» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11509 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701680 នាក់

ប្រទេសចិន និងរុស្ស៊ី បើកទិដ្ឋាការសេរីទៅវិញទៅសម្រួលដល់ប្រជាជនទាំងសងខាងទៅមក

 

ចិន-រុស្ស៊ី៖ ប្រទេសចិន បានស្វាគមន៍គោលការណ៍ថ្មីរបស់រុស្ស៊ីសម្រាប់ការលើកលែងទិដ្ឋាការ (visa-free) ដល់ពលរដ្ឋចិន ដែលចង់ចូលទៅរុស្ស៊ីដោយហៅសកម្មភាពនេះថាជាជំហានដ៏សំខាន់មួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គោលការណ៍នេះត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ពុទីន ដែលអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនចិនអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីបានរហូតដល់ ៣០ ថ្ងៃ សម្រាប់ទេសចរណ៍ ជំនួញ ទៅលេងក្រុមគ្រួសារ ឬព្រឹត្តិការណ៍វប្បធម៌ជាដើម។a tour russy china

ការអនុវត្តនេះនឹងត្រូវសាកល្បងរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦។ ដោយសារតែប្រទេសចិនបានលើកលែងទិដ្ឋាការដល់ជនជាតិរុស្ស៊ីរួចហើយ ដូចនេះកិច្ចព្រមព្រៀងចុងក្រោយ គឺមានលក្ខណៈបែបលើកលែកទិដ្ឋាការទៅវិញទៅមក ។ប្រជាជនចិន បានសម្ដែងនូវអារម្មណ៍រំភើប ជាពិសេសអ្នកនៅតាមទីក្រុងព្រំដែន ដូចជា ទីក្រុងស៊ុយហ្វិនហេ (Suifenhe) និងកន្លែងធ្វើដំណើរធំៗ ដូចជាអាកាសយានដ្ឋានរដ្ឋធានីប៉េកាំង។អ្នកធ្វើដំណើរ និងម្ចាស់អាជីវកម្មនិយាយថា គោលការណ៍នេះធ្វើឱ្យការធ្វើដំណើរកាន់តែមានភាពរហ័ស ធូរថ្លៃ និងងាយស្រួលជាងមុន ហើយនឹងជួយឱ្យវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការទិញទំនិញ និងការផ្លាស់ប្តូរវប្បធម៌កាន់តែរីកចម្រើន។ មនុស្សជាច្រើនជឿថា វានឹងបង្កើតឱកាសអាជីវកម្មថ្មីៗ និងជួយឱ្យប្រទេសទាំងពីរយល់ពីគ្នាបានកាន់តែច្បាស់ ។

ថ្នាក់ដឹកនាំអាជីវកម្ម ក៏បានកោតសរសើរផងដែរចំពោះគោលការណ៍នេះ ដោយនិយាយថា វាបង្ហាញពី ទំនុកចិត្តខ្លាំង រវាងចិន និងរុស្ស៊ី។ ពួកគេកត់សម្គាល់ថា វានឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើដំណើរមានសកម្មភាពមមាញឹកជាងមុន កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពការងារ។

សូមបញ្ចាក់ថាទាក់ទងនិងទេសចរណ៍ចិនជប៉ុនវិញបានធ្លាក់ចុះបន្ទាប់ពី ប្រទេសចិន បានរិះគន់ប្រទេសជប៉ុនចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនថាជប៉ុនអាំចនឹងផ្ទុះអាវុធបើចិនវាយកោះតៃវ៉ាន់ ។បញ្ហានេះចិនបានចោទប្រកាន់ទីក្រុងតូក្យូថា «កំពុងព្យាយាមគេចវេសពីទំនួលខុសត្រូវប្រវត្តិសាស្ត្រ អំពីសង្គ្រាមលោកលើកទី២ និងព្រមានជប៉ុនឱ្យគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ប្រទេសចិននិយាយថា ជប៉ុនគួរតែពិចារណាឡើងវិញនូវកំហុសរបស់ខ្លួន និងបញ្ឈប់សកម្មភាពដែលធ្វើឱ្យខូចទំនុកចិត្តរវាងភាគីទាំងសងខាង ៕  ប្រភព៖ VIORY