថិតនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ a mine chong9

ស្រុក​កែវ​សីមាខេត្តមណ្ឌលគិរីដែលមានទំនាស់ជាមួយសហគមន៍រ៉ែមាសចុងផ្លាស់និងស្វែង រកការពិតពីសារ​ធាតុគីមី​ពុលដែលបង្កឲ្យមនុស្សស្លាប់​។​តែរហូតមកដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ប្រតិ​ប​ត្ត​ការ​ខាងលើ​នៅ​មិនទាន់​ចាប់ផ្តើម​នៅឡើយ ។

សូមបញ្ជាក់ដែរថាក្រោមពីផ្ទុះបាតុប្រជាពលរដ្ឋពុលទឹកព្រែកទេដែលក្រសួងសុខាភិបាលប្រាប់ថាពុលស្រាស្លាប់អស់១៣នាក់នៅស្រុកចិត្តបុរីខេត្តក្រចេះហើយក្រោយមកមន្ត្រីជំនាញក្រសួងឧស្សាហកម្មសិប្បកម្មរកឃើញថាមកពីជាតិពុលដែលបង្កឡើងដោយសារសារធាតុពុលដែលគេចម្រាញ់យកមាសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រែកអូរទេ និងប្រជាហគមន៍រ៉ែមាសចុងផ្លាសបានសម្តែងក្តីសោកស្តាយគ្រាដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលមិនបានធ្វើដំណើរមកដល់ទីតាំងស្វែងរករ៉ែមាសរបស់សហគមន៍និងទីតាំងរុករករ៉ែមាសរបស់

ក្រុមហ៊ុនរ៉ុងឆេងគ្រាដែលទីតាំងទាំងពីរនេះកំពុងស្ថិតក្នុងការសង្ស័យថាបានប្រើប្រាស់សាធាតុគីមីពុល ធ្វើការចម្រាញ់មាស ហើយហូរកាកសំណល់ចូលទឹកបង្ករឲ្យេពលរដ្ឋនៅខេត្តក្រចេះពុលរហូតមានការស្លាប់ចំនួន១៣នាក់កន្លងមក។a mine chong4

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ចុះទៅភូមិពូទុងឃុំចុងផ្លាស់(តំបន់ព្រៃមាស)​ដើម្បីស្វែងរកសាធាតុពុលឈ្មោះ(សានីត)ដែលបង្ករឲ្យមានការពុលតាមរយៈទឹក ប៉ុន្តែក្រុមការងារបានត្រឡប់ក្រោយវិញដោយសារតែផ្លូវមិនអាចធ្វើដំណើរទៅបាន ព្រោះក្រុមហ៊ុនបានប្រើរថយន្តប៉ាកុងជាច្រើនគ្រឿងដឹកប្រេងជាង១សប្តាហ៍នេះ បំផ្លាញផ្លូវលំទាំងស្រុងតែម្តង។ a mine chong

កាលពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៨នោះដែរប្រជាសហគមន៍រ៉ែមាសក៏បានមកជួបជុំគ្នានៅសាលាឃុំចុងផ្លាស់ ប្រមាណជាង៣០០នាក់ក្នុងគោលបំណងស្វែងរកការជួយអន្តរាគមន៍​លើការរុករាន្តរណ្តៅរ៉ែមាសរបស់សហគមន៍ពីសំណាក់ក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេងនិងសូមក្តីអនុគ្រោះពីប្រមុខថ្នាក់ដឹកនាំកម្ពុជាផងដែរលើការបន្ថែមជម្រៅរណ្តៅលើសពី២០ម៉ែត្រឲ្យបានដល់១៥០ម៉ែត្រ។តែកន្លងមកក្រសួងរ៉ែមិនឯកភាពឡើយ។ a mine chong2

លោក ពៅ​ សាវាតតំណាងសហគមន៍រ៉ែមាសចុងផ្លាស់បានចោទ ​ថា ក្រុមហ៊ុនរ៉ុងឆេងបានបំពានលើរណ្តៅរ៉ែមាសរបស់សហគមន៍ចំនួន៤អណ្តូងប៉ុន្តែមិនមានវិធានការណ៍ទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។តំណាងសហគមន៍ដដែលបន្តថាក្រុមហ៊ុនកំពុងស្តុកកាកសំណល់សាធាតុពុលរាប់លានតោនក្នុងក្រុមហ៊ុនហើយបានបង្ហូរជាតិគីមីពុលចូលទឹកអូរក្លរ បង្ករការពុលពលរដ្ឋថែមទៀត។ a mine chong8

ប្រភពមួយពីមន្ត្រីកាពារបរិស្ថានបានបង្ហើបថា ក្រុមការងាររបស់គេកាលពីជាង១០ថ្ងៃមុន (ក្រោយពុលទឹកនៅ ក្រចេះ)បានយកទឹកអូរក្លរ ក្បែរក្រុមហ៊ុនរ៉ុងឆេងទៅពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ហើយលទ្ធផល គឺបានរកឃើញជាតិគីមីពុលឈ្មោះស្យានីតមានកម្រិតជាតិពុលដល់ទៅ៣០០ ដែលជាកម្រិតមួយបង្ករឲ្យមនុស្សស្លាប់បានភ្លាមៗពេលផឹកទឹកអូរក្លរនេះ ក្រុមកាងារខាងលើបញ្ជាក់ថា ជាតិពុលឈ្មោះសានីតស្ថិតក្នុងអូរក្លរជាប់ទីតាំង​ របស់ក្រុមហ៊ុនរ៉ុង ឆេងហើយមិនបានហូរចេញពីរ៉ែមាសរបស់សហគមន៍នោះទេ។

ករណីនេះកាលពីថ្ងៃទី១៦ឧសភាលោកចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បាកម្មបានប្រកាសជាចំហរថាសារធាតុស្យានីតដែលចេញពីការកែច្នៃមាសគឺជាដើមចមនៃកាធ្វើឲ្យទឹកព្រែកទេពុល។តែករណីយ៍នេះនៅថ្ងៃទី២២ឧសភាលោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលបដិសេធដោយសំអាងថាក្រសួងសុខាភិបាលថាមកពីពុលស្រានិងលោកថាមកពីថ្នាំសម្លាប់ស្មៅ?!។

a mine chong6

ពាក់ព័ន្ធនិងសាធាតុគីមីពលនេះដែរ​ប្រសិនបើរកឃើញថាទីតាំងក្រុមហ៊ុនរ៉ុង​ ឆេង​ និងសហគមន៍រ៉ែមាសប្រើប្រាស់​បណ្តាល​ឱ្យពុលពិតមែនអ្នកទាំងនោះនិងទទួលទោសតាមច្បាប់ហើយនៅថ្ងៃដដែលនេះតំណាងក្រមហ៊ុនរ៉ុង​ ឆេង​ភ្នាក់ងារព័ត៍មានយើងមិនអាចសុំការបកស្រាយណាមួយជំុវិញរឿងហេតុទាំងនេះបានទេដោយគ្មានលេខទូរស័ព្ទទាក់ទង។a mine chong5

ចាំមើលថាតើក្រុមចំរុះខាងលើជាំង១០០នាក់ហ្នុងរកឃើញអីខ្លះ?ព្រោះប្រសិនបើគេរកឃើញថាក្រុមហ៊ុនចិនប្រើសារធាតុពុលស្យានីតមែនគេត្រូវតែមានសំណងដល់ប្រជាពលរដ្ឋ១៣នាក់ស្លាប់និងប្រជាពលរដ្ឋជិត២០០នាក់នៅស្រុកចិត្របុរីខេត្តក្រចេះដែលពុល៕