» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10154 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700325 នាក់

លោក Nguyen Phu Trong​មនុស្ស​មានអំណាច​កំពូល​នៅ​វៀតណាម ទទួលមរណភាព​ហើយ​លោកតូឡឹមជំនួស!


​ប្រទេស​វៀតណាម​៖​អគ្គលេខាធិការ​បក្ស​កុំមុយនិស្ត​វៀតណាម​លោក​ង្វៀន​ភូ​ត្រុ​ង​* Nguyen Phu Trong) បានទទួល​មរណភាព​ហើយ នៅ​អាយុ​៨០​ឆ្នាំ ដោយសារ​រោគាពាធ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​ដំណឹង​មរណភាព​ខាងលើ​ធ្វើឡើង បន្ទាប់ពី​បក្សកុម្មុយនិស្ត​វៀតណាម បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ថា លោក To Lam ដែលជា​ប្រធានាធិបតី​វៀតណាម ត្រូវបាន​ផ្តល់​តួនាទី​ឱ្យ​ឡើងជា​មេដឹកនាំ​ស្តីទី ដើម្បី​ទទួលបន្ទុក​ដឹកនាំ​កិច្ចការងារ​រដ្ឋ​ទាំងឡាយ ជា​បណ្តោះអាសន្ន ស្របពេល​ដែល​លោក Trong សម្រាក​ពី​ការងារ​មួយរយៈ ដើម្បី​ផ្តោតលើ​ការពិនិត្យ​តាមដាន និង​ព្យាបាល​ជំងឺ​។​a phou trong 

​នៅក្នុង​ប្រទេស​វៀតណាម អគ្គលេខាធិការ​បក្សកុម្មុយនិស្ត គឺជា​តំណែង​ដែលមាន​អំណាច​ជាងគេ​បង្អស់ ខណៈ​តំណែង​ប្រធានាធិបតី មិនសូវ​ជាមាន​ឥទ្ធិពល​នោះទេ​។ រីឯ​តំណែង​ពីរ​ផ្សេងទៀត ដែល​ស្ថិតក្នុង​សសរស្តម្ភ​ទាំង​៤ នៃ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​របស់​វៀតណាម គឺ​នាយករដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា​។​​គួរ​បញ្ជាក់ថា លោក Trong បាន​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម ចាប់​តាំងតែ​ពី​ឆ្នាំ​២០១១​មក ហើយ​លោក​ក៏​ធ្លាប់​កាន់​តួនាទី​ជា ប្រធានាធិបតី​ផងដែរ កាលពី​ចន្លោះ​ឆ្នាំ​២០១៨-២០២១​។ លោក​ត្រុ​ង​( Trong )​គឺជា​មនុស្ស​ដែល​ដាកចេញ​គោលនយោបាយ​បង្ក្រាប​អំពើរ​ពុករលួយ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​បធាន​សភា​និង​នាយករដ្ឋមន្ត្រី​វៀតណាម​របូត​តំណែង​ជា​បន្តបន្ទាប់​។​

ចូលកាន់​មុខតំណែង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត នៅ​ឆ្នាំ​២០១១ លោក ង្វៀន ភូ​ចុង បាន​ដឹកនាំ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​យ៉ាងសកម្ម ជា​គោ​លក​រណ៍​ដែល​ប្រកាស​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៦​។ យុទ្ធនាការ​កណ្តាប់ដៃ​ដែក​កម្ចាត់​អំពើពុករលួយ បង្ក្រាប​ជន​ពុករលួយ​ដកចេញ​ពី​តំណែង បើទោះបីជា​មន្ត្រី​ថ្នាក់​ស័ក្តិធំ​ប៉ុនណា​ក៏ដោយ ក៏​ត្រូវតែ​ជ្រុះ​ពី​កៅអី​ដែរ ឲ្យ​តែ​ប្រឡាក់ប្រឡូស​នឹង​អំពើពុករលួយ​សូកប៉ាន់​។ ទង្វើ​ថ្នាក់ដឹកនាំ​បក្ស​សង្គមនិយម​វៀតណាម​ធ្វើ​ដូច្នេះ ដើម្បី​ពង្រឹង​អំណាច​គណបក្ស និង​បង្កើន​ទំនុកចិត្ត​ពី​ពលរដ្ឋ​។ បើ​គ្រាន់តែ​គិត​ត្រឹម ៣ ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញាធរ​វៀតណាម បាន​ចាប់ឃុំខ្លួន​មនុស្ស ៤ ៤០០ នាក់ ដែល​ពាក់ព័ន្ធ​ប្រឡាក់​ប្រលូក​ក្នុង​សំណុំរឿង​ពុករលួយ​សូកប៉ាន់ ចំនួន ១ ៧០០ ករណី​។ អ្នកជំនាញ​ច្រើន បាន​ប្រៀប​យុទ្ធនាការ​បង្ក្រាប​របស់​លោក ង្វៀន ភូ​ចុង ស្រដៀង​គ្នា​នឹង​ការ​កម្ចាត់​អំពើពុករលួយ របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែរ​។​

