វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2261 នាក់
ម្សិលមិញ 2184 នាក់
សរុប 13422135 នាក់
ស៊ីរី៖ឯកសារសម្ងាត់ជាច្រើនរបស់ពួករ្ដឋអ៊ីស្លាម( ISIS) ដែលត្រូវបានគេរកឃើញនៅទីតាំងលាក់ខ្លួនរបស់លោកអាប៊ូដាឌី( Abu Bakr al-Baghdadi) មេអាយស៊ីសដែលបានស្លាប់ក្នុងអំឡុងពេលនៃការវាយឆ្មក់ដោយកងកម្លាំងពិសេសអាមេរិកក្នុងប្រទេសស៊ីរីភាគខាងជើង អាចជាគន្លឹះក្នុងការលាតត្រដាងផែនការវាយប្រហារនាពេលអនាគតរបស់ក្រុមភេរវកម្មមួយនេះ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបង្ហើបឱ្យដឹងថា កងទ័ពអាមេរិកបានរកឃើញ "ឯកសារដ៏រសើបបំផុត" ក្នុងអំឡុងការវាយឆ្មក់ពេលយប់ថ្ងៃសៅរ៍ ដែលបានបញ្ចប់ទៅដោយមេដឹកនាំជីហាដនេះបានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតព្រមទាំងកូនបីនាក់ទៀត។"ទ័ពអាមេរិកបានចំណាយពេលពីរម៉ោងនៅក្នុងបរិវេណលាក់ខ្លួននោះ ហើយបានយកសម្ភារៈ និងព័ត៌មានរសើបខ្លាំងពីការវាយឆ្មក់ដែលភាគច្រើនទាក់ទងនឹងដើមកំណើតរបស់ ISIS ផែនការអនាគត ដែលយើងចង់បានបំផុត"។
ឥឡូវនេះក្រុមស៊ើបការណ៍អាមេរិកនឹងចាប់ផ្តើមស្វែងរកព័ត៌មានសម្រាប់ជាភស្តុតាងនៃការវាយប្រហារដែលបានគ្រោងទុកនៅជុំវិញពិភពលោក។កងទ័ពអាមេរិកបានយកគំរូ DNA ដែលត្រូវគ្នា ទៅកាន់ពន្ធនាគារអ៊ីរ៉ាក់ កន្លែងដែលលោកបាដាឌី( Baghdadi) ត្រូវបានឃុំឃាំងក្នុងឆ្នាំ ២០០៤ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់។
សូមបញ្ជាក់ថានេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃអាទិត្យទី២៧តុលាបានប្រកាសឲ្យដឹងថា មេដឹកនាំអាស៊ីស( ISIS) ឈ្មោះ អាប៊ូបាអាល់ដាឌី(Abu Bakr al-Baghdadi)បាន "ងាប់ដូចខ្មោចឆ្កែ" ដោយសារតែកងកម្លាំងពិសេសអាមេរិកមួយក្រុមបានឆ្មក់ចូលកន្លែងលាក់ខ្លួនរបស់គាត់នៅភាគខាងជើងស៊ីរី។ លោកបន្តថា អាប៊ូបាអាល់ដាឌី(Abu Bakr al-Baghdadi)បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង ព្រមទាំងកូនៗបីនាក់ក្រោយពីឆ្កែហិតខ្លិនតាមរកឃើញ អំឡុងការឆ្មក់វាយប្រហារពីសំណាក់កងទ័ពពិសេសរបស់អាមេរិកនៅខេត្ត Idlib របស់ស៊ីរី។ ប្រធានាធិបតីត្រាំចាត់ទុកប្រតិបត្តិការសម្លាប់មេដឹកនាំ ISIS ធំជាងព្រឹត្តិការណ៍សម្លាប់ប៊ីនឡាឌីន( Bin Laden)(នៅក្នុងប្រទេសប៉ាគិស្ថាន)។
ប្រភពពតិ៍មានឲ្យដឹងថាអ្នកផ្តល់ព័ត៌មានសំខាន់ម្នាក់(ដែលគេជឿថាជាមនុស្សជំនិត) បានជួយនាំឱ្យកងកម្លាំងពិសេសអាមេរិករកឃើញ អាប៊ូបាអាល់ដាឌី(Abu Bakr al-Baghdadi)។គាត់បានផ្តល់ព័ត៌មានគន្លឹះៗអំពីផ្ទះសុវត្ថិភាពរបស់មេដឹកនាំ ISIS រូបនេះនៅក្នុងប្រទេសស៊ីរី និង ថែមទាំងបានលួចបានខោទ្រនាប់កខ្វក់របស់គាត់សម្រាប់ធ្វើតេស្ត DNA ទៀត។ ពួកអ្នកធ្វើប្រតិបត្ដិការស៊ើបការណ៍សម្ងាត់ជនជាតិឃឺដ ដែលបានចេញបញ្ជាលើអ្នកផ្តល់ព័ត៌មានសម្ងាត់ម្នាក់នោះ បានបញ្ជូនដំណឹងចារកម្មឱ្យទៅកងកម្លាំងអាមេរិក មុនពេលពួកគេវាយឆ្មក់ចូលផ្ទះសុវត្ថិភាពរបស់លោក Abu Bakr al-Baghdadi។
អ្នកផ្តល់ព័ត៌មានមិនបញ្ចេញអត្តសញ្ញាណម្នាក់នោះ ជាទីប្រឹក្សាសន្តិសុខបន្លំខ្លួនរបស់លោក Abu Bakr al-Baghdadi ក៏បានចូលរួមក្នុងបេសកកម្មរបស់អាមេរិកនៅក្នុងបរិវេណផ្ទះសុវត្ថិភាពនោះនៅខេត្ត Idlib ភាគពាយព្យនៃប្រទេសស៊ីរីផងដែរ នៅពេលកងកម្លាំងពិសេសអាមេរិកវាយឆ្មក់ចូលផ្ទះសុវត្ថិភាពដើម្បីប្រឈមមុខជាមួយមេដឹកនាំភេរវកម្មរូបនេះ។នេះយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ NBC News។
អាមេរិកបានប្រកាសផ្តល់រង្វាន់២៥លានដុល្លារអាមេរិកសម្រាប់ការកំចាត់មេអាស៊ីសរូបនេះ។សូមបញ្ជាក់ថាទីតាំងលាក់ខ្លួននៅក្នុងប្រទេសស៊ីរីភាគខាងជើងនោះមិនមែនជាកន្លែងដែលលោកអាប៊ូបាអាល់ដាឌី(Abu Bakr al-Baghdadi)គ្រប់គ្រងនោះទេតែគាត់បានយកថ្វើជាទីតាំងលាក់ខ្លួន។ទោះជាយ៉ាងណាក្រោយពីប្រតិបត្តការណ៍នេះទាហ៊ានអាមេរិកបានកំទេចទីតាំងនោះរាបដល់ដល់ដីដើម្បីបំបាត់ដានថាខ្លាចក្រែងពួកអាយស៊ីសយកធ្វើជាទីសក្ការបូជា!៕