» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7246 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697417 នាក់

Bill Gates និង​ភរិយា បែងចែក​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​ក្រោយពេល​លែងលះ​

 

​អាមេរិក​៖ ការ​លែងលះ​របស់​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក លោក Bill Gates និង ភរិយា លោកស្រី Melinda Gates នឹង​ក្លាយជា​ការបែងចែក​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក បន្ទាប់ពី​ការ​លែងលះ​រវាង​មហាសេដ្ឋី Jeff Bezos និង អតីត​ភរិយា​លោក MacKenzie នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​។a bell gate4

​គ្រួសារ​ត្រកូល Gates បច្ចុប្បន្ននេះ មានទ្រព្យ​សម្បត្តិ​ប្រមាណ ១៣០​ពាន់​លាន​ដុល្លារ​អាមេរិក ដែលនាំឱ្យ​ពួកគេ​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទី​បួន នៅក្នុង​ពិភពលោក បន្ទាប់ពី​លោក Jeff Bezos លោក Elon Musk និង មហាសេដ្ឋី​បារាំង លោក Bernard Arnault​។គូរ​ស្វាមីភរិយា​អាមេរិក​ដែលជា​សេដ្ឋី​លំដាប់​ពិភពលោក បានប្រកាស​ពី​ការ​លែងលះគ្នា ដោយ​លោកស្រី Melinda Gates បានបញ្ជាក់​នៅក្នុង​លិខិត​លែងលះ​ថា អាពាហ៍ពិពាហ៍​នេះ​គឺ បែកបាក់​មិនអាច​ថយក្រោយ​ដូចដើម​ឡើយ ក្នុងនោះ ពួកគេ​មិនមាន​កិច្ចព្រមព្រៀង​ណាមួយ​ស្តីពី​ការបែងចែក​ទ្រព្យសម្បត្តិ​គ្នា​ឡើយ​។

​នៅក្នុង​សារ​រួមមួយ​ដែល​ត្រូវបាន​បង្ហោះ​នៅក្នុង​គណនី Twitter របស់​ពួកគេ​កាលពី​ថ្ងៃ​ច័ន្ទ អ្នក​ទាំងពីរ​បាន​និយាយថា​ការងារ​របស់​ពួកគេ​ជាមួយ​មូលនិធិ​សប្បុរសធម៌​របស់​ពួកគេ​នឹង​បន្ត​ប៉ុន្តែ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​អាច​មិន​បន្តទៀត​ទេ ដោយ​ពួគគេ​បញ្ជាក់ថា យើង​មាន​អារម្មណ៍​ថា ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​យើង​មិនអាច​បន្ត​ដុះដាល​ទៀតឡើយ​។

​គួរ​រំលឹក​ដែរ នៅក្នុង​ការលែង​លះ​រប​ស់ Bezos ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ២០១៩ លោក Jeff Bezos បាន​រក្សាទុក​ភាគហ៊ុន ៧៥ ភាគរយ​នៃ​ភាគហ៊ុន​រួមគ្នា​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុន Amazon ដែលមាន​តម្លៃ ១៤៤ ពាន់​លាន​ដុល្លារ​ទុកឱ្យ​អតីត​ភរិយា លោកស្រី MacKenzie​ជាមួយនឹង​ទឹកប្រាក់​ចំនួន ៣៥,៨ ពាន់​លាន​ដុល្លារ​។​ដោយឡែក ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ត្រកូល Gates មាននៅ​ក្នុង​រដ្ឋ​ចំនួន​ប្រាំ​នៃ​សហរដ្ឋអាមេរិក​៖ មានដូចជា​រថយន្ត​ទំនើប​ជាច្រើន​គ្រឿង ក្នុង​មួយគ្រឿងៗ​តម្លៃ​ខ្ទង់​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក បណ្តុំ​នៃ​គ្រឿង​សិល្បៈ​មានតម្លៃ​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក និង យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន គេហ​ដ្ឋា​ជាច្រើន​នៅក្នុង​រដ្ឋ​នៃ​សហរដ្ឋអាមេរិក និង ទ្រព្យសម្បត្តិ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។

គ្រួសារ Gates គឺជា​ជា​ម្ចាស់​ដី​កសិកម្ម​ឯកជន​ធំ​បំផុត​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ផ្ទៃដី ២៤២.០០០ ហិច​តា ( acre រង្វាស់ដី​អង់គ្លេស​) នៅ​ទូទាំង​រដ្ឋ​ចំនួន ១៨ ផ្សេងៗ​គ្នា នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​រៀបការ​នៅ ឆ្នាំ​១៩៩៤ លើ​កោះ​ហា​វ៉ៃ ដោយ​ចំណាយ​អស់​លុយ ១​លាន​ដុល្លារ​។ ដើម្បីឱ្យ​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ឯកជន Bill Gates បាន​កក់​បន្ទប់​ទាំងអស់​នៅក្នុង​សណ្ឋាគារ រួមទាំង​ឧទ្ធម្ភាគចក្រ​ទាំងអស់​នៅលើ​កោះ Maui ដើម្បី​ការពារ​ភ្ញៀវទេសចរ​ដទៃ​ហោះហើរ​ទៅកាន់​ទីនោះ​។​

​មកទល់​បច្ចុប្បន្ន​លោក Bill Gate មាន​វ័យ ៦៥​ឆ្នាំ ត្រូវបាន​គេ​ដឹងថា អ្នកបង្កើត Microsoft ដែលជា​ក្រុមហ៊ុន​ផលិត Software ធំជាងគេ ចំណែក​អ្នកស្រី​មាន​វ័យ ៥៦​ឆ្នាំ​ជា​អ្នកបង្កើត​អាជីវកម្ម​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ឆ្នើម​ម្នាក់​ផងដែរ​។​គ្រួសារ Gates មានកូន​បីនាក់ - Jennifer រអា​យុ ២៥ ឆ្នាំ​; Phoebe, ១៨ ឆ្នាំ និង Rory អាយុ ២១ ឆ្នាំ មានផ្ទះ​ធំ​ជាច្រើន នៅ​រដ្ឋ​វ៉ាស៊ីនតោន និង នៅ​ជាយក្រុង​ស៊ី​អាថ​ល​។

Bill Gates និង ភរិយា​លោកស្រី Melinda ធ្លាប់បាន​សន្យា​រួចហើយ​ថា​នឹង​លះបង់​ទ្រព្យសម្បត្តិ​មួយចំនួន មុនពេល​ពួកគេ​ស្លាប់​។ កូន​ទាំងបី​នាក់​របស់​ពួកគេ​នឹង​ទទួលបាន​ប្រាក់​ចំនួន ១០ លាន​ដុល្លារ​ក្នុង​មួយ​នាក់​ដែលជា​ចំណែក​តូច​មួយ​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​បើទោះបីជា​មានការ​សន្យា​ផ្តល់ឱ្យ​កូនៗ​ក៏ដោយ​ក៏ ពួកគេ​នៅតែមាន​ទ្រព្យ​ដ៏​ច្រើន​មហាសាល នឹងត្រូវ​ការចែក​រវាង​ក្រុមគ្រួសារ​របស់​ពួកគេ​៕a bell gate a bell gate1 a bell gate2 a bell gate3 a bell gate5

​