» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10155 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700326 នាក់

យោធា​មី​យ៉ាន់​ម៉ា ប្រកាស​ទោស​លោកស្រី អ៊ុង សាន​ស៊ូ​ជី​ជាប់ពន្ធនាគារ ៤ ឆ្នាំ​ថែមទៀត​


​ប្រទេស​មី​យ៉ាន់​ម៉ា​៖​អតីត​មេដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​បន្ថែមទៀត​លើ​បទល្មើស​ចំនួន ៣ ករណី ក្រោយ​លោកស្រី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​កាលពី​ឆ្នាំ ២០២១ កន្លងទៅ​។​a burma sujy1 

​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាលយោធា​ប្រទេស​មី​យ៉ាន់​ម៉ា បានឱ្យដឹង​នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ​ថា អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា អ៊ុង សាន​ស៊ូ​ជី នឹងត្រូវ​ជាប់ពន្ធនាគា​រ​រយៈពេល ៤ ឆ្នាំ​បន្ថែមទៀត​លើ​បទល្មើស​ចំនួន ៣ ករណី ដោយ​ក្នុងនោះ​រួមមាន​បទល្មើស​នាំចូល​វិទ្យុទាក់ទង​ខុសច្បាប់ បទល្មើស​កាន់កាប់​លើ​វិទ្យុទាក់ទង​ខុសច្បាប់ រួមទាំង​បទ​លើ្ម​ស​លើ​ការបំពាន​វិធានការណ៍​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩​។

កាលពី​ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ លើ​បទល្មើស​ញុះញង់​ឱ្យមាន​ការមិន​ពេញចិត្ត​ប្រឆាំង​រដ្ឋាភិបាលយោធា រួមទាំង​បទល្មើស​បំពាន​គោលការណ៍​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩ អំឡុង​ពេលធ្វើ​យុទ្ធនា​ការប្រឆាំង​។ ក្រោយមក​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជា​ឱ្យ​សម្រាលទោស ដោយ​កាត់បន្ថយ​ការឃុំខ្លួន​លោកស្រី អ៊ុង សាន​ស៊ូ​ជី​មក​ត្រឹម​រយៈពេល ២ ឆ្នាំ​វិញ​។​

ក្រុម​អ្នកគាំ់ទ្រ​របស់លោក​ស្រី បាន​និយាយថា ករណី​ចោទប្រកាន់​ចំពោះ​លោកស្រី គឺ​គ្មាន​មូលដ្ឋាន​អ្វី​ទាំងអស់ ដែល​គេ​ចាត់ទុកថា​វា​ជា​សេណា​រី​យ៉ូ​បែប​នយោបាយ​ដើម្បី​បញ្ចប់​អាជីព​នយោបាយ​របស់លោក​ស្រី ដោយ​ភ្ជាប់​ទៅនឹង​ដំណើរ​នីតិវិធី​របស់​តុលាការ​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​នៅក្នុង​ដំណើរ​ចលាចល​សង្គម​ចាប់តាំងពី​ថ្ងៃទី​១​ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ដោយសារតែ​ការធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​កង​យោធា​ដើម្បី​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ជាប់ឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ ។ បញ្ហា​នោះ​ហើយ​នាំឱ្យមាន​ការធ្វើ​បាតុកម្ម​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ និង​បង្កឱ្យមាន​ក្តីកង្វល់​ពី​សហគមន៍​អន្តរជាតិ មិនតែប៉ុណ្ណោះ តួលេខ​អ្នកស្លាប់​បាន​កើន​ឡើងដល់​ជាង​១៣០០​នាក់​ឯណោះ ខណៈដែល​ការចាប់ខ្លួន​មនុស្ស​អស់​រាប់សិប​ពាន់​នាក់​ផ្សេងទៀត​៕a burma sujy2 


​