​វៀតណាម នៅក្រោម​អំណាច​ដឹកនាំ​របស់លោក ង្វៀន ភូ​ចុង ក៏​ដូច​ថ្នាក់ដឹកនាំ​វៀតណាម​មុន​តាំងពី​សម័យ​ឯករាជ្យ​មក ជានិច្ច​ជា​កាល រដ្ឋ​សង្គមនិយម​១​នេះ តែងតែ​កាន់​គោលជំហរ​ទន់ភ្លន់​តែ​រឹងមាំ ដែល​គេ​ប្រសិទ្ធ​នាម​ថា Diplomatie du Bambou យុទ្ធ​សាស្ត្រា​ការទូត​ដើម​ឫស្សី​។ នេះ​ជា​យុទ្ធសាស្ត្រ​មាន​ទិសដៅ​ច្រើន​ក្នុងពេល​តែមួយ ដឹកនាំ​ប្រទេស​ផ្អែកលើ​តថភាព​ជាក់ស្តែង និង​ចៀសវាង​មិន​ផ្អៀង​ទោរទន់​កាន់ជើង​ភាគី​ខាង​ណា​១​ជ្រុល​ហួសហេតុ​។​
​

មហា​យក្ស​ចិន​និង​សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​រំលែក​ទុក្ខ ដោយ​គ្មាន​បង្អង់​។ បើតាម​ទូរទស្សន៍​ជាតិចិន​ស៊ី​ស៊ី​ធី​វី​, គណ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បាន​ប្រញាប់ប្រញាល​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ប្រជាជាតិ​វៀតណាម​។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក​ជា​សម្ព័ន្ធមិត្ត​វៀតណាម តាមរយៈ ឯក​រដ្ឋទូត​ប្រចាំ​ទីក្រុង​ហាណូយ លោក Marc E. Knapper បាន​ថ្លែង​ឲ្យ​ដឹងថា អាមេរិក​យំសោក​ស្តាយ​ចំពោះ​ការបង់​បង់​រដ្ឋបុរស​ដ៏​មាន​ចក្ខុវិស័យ​។ ដែល​ច្រើន​ទសវត្សរ៍​មកនេះ លោក ង្វៀន ភូ​ចុង បាន​បម្រើ​ផលប្រយោជន៍​វៀតណាម​និង​អាមេរិក ព្រមទាំង​សហគមន៍​អន្តរជាតិ​។​
​គិត​តាំងពី​ឆ្នាំ ១៩៨៦ គ្រា​ដែល​វៀតណាម​បើក​សេរី​កម្ម​សេដ្ឋកិច្ច​មក លោក ង្វៀន ភូ​ចុង ជា​ថ្នាក់ដឹកនាំ​បក្ស​ទី​១ ដែល​អាច​កាន់កាប់​តំណែង អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម បាន​ចំនួន ៣ អាណត្តិ ជាប់ៗ​គ្នា​។

ក្រៅពីអ្នកសសើរប្រមុខ​ដឹកនាំ​វៀតណាម​រូបនេះ​ក៏ត្រូវ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ដែរ ពី​សំណាក់​ក្រុម​សកម្មជន​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស ទាំង​នៅក្នុង​ស្រុក​និង​អន្តរជាតិ​។​​នៅ​វៀតណាម អគ្គលេខាធិការ​បក្សកុម្មុយនិស្ត ជា​មុខតំណែង​មានអំណាច​ធំជាងគេ​បង្អស់ ធំ​ជាង នាយករដ្ឋមន្ត្រី ប្រធានាធិបតី និង​ប្រធានសភា​។ នៅ​គ្រានេះ លោក​ប្រធានាធិបតី​វៀតណាម តូ លិ​ម ជា​អតីតរដ្ឋមន្ត្រី​សន្តិសុខ ត្រូវ​បន្ត​កាន់តំណែង អគ្គលេខាធិការ​បក្ស ជា​បណ្តោះអាសន្ន​។ គណ​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម នឹង​សម្រេច​ថា ត្រូវ​ឲ្យ​លោក​ទទួលខុសត្រូវ​បន្ត រហូតដល់​ផុត​អាណត្តិ ឆ្នាំ​២០២៦ ឬក៏​ត្រូវ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​ជាថ្មី នៅ​ឆាប់ៗ​៕a tolem5 

​