» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3037 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951592 នាក់

សម្តេច​តេ​ជោ​ប្រកាសថា​កូន​សម្តេច​នឹង​ចាក់​វ៉ាកសាំង​ចិន​និង​បាន​ណែនាំ​ឲ្យ​ចរចារ​ទិញ​វ៉ាកសាំង​ផ្សេង​ថែមទៀត​!

 


​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ អញ្ជើញ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​a co hun 

វ៉ាក់សាំង​បាន​បញ្ជូន​មកដល់​កម្ពុ​ជា​តាម​យន្តហោះ​ពិសេស​របស់​ចិន មាន​ចំនួន​៦០​ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង ដោយ​ក្នុងនោះ​ចំនួន​៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត សម្រាប់​ផ្នែក​យោធា​។ ក្រសួងសុខាភិបាល បាន​បញ្ជាក់ដែរថា អាយុ​ដែល​អាច​ចាក់​បាន​គឺមាន​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ ហើយ​អ្នក​ដែលមាន​អាយុ​លើសពី ៦០​ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​សិន​។

លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា គឺជា​ប្រទេស​ដំបូង​គេ ដែល​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ប្រទេស​ចិន​។ លោក​ឯកអគ្គរដ្ឋទូត​ចិន បានបញ្ជាក់​ទៀតថា ការផ្តល់​វ៉ាក់សាំង​នេះ ជាការ​អនុវត្តតាម​គោលនយោបាយ​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​អះអាងថា វ៉ាក់សាំង​កូ​វីដ​១៩ គឺជា​ទំនិញ​រួម​។ លោក​ ​ទូត អះអាងថា រដ្ឋាភិបាល ចិន នឹង​បន្ត​កិច្ច​សហ​ប្រតិ​តប​ត្តិ​ការ​ជាមួយ​កម្ពុជា និង​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​ដល់​កម្ពុជា រហូតដល់​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​វីរុស​កូ​វីដ ១៩​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩​នេះ ជា​សក្ខីភាព​ថ្មី​សំខាន់​ទៀត​ដែល​ច្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ដែកថែប​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចិន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ពិតជា​មានការ​ដឹងគុណ​ចំពោះ​ប្រទេស​ចិន ដែល​បានផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​នាពេលនេះ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​ដែល​ផ្តល់​មក​កម្ពុជា​នេះ ជា​វ៉ាក់សាំង​ដែល​ត្រូវបាន​ទទួលស្គាល់ថា មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព ដែល​ត្រូវបាន​បញ្ជា​ទិញ និង​អនុម័ត​ឱ្យប្រើ​ប្រាស់​លើ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

​សម្តេច​ហ៊ុន សែន អះអាងថា ទោះជា​លោក​មិនអាច​ចាក់​វ៉ាក់សាំង​ដើម្បី​បង្ហាញ​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​បាន ដោយសារតែ​លោក​មាន​វ័យ​លើស ៦០​ឆ្នាំ​ទៅហើយ ប៉ុន្តែ​សម្តេច​នឹង​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ និង​មន្ត្រីជាន់ខ្ពស់ រាប់​ពី​ថ្នាក់​រដ្ឋមន្ត្រី ប្រមុខ​ដឹកនាំ​កងទ័ព​ទាំងអស់ ដែលមាន​សុខភាព​ស្របទៅតាម​លក្ខ​ខណ្ឌ ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នេះ​គ្រប់ៗ​គ្នា​។​​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បន្ត​ប្រកាន់យក និង​អនុវត្តតាម​វិធានការ​សុខាភិបាល ដើម្បី​សុខមាលភាព​របស់ខ្លួន ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ចរចា​ទិញ​វ៉ាក់សាំង​បន្ថែម​ពី​ឥណ្ឌា ក្នុង​ចំនួន​ប្រមាណ ១​លាន ទៅ ៤​លាន​ដូ​ស ដើម្បី​យកមក​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ សម្តេច បាន​ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដើម្បី​ស្នើ​ឱ្យជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​មក​កម្ពុជា ហើយ​ជាការ​ឆ្លើយតប ភាគី​ឥណ្ឌា បាន​ចែករំលែក​មក​កម្ពុជា​ចំនួន ១០​ម៉ឺន​ដូ​ស តាមរយៈ​ការលក់​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា ចំនួន ១០​ម៉ឺន​ដូ​ស​នេះ គឺ​តិច​ណាស់ ដូចនេះ សម្តេច​តេ​ជោ ណែនាំ​ឱ្យធ្វើ​ការចរចា​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ឥណ្ឌា​បន្ថែមទៀត​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា វ៉ាក់សាំង​របស់​ឥណ្ឌា គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​រួមគ្នា​ជាមួយនឹង​ប្រទេស​អង់គ្លេស​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ ចាប់ផ្តើម​ចរចា​ជាមួយ​ប្រទេស​ថៃ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​បច្ចេកវិទ្យា​អង់គ្លេស (​អា​ស់ស្ត្រា ស៊ី​នី​កា​) ដែល​ប្រទេស​ថៃ គ្រោង​នឹង​ចាប់ផ្តើម​ផលិត​នៅ​ខែឧសភា​ខាងមុខនេះ​។ សម្តេច​តេ​ជោ បាន​លើកឡើងថា វ៉ាក់សាំង ដែលជា​បច្ចេកវិទ្យា​អង់គ្លេស​នេះ គឺមាន​តម្លៃ​សមរម្យ ដែល​កម្ពុជា មានលទ្ធភាព​ទិញ​ដល់ ១០​លាន​ដូ​ស ឬ​ច្រើនជាង​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ក្រុមការងារ ដើម្បី​ចរចា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​រុស្ស៊ី​ផងដែរ ដែល​ការចរចា នឹង​ធ្វើឡើង​នាពេលខាងមុខ​។​

​សូម​បញ្ចាក់​ថា​បច្ចុប្បន្ន ប្រទេស​ចិន​បាន​ផលិត​ចេញ​នូវ​វ៉ាក់សាំង​២​ប្រភេទ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​មាន វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ( Sinopharm) ដែល​ផលិត​ដោយ​រដ្ឋាភិបាល និង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech Ltd​។ មកទល់ពេលនេះ មាន​ប្រទេស​យ៉ាងហោច​ចំនួន​១៦​ហើយ ដែល​បានសម្រេច​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​ចិន​ទាំងពីរ​។ ក្នុងនោះ វ៉ាក់សាំង​របស់ Sinopharm ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ អេ​មី​រ៉ាត់​អារ៉ាប់​រួម បា​រ៉ែ​ន ហុង​គ្រី ស៊ែរ​ប៊ី ប៉េ​រូ អ៉ី​រ៉ា​ក់ ម៉ា​រ៉ុ​ក អេ​ហ្ស៉ី​ប ប៉ា​គី​ស្ថាន និង​កម្ពុជា​។ រីឯ​វ៉ាក់សាំង​របស់ Sinovac ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ ប្រេ​ស៉ី​ល ឥណ្ឌូ​ណេ​ស៉ី តួ​ក​គី ឈី​លី កូ​ឡុំ​ប៊ី និង អា​ស៊ែ​បៃ​ហ្ស​ង់​។​a co hun3 a co us china3 a co hun1 a co hun2