» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6641 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696812 នាក់

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ

 

អតីតនាយករដ្ឋមន្ត្រីរួបរឹតដោយរឿងក្ដីរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃចន្ទ១១ឧសភាសប្ដាហ៍នេះ បន្ទាប់ពីជាប់ពន្ធនាគារប្រហែលប្រាំបីខែ ក្រោយតុលាការបានសម្រេចថា លោកបានស្នាក់នៅមន្ទីរពេទ្យដោយខុសច្បាប់ ដើម្បីគេចពីការជាប់ពន្ធនាគារ។a thak sin re 

មហាសេដ្ឋីវ័យ ៧៦ ឆ្នាំរូបនេះ បានប្រឡូកឆាកនយោបាយជាថ្មី និងគ្របដណ្ដប់លើនយោបាយថៃអស់រយៈពេល២៥ឆ្នាំមកហើយ ប៉ុន្តែឥទ្ធិពលរបស់លោកបានរសាត់ឆ្ងាយនាពេលថ្មីៗនេះ បន្ទាប់ពីការជាប់ពន្ធនាគារចុងក្រោយ និងការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សភឿថៃ (Pheu Thai Party) ក្នុងការបោះឆ្នោតកាលពីដើមឆ្នាំនេះ។

ដោយកាត់សក់ខ្លី និងស្លៀកសម្លៀកបំពាក់ពណ៌សធម្មតា លោក ថាក់ស៊ីន បានដើរចេញពីពន្ធនាគារនៅម៉ោងប្រហែល ៧:៤០ ព្រឹក ម៉ោងក្នុងស្រុក និងភ្លាមៗនោះត្រូវបានចោមរោមដោយសមាជិកគ្រួសារ រួមទាំងកូនស្រី និងជាអ្នកបន្តវេន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra)ដែលត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយសាលក្រមរបស់តុលាការកាលពីខែសីហា ឆ្នាំ២០២៥ ប៉ុន្មានសប្តាហ៍មុនពេលលោកជាប់ពន្ធនាគារ។

បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ លោកថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ ដើម្បីប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទជម្លោះផលប្រយោជន៍ ពុករលួយ និងការរំលោភអំណាច ពេលរូបលោកធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០១ ដល់ ២០០៦ ដែលត្រូវបានព្រះមហាក្សត្រសម្រាលទោសមកត្រឹមមួយឆ្នាំវិញ។ប៉ុន្តែលោកបានជាប់ពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកវិលត្រឡប់មកប្រទសវិញ ដោយត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង បន្ទាប់មកបានចំណាយពេលប្រាំមួយខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយ រហូតដល់លោកត្រូវបានដោះលែងនៅពេល តែតុលាការតម្រូវឲ្យលោកពាក់ឧបករណ៍អេឡិចត្រូនិកតាមដានសកម្មភាពរយៈពេល៤ខែ.។

 ជោគជ័យ និងឥទ្ធិពលរបស់ត្រកូលស៊ីណាវ៉ាត់ ហាក់ជួបនឹងភាពរកាំរកូសខ្លះៗ ក្រោយពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ត្រូវបានដកហូតតំណែងជានាយករដ្ឋមន្ត្រី ហើយបក្សភឿថៃទទួលបានលទ្ធផលបោះឆ្នោតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដែលនាំឱ្យមានមន្ទិលសង្ស័យអំពីអនាគតនយោបាយនៃគ្រួសារដ៏មានឥទ្ធិពលមួយនេះ ។
 
អ្នកវិភាគនយោបាយ យល់ឃើញថា ការវិលត្រឡប់របស់លោក ថាក់ស៊ីន នឹងក្លាយជាកម្លាំងរុញច្រានថ្មីសម្រាប់បក្សភឿថៃនៅក្នុងរដ្ឋាភិបាលចម្រុះបច្ចុប្បន្ន ប៉ុន្តែវាក៏អាចនឹងដុតកម្ដៅភាពតានតឹងជាមួយក្រុមអភិរក្សនិយមផងដែរ ៕a thak sin re1 a thak sin re2