» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9290 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699461 នាក់

រកឃើញ​អ្នក​ជម្ងឺឆ្លង​វិ​រុស​កូ​រ៉ូ​ណា​ម្នាក់នៅខេត្តសីហនុ​ជា​ជន​ជាតិចិន​មកពី​ក្រុង​វូ​ហាន​

 


​ភ្នំពេញ​៖ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញពី​ប្រទេស​ចិន ចូលមក​ខេត្ត​ព្រះសីហនុ​។a die ko si2

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែងប្រាប់​សន្និសីទកាសែត​នៅ​ព្រលប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​ថា​:​គិត​មក​ត្រឹម​ម៉ោង​៣​រសៀល នៃ​ថ្ងៃទី​២៧ ខែមករា​នេះ ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​និង​មានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណី​យ៍​ជា​វិជ្ជមាន​វីរុស​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) នៅលើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ចា ជិន​ហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០​ឆ្នាំ​ដែល ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុមគ្រួសារ ៤​នាក់​។​សំណាក​បាន​យកមក​ធ្វើ​វិភាគ​លើ​អ្នក​ទាំង​បួន​នាក់​នេះ មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​តែ​ម្នាក់​គត់ គឺ​លោក ចា ជិន​ហួរ​។ ជនជាតិ​ចិន​ទាំង​បួន​នាក់​នេះ មានឈ្មោះ ដូចខាងក្រោម​៖

១. លោក ចា ជិន​ហួរ (Jia Jianhua) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E54319891
២. លោកស្រី វ៉ាង លីង​ជេន (Wang Lingzhen) ភេទ​ស្រី អាយុ ៥៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ ED0134348
៤. លោកស្រី ចា រ៉ុយ​ស៊ន់ (Jia Ruixuan) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E24490509

​គ្រួសារ​ចិន​នេះ គាត់​បានចេញ​ដំណើរ​ពី​ទីក្រុង​អ៊ូ​ហាន មក កាន់​ទីក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ហើយ​មាន​ចេញ​រោគសញ្ញា​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ដោយមាន​អាកា​រៈ គ្រុនក្តៅ និង​ហៀរ​សំបោរ​។ អ្នក​ទាំង ០៤​ខាងលើ មកពី​ទីក្រុង ហាន នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បាន​ចូលមក​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ត្រង់​ពី​ទីក្រុង​រ៉ូ​ហាន​​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៧​ពឹ​ក​។ ក្រោយពី​បានមក​ដល់​ក្រុងព្រះសីហនុ ពួកគាត់​បាន​ជិះ​តាក់ស៊ី មក​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ ចំនួន​២​យប់​។ បន្ទាប់មក​បាន​ចូលមក​ស្នាក់នៅ​សណ្ឋាគារ​អ្វី​ន​កូ (Queenco Hotel) នៅ​រសៀល​ថ្ងៃទី​២៥
​មករា​។ ​នៅ​រសៀល​នោះដែរ លោក ចា ជិន​ហួរ បាន​លេង​ទឹក​អាង​រយៈពេល​២​ម៉ោង រួច​ក៏​​មាន​អាកា​រៈ​ក្តៅខ្លួន​។ ល្ងាច​ថ្ងៃ​ដដែល​នោះ​ភរិយា​គាត់​ឈ្មោះ វ៉ាង លីង​ជេន បាន​ទូរស័ព្ទ​ទៅលេង​ក្រុម គ្រួសារ​នៅ​ប្រទេស​ចិន និង​បាន​ប្រាប់ថា ប្ដី​គាត់​មាន​អាកា​រៈ​ក្តៅខ្លួន​។ បច្ចុប្បន្ន​អ្នក​ជម្ងឺ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​។​ឯ​គ្រួសារ​ឲ្យ​នៅ​ផ្សេង​ដើម្បី​តាមដាន​បន្ត​។​អ្នកជំាញនិយាយថា៖បើតាមដំណើការស្នាក់នៅតាមទីតាំងនានាគេគួរតាមតាមដានទីតាំងខាងលើផងដែរ?។

លោក​ម៉ម ប៊ុនហេង បាន​ស្នើសុំ​យ៉ាងទទូច​ជាថ្មី​ម្តងទៀត សូម​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្លូវការ បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការលេចឡើង​នូវ​មេរោគ​កូ​រ៉ូ​ណា​នេះ​។​​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​លោក​នឹង​ចុះទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ជាក់ស្តែង​ដើម្បី​លើកទឹកចិត្ត កុំឱ្យ​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច​។​

​យោងតាម​បណ្តាញ​ផ្សព្វ​ផ្សាយបាន​បញ្ជាកថា ប្រទេស​ចិន​ឆ្លង​ជំងឺ​នេះ ២ ៨២៥​ករណី និង​ស្លាប់​៨១​នាក់​, ហុងកុង​៨​ករណី​, ប្រទេស​ថៃ​៨​ករណី​, ម៉ា​កាវ​៦​ករណី​, អូស្ត្រាលី​៥​ករណី​, តៃវ៉ាន់​៥​ករណី​, អាមេរិក​៥​ករណី​, ជប៉ុន​៤​ករណី​, ម៉ាឡេស៊ី​៤​ករណី​, សិង្ហ​បុរី ៤​ករណី​, កូរ៉េខាងត្បូង​៤​ករណី​, បារាំង​៣​ករណី​, វៀតណាម​២​ករណី និង​ប្រទេស​នេ​ប៉ាល​១​ករណី ។ សរុប​ទាំងអស់​ឆ្លង​ចំនួន ២៨៨៤​នាក់ និង​ស្លាប់​អស់​៨១​នាក់ ៕a die ko si a die ko si1 


​