» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12015 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702186 នាក់

អន្តរការី​៖​អាស៊ាន​កំពុង​ពិចារណា​ពី​លទ្ធ​ភា​ព​ផាត់​មេដឹកនាំ​រដ្ឋប្រហារ​នៅ​ភូមា​មិន​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​!

 


​មី​យ៉ាន​ម៉ា​៖ ម៉ាឡេស៊ី​និង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន តាម​វីដេអូ បាន​លើកសំណើ​អំពី​លទ្ធ​ភាពមិន​អញ្ជើញ​មេដឹកនាំ​ភូមា​ឱ្យមក​ចូលរួម​ក្នុងជំនួប​កំពូល​អាស៊ាន​លើក​នេះ​ទេ​។ នេះ​បើតាម​ការ​លោក អេ​រី​វ៉ាន់ យូ​ស៊ុ​ហ្វ Eriwan Yosof អន្តរការី​អាស៊ាន​ទទួលបន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា​ប្រាប់​កាសែត​។​a burmar invoy 

​សូមបញ្ជាក់ថា អាស៊ាន​បានអនុម័ត​ផែនការ​៥​ចំណុច ដោយមាន​ការព្រមព្រៀង​ពី​ភូមា​ផ្ទាល់ កាលពី​ខែមេសា​២០២១ ដើម្បី​ស្តារ​និង​ស្ថាបនា​ផ្លូវ​ចរចា​នាំ​ភូមា​ចេញពី​វិបត្តិ និង​សម្រួល​ការនាំ​ជំនួយ​មនុស្សធម៌​ទៅ​ជួយ​ប្រជាពលរដ្ឋ​ភូមា ប៉ុន្តែ​របប​សឹក​ភូមា បែរជា​រារាំង​ការអនុវត្ត​ផែនការ​សន្តិភាព និង​ពន្យឺតដំណើរ​ទស្សនកិច្ច​របស់​អន្តរការី​អាស៊ាន​នៅក្នុង​ទឹកដី​ភូមា​ទៅវិញ​។ ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វីដែល​មេដឹកនាំ​ភូមា​ត្រូវ​មក​ចូលរួម​ក្នុងជំនួប​កំពូល ដែល​ចង់ឃើញ​វឌ្ឍនភាព​នៃ​ផែនការ​៥​ចំណុច​នោះ​។ ប៉ុន្តែ​អាស៊ាន​មិនទាន់ ពិចារណា​អំពី​ការព្យួរ​បេក្ខភាព​ភូមា​ពី​អង្គការ​សមាគមន៍​ប្រជាជាតិ​អាគ្នេយ៍ នៅឡើយ​ទេ​សម្រាប់​ពេលនេះ​។ នេះ​បើតាម​ចម្លើយ​របស់លោក​អេ​រី​វ៉ាន់ យូ​ស៊ុ​ហ្វ ទៅកាន់​អ្នកសារព័ត៌មាន​។​

​សម្រាប់​លោក​យូ​ស៊ុ​ហ្វ​បាន ត្រៀម​ជាស្រេច​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា និង​កំពុង​រង់ចាំ​មើល​របៀប​វារៈ​នៃ​ទស្សនកិច្ច ថា​តើ​លោក​អាចធ្វើ​ដំណើរ​ទៅ​ទីណា​ខ្លះ និង​មាន​ជំនួប​ជាមួយ​ឥស្សរជន​ណាខ្លះ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​១​តុលា អ្នកនាំពាក្យ​របប​សឹក​ភូមា​បាន​ព្រលយ​ថា គេ​មិនទាន់​អាច​អនុញ្ញាតឱ្យ​អន្តរការី​អាស៊ាន មាន​ជំនួប​ជាមួយ​អ្នក​ដែល​តុលាការ​កំពុង​កាត់ទោស​ទេ ពោលគឺ លោកស្រី​អ៊ុង​សាន​ស៊ូ​ជី បានទេ​។ អ្នកនាំពាក្យ​របប​សឹក​បាន​ត្រឹម​អះអាងថា ភូមា​នឹង​បើកទ្វារ​ឱ្យ​អន្តរការី​អាស៊ាន​ចូលជួប​គ្រប់ភាគី នៅពេល​វេលា​ដ៏​សមស្រប​មួយ​។ តើ​ជា​ពេលណា ? គ្មាន​ចម្លើយ​បញ្ជាក់​ឡើយ​។​សូមបញ្ជាក់ថា​អាស៊ាន​ដែលមាន​សមាជិក​១០​ប្រទេស រាប់ទាំង​ភូមា​មួយ​ផង ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង តាំងពី​ភូមា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ ផ្តើម​ដោយ​ការធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៅ​ថ្ងៃទី ១​កុម្ភៈ​២០២១ និង​បន្ត​ដោយ​ការបង្ក្រាប​បង្ហូរឈាម​ចលនា​បាតុកម្ម​ប្រឆាំង​។

ក្រោយ​ការចរចា​អស់​ជាច្រើន​ខែ នៅ​ទីបំផុត អាស៊ាន​បានតែងតាំង​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ព្រុយ​ណេ​លោក អេ​រី​វ៉ាន់ យូ​ស៊ុ​ហ្វ Eriwan Yosof ជា​អន្តរការី​ទទួលបន្ទុក​ដោះស្រាយ​វិបត្តិ​ភូមា​។​សូមបញ្ជាក់ដែរថាអង្គការសហប្រជាជាតិក៏មិនបានអនុញ្ញាតឲ្យមានតំណាងប្រទេសភូមាថ្លែងក្នុងកិច្ចប្រជុំលើកទី៧៦របស់អង្គការសហប្រជាតិផងដែរ៕


​