» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9522 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699693 នាក់

អាណិត​ណាស់​ម្ចាស់​ស្បែកជើង​មាស និង​ម្ចាស់​ស្រោមដៃ​មាស​ខ្មែរ ទទួលបាន​ប្រាក់រង្វាន់ មួយរយ​ពាន់​រៀល​គត់​!

 

​រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​(​និយាម​ដើម​កីឡា​) បាន​បង្ហោះ​រូបភាព ដោយ​ភ្ជាប់​ជាមួយនឹង​សំណេរ​ថា «​ប្រាក់រង្វាន់ មួយរយ​ពាន់​រៀល​(​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក​ស្មើ​ប្រមាណ​ជា $២៥) សូម​ចូលរួម​អបអរ​ដល់​កីឡាការិនី វឿន សុថា​ន ជា​កីឡា​ការ​នី​បាល់ទាត់​សមាគម នៃ​មន្ទីរអប់រំ​ខេត្តកំពង់ឆ្នាំង ដែល​បានទទួល​ស្បែកជើង​មាស ពី​សហព័ន្ធ​បាល់ទាត់​នារី​កម្ពុជា​» ។​a ball gold5 

ការ​បង្ហោះ​នេះ​បាន ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់ និង​ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់​សប្បុរសជន ធ្វើការ​លើកទឹកចិត្ត​បន្ថែម ដោយ​ចូលរួម​ឧបត្ថម្ភ កីឡា​ការ​នី ម្ចាស់​ស្បែកជើង​មាស​នូវ​ទឹកប្រាក់​ចំនួន តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ។​

សូមជម្រាបថា មានការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ និង​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​(​ក្រុម​ធំ​) ឆ្នាំ​២០១៩ ដែល​បានចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ បានបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​ដដែល នៅ​ទីលាន​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។​
​ការប្រកួត​បាល់ទាត់​នារី​២០១៩ ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ក្រុម​ធំ​នារី និង​អាយុ​ក្រោម​១៨​ឆ្នាំ ។

សម្រាប់​ក្រុម​ធំ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​២៣ ធ្នូ ដោយមាន​៩​ក្រុម​ចូលរួម​ប្រកួត បែង​ចែកចេញជា​២​ពូ​ល ដោយ​ពូ​ល​A មាន​៤​ក្រុម និង​ពូ​ល​B មាន​៥​ក្រុម​។ ចំណែក​ក្រុម​U18 នារី​វិញ មាន​៤​ពូ​ល ។​​ជា​លទ្ធផល សម្រាប់​រដូវ​កាល​២០១៩​នេះ ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​(​ក្រុម​ធំ​) ក្រុម​ជើងឯក​គឺ​បាន​ទៅ​ក្រុមបាល់ទាត់​នារី​ខេត្តស្វាយរៀង​, ចំណាត់ថ្នាក់​លេខ​២ ក្លឹប​បាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុមបាល់ទាត់​នារី​ខេត្តសៀមរាប ។​

​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​វិញ ក្រុម​ជើងឯក​គឺ​បាន​ទៅលើ​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តបាត់ដំបង​, ចំណាត់ថ្នាក់​លេខ​២ ក្លឹប​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ បឹងកេត និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកំពង់ស្ពឺ ។​​ក្រុមបាល់ទាត់​នារី​ខេត្តស្វាយរៀង អាច​គ្រង​តំណែង​ជើងឯក​នេះ គឺ​បន្ទាប់ពី​បាន​យកឈ្នះ ក្លឹប​បាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ២​ទល់​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ស្រប​ពេលដែល​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តបាត់ដំបង យកឈ្នះ​ក្លឹប​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ បឹងកេត ក្នុង​លទ្ធផល​៤​ទល់​០ ។​a ball gold a ball gold1 a ball gold3 a ball gold4  

​