» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8823 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659330 នាក់

អនាគត​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី​និង​ថែម​អនុប្រធាន​គណបក្ស​ប្រជាជន​២​នាក់​ទៀត​!

 

​ភ្នំពេញ​៖ សម្តេច​ហ៊ុនសែន​បេក្ខភាព​នាយករដ្ឋមន្ត្រី​។​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​សមាជិគ​ណ​:​អចិន្ត្រៃយ៍​គណបក្ស​បេក្ខភាព​នាយករដ្ឋមន្ត្រី​អាណា​គ​ត ។​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​រសៀល​ថ្ងៃ​សុក្រ ទី​២៤ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ជា​ផ្លូវការ​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​អនុប្រធាន​គណបក្ស និង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​អនុប្រធាន​គណបក្ស​ដែល​ធ្វើ​ឲ្យ​អនុប្រធាន​គណបក្ស​ប្រជាជន​ឡើងដល់​៤​នាក់​។​a hun maa1 

​អង្គសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​អំពី​កិច្ចការ​មួយចំនួន​ស្តីពី​ការអនុវត្ត​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ ២០២២ និង​បាន​យល់​ជ្រួតជ្រាប​ស៊ីជម្រៅ​អំពី​ខ្លឹមសារ​នៃ​ទស្សនៈ​សភាពការណ៍ ឆ្នាំ​២០២១ និង​ទិសដៅ​ភារកិច្ច​សំខាន់ៗ​របស់​គណបក្ស​ក្នុង​ឆ្នាំ ២០២២​។​

​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​លើក​ទី​៤៣​នេះ ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស រួមជាមួយ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន ៧៧៥ រូប លើ​បរិមាណ​សមាជិក​៨៦៥​រូប​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ចេញ​សេចក្តីអំពាវនាវ​ជនរួមជាតិ​ទាំងមូល​ទាំង​នៅក្នុង​ប្រទេស ទាំង​នៅក្រៅ​ប្រទេស​បន្ត​រួម​សាមគ្គី​គា្ន​ជា​ធ្លុង​មួយ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ថែរក្សា​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​ឱ្យបាន​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​ជា​រៀង​ដរាប​។ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុវត្ថិភាព​សុខាភិបាល សំដៅ​ការពារ​មិនឱ្យ​ជំងឺ​កូ​វីដ​-១៩​អាច​ឆ្លង​រាលដាល​ជាថ្មីទៀត បាន និង​រួមគ្នា​បញ្ចេញ​អស់កម្លាំង​កាយ កម្លាំងចិត្ត ដើម្បី​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​៕a hun mm3 a hun mm a hun mm1 a hun mm2 

